ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 11:49 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដោយ​ហេតុ​នោះ​បាន​ជា​ប្រាជ្ញា​របស់​ព្រះ​បាន​សម្តែង​ថា "យើង​នឹងចាត់​ពួក​ហោរា និង​ពួក​សាវក​ឲ្យទៅ​រក​គេ គេ​នឹង​សម្លាប់​ខ្លះ ហើយ​បណ្តេញ​ខ្លះ"

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហេតុនេះហើយបានជា​ព្រះប្រាជ្ញាញាណ​របស់​ព្រះ​ក៏​មានបន្ទូល​ដែរ​ថា​: ‘យើង​នឹង​ចាត់​បណ្ដា​ព្យាការី និង​សាវ័ក​ឲ្យទៅ​រក​ពួកគេ ហើយ​ពួកគេ​នឹង​សម្លាប់​អ្នកខ្លះ និង​បៀតបៀន​អ្នកខ្លះ​ពីចំណោម​អ្នកទាំងនោះ’។

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ហើយ​ព្រះជាម្ចាស់​ក៏​បាន​មាន​បន្ទូល​ដោយ​ព្រះ​ប្រាជ្ញា​ញាណ​ថា​ យើង​នឹង​ចាត់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ និង​ពួក​សាវក​ឲ្យ​ទៅ​ឯ​ពួកគេ​ ប៉ុន្ដែ​ពួកគេ​នឹង​សម្លាប់​ ហើយ​បៀតបៀន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់ ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​ចាត់​ព្យាការី* ព្រម​ទាំង​ទូត​របស់​យើង​ជា​ច្រើន​ឲ្យ​ទៅ​រក​គេ តែ​គេ​នឹង​សម្លាប់​ខ្លះ ព្រម​ទាំង​បៀត‌បៀន​ខ្លះ​ទៀត​ផង”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដោយ​ហេតុ​នោះ​បាន​ជា​ប្រាជ្ញា​នៃ​ព្រះ​បាន​សំដែង​ថា អញ​ចាត់​ពួក​ហោរា ហើយ​ពួក​សាវក​ទៅ​ឯ​គេ គេ​នឹង​សំឡាប់​ខ្លះ ហើយ​បណ្តេញ​ខ្លះ

សូមមើលជំពូក

អាល់គីតាប

ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​ប្រកប​ដោយ​ប្រាជ្ញា‌ញាណ​មាន​បន្ទូល​ថា “យើង​នឹង​ចាត់​ណាព ព្រម​ទាំង​សាវ័ក​របស់​យើង​ជា​ច្រើន​ឲ្យ​ទៅ​រក​គេ តែ​គេ​នឹង​សម្លាប់​ខ្លះ ព្រម​ទាំង​បៀត‌បៀន​ខ្លះ​ទៀត​ផង”។

សូមមើលជំពូក



លូកា 11:49
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ចាប់​តាំង​ពី​ថ្ងៃ​ដែល​បុព្វ‌បុរស​អ្នក​រាល់​គ្នា បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ យើង​បាន​ចាត់​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​យើង​ឲ្យ​មក​រក​អ្នក ដោយ​ខ្នះ‌ខ្នែង​ចាត់​គេ​ពី​ព្រលឹម​ស្រាង​រាល់​ថ្ងៃ​ផង។


រីឯ​អ្នក​ដទៃ​ទៀត ចាប់​ពួក​រាជ​បម្រើ​ទាំង​នោះ​វាយ​ធ្វើ​បាប ហើយ​សម្លាប់​ពួក​គេ​ចោល។


ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​បន្ទាល់​ថា អ្នក​រាល់​គ្នា​យល់​ព្រម​តាម​ការ​ដែល​បុព្វ‌បុរសអ្នក​រាល់​គ្នា​បាន​ធ្វើ​នោះហើយ ដ្បិត​អ្នក​ទាំង​នោះ​បាន​សម្លាប់​គេ​មែន ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ផ្នូរ​ឲ្យ​ដែរ។


ហើយ​ត្រូវ​ឲ្យ​ការ​ប្រែ​ចិត្ត និង​ការ​ប្រោស​ឲ្យ​រួច បាន​ប្រកាស​ប្រាប់​ដល់​អស់​ទាំង​សាសន៍ ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ ចាប់​តាំង​ពី​ក្រុង​យេរូ‌សាឡិម​ទៅ។


គេ​នឹង​កាត់​អ្នក​រាល់​គ្នា​ចេញ​ពី​សាលាប្រជុំ។ មែន ពេល​វេលា​នោះ​មក​ដល់​ហើយ ដែល​អ្នក​ណា​សម្លាប់​អ្នក​រាល់​គ្នា គេ​នឹក​ស្មាន​ថា​ខ្លួន​គោរព​បម្រើ​ដល់​ព្រះ។


ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​ទទួល​ព្រះ‌ចេស្តា នៅ​ពេល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​យាង​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡិម នៅ​ស្រុក​យូដា​ទាំង​មូល និង​ស្រុក​សា‌ម៉ារី ហើយ​រហូត​ដល់​ចុង​បំផុត​នៃ​ផែនដី»។


នៅ​គ្រា​នោះ មាន​ហោរា​ខ្លះ​ចុះ​ពី​ក្រុង​យេរូ‌សាឡិម មកដល់​ក្រុង​អាន់‌ទី‌យ៉ូក។


កាល​ឈាម​របស់​លោក​ស្ទេផាន ជា​ស្មរ​បន្ទាល់​របស់​ព្រះ‌អង្គ​បាន​ខ្ចាយ នោះ​ទូល​បង្គំ​ក៏​ឈរ​នៅ​ទី​នោះ​ដែរ ទាំង​យល់​ព្រមឲ្យ​គេ​សម្លាប់​គាត់ ដោយ​នៅ​យាម​អាវ​របស់​ពួក​អ្នកដែល​សម្លាប់​គាត់ផង​ដែរ"។


ប៉ុន្តែ គេ​ក៏​ស្រែក​ឡើង​យ៉ាង​ខ្លាំង ទាំង​យក​ដៃ​ចុក​ត្រចៀក ហើយ​ស្ទុះ​ចូល​ព្រម​គ្នា​ទៅ​សង្គ្រប់​លើ​លោក។


រីឯ​លោក​សុល​វិញ បាន​ធ្វើ​ទុក្ខ​ក្រុម​ជំនុំ ដោយ​ចូល​ពី​ផ្ទះមួយ​ទៅ​ផ្ទះ​មួយ ហើយ​ចាប់​អូស​ទាំង​ប្រុស​ទាំង​ស្រី យក​ទៅ​ដាក់​គុក។


ប៉ុន្តែ ចំពោះ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ត្រាស់​ហៅ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក ព្រះ‌គ្រីស្ទ​ជា​ព្រះ‌ចេស្តា​របស់​ព្រះ និង​ជា​ប្រាជ្ញា​របស់​ព្រះ។


ព្រះ‌អង្គ​ជា​ប្រភព​នៃ​ជីវិត​របស់​យើង ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​ទ្រង់​បាន​ត្រឡប់​ជា​ប្រាជ្ញា​មក​ពី​ព្រះ ជា​សេចក្តី​សុចរិត សេចក្តី​បរិសុទ្ធ និង​សេចក្តី​ប្រោស​លោះ​ដល់​យើង


ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​ធ្វើ​ជា​សាវក អ្នក​ខ្លះ​ជា​ហោរា អ្នក​ខ្លះ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ អ្នក​ខ្លះ​ជា​គ្រូ​គង្វាល ហើយ​អ្នក​ខ្លះ​ជា​គ្រូ​បង្រៀន


ដែល​គ្រប់​ទាំង​កំណប់​នៃ​ប្រាជ្ញា និង​ចំណេះ​ដឹង​លាក់​ទុក​ក្នុង​ព្រះ‌អង្គ។


ដ្បិត​គេ​បាន​កម្ចាយ​ឈាម​ពួក​បរិសុទ្ធ និង​ពួក​ហោរា ហើយ​ព្រះ‌អង្គ​ឲ្យ​គេ​ផឹក​ឈាម​ដូច្នេះ គឺ​គេ​សម​នឹង​ទទួល​ហើយ!»។


ឱ​ស្ថាន‌សួគ៌ ពួក​សាវក និង​ពួក​ហោរា​បរិសុទ្ធ​អើយ ចូរ​អរ​សប្បាយ​នឹង​ការ​វិនាស​របស់​ក្រុង​នេះ​ទៅ! ដ្បិត​ព្រះ​បាន​ជំនុំ‌ជម្រះ​ក្រុង​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ហើយ»។