គឺនឹងជំនុំជម្រះពួកទាល់ក្រ ដោយសេចក្ដីសុចរិត ហើយសម្រេចក្តីឲ្យមនុស្សរាបសានៅផែនដី ដោយសេចក្ដីទៀងត្រង់ ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់ខ្លួន ព្រមទាំងប្រហារជីវិតមនុស្សដែលប្រព្រឹត្តអាក្រក់ ដោយខ្យល់ដង្ហើមពីបបូរមាត់ផង។
លូកា 12:49 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ខ្ញុំបានមក ដើម្បីបោះភ្លើងនៅលើផែនដី បើភ្លើងនោះឆេះហើយ តើខ្ញុំនៅចង់បានអ្វីទៀត? ព្រះគម្ពីរខ្មែរសាកល “ខ្ញុំមកដើម្បីបោះភ្លើងទៅលើផែនដី ហើយខ្ញុំចង់ខ្លាំងណាស់ហ្ន៎ ឲ្យភ្លើងនោះបានឆេះរួចហើយ! Khmer Christian Bible ខ្ញុំមកដើម្បីនាំភ្លើងមកផែនដីនេះ ហើយខ្ញុំចង់បានណាស់ បើភ្លើងនោះបានដុតឆេះរួចហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ខ្ញុំមក ដើម្បីនាំភ្លើងមកផែនដី។ ប្រសិនបើភ្លើងនោះឆេះ ខ្ញុំស្ងប់ចិត្តហើយ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំបានមក ដើម្បីនឹងបោះភ្លើងនៅលើផែនដី បើភ្លើងនោះឆេះហើយ តើខ្ញុំនៅចង់បានអ្វីទៀត អាល់គីតាប «ខ្ញុំមក ដើម្បីនាំភ្លើងមកផែនដី។ ប្រសិនបើភ្លើងនោះឆេះ ខ្ញុំស្ងប់ចិត្ដហើយ។ |
គឺនឹងជំនុំជម្រះពួកទាល់ក្រ ដោយសេចក្ដីសុចរិត ហើយសម្រេចក្តីឲ្យមនុស្សរាបសានៅផែនដី ដោយសេចក្ដីទៀងត្រង់ ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់ខ្លួន ព្រមទាំងប្រហារជីវិតមនុស្សដែលប្រព្រឹត្តអាក្រក់ ដោយខ្យល់ដង្ហើមពីបបូរមាត់ផង។
ដ្បិតថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ និងពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះ នឹងឆេះបន្សុសគេទាំងអស់ ឥតទុកឲ្យគេមានឫស ឬមែកនៅសល់ឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ប៉ុន្ដែ អ្នកណាដែលមិនបានស្គាល់ តែបានប្រព្រឹត្តគួរនឹងត្រូវរំពាត់ អ្នកនោះនឹងត្រូវវាយតិច ហើយអស់អ្នកណាដែលគេប្រគល់ទុកឲ្យច្រើន នោះគេនឹងទារច្រើនពីអ្នកនោះវិញ គេនឹងសូមលើសទៅទៀត ពីអ្នកណាដែលគេបានផ្ញើទុកជាច្រើនផង»។
តែខ្ញុំត្រូវទទួលពិធីជ្រមុជមួយសិន ហើយខ្ញុំត្រូវចង្អៀតចង្អល់យ៉ាងណាទៅ ទម្រាំតែពិធីនោះបានសម្រេច។
យើងត្រូវតែធ្វើការរបស់ព្រះ ដែលចាត់ខ្ញុំឲ្យមក ទាន់នៅថ្ងៃនៅឡើយ ដ្បិតដល់ពេលយប់ គ្មានអ្នកណាអាចនឹងធ្វើការបានទេ។