គឺយើងដែលបង្កើតពាក្យចេញពីបបូរមាត់ ព្រះយេហូវ៉ាមានព្រះបន្ទូលថា សូមសេចក្ដីសុខ សេចក្ដីសុខ ដល់អ្នកណាដែលនៅឆ្ងាយ ហើយដល់អ្នកដែលនៅជិតផង យើងនឹងប្រោសគេឲ្យជា។
លូកា 10:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯផ្ទះណាដែលអ្នករាល់គ្នាចូលទៅ មុនដំបូងត្រូវថា សូមឲ្យផ្ទះនេះបានសេចក្តីសុខសាន្ត ព្រះគម្ពីរខ្មែរសាកល ផ្ទះណាក៏ដោយដែលអ្នករាល់គ្នាចូលទៅ មុនដំបូងត្រូវនិយាយថា: ‘សូមឲ្យមានសេចក្ដីសុខសាន្តដល់ផ្ទះនេះ’។ Khmer Christian Bible អ្នករាល់គ្នាចូលទៅក្នុងផ្ទះណាក៏ដោយ មុនដំបូង ចូរនិយាយថា សូមឲ្យផ្ទះនេះមានសេចក្ដីសុខសាន្ដ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលអ្នករាល់គ្នាចូលទៅក្នុងផ្ទះណាមួយ មុនដំបូងត្រូវពោលថា “សូមព្រះជាម្ចាស់ប្រទានសេចក្ដីសុខសាន្ត ដល់មនុស្សក្នុងផ្ទះនេះ” ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯផ្ទះណា ដែលអ្នករាល់គ្នាចូលទៅ នោះមុនដំបូងត្រូវថា សូមឲ្យផ្ទះនេះបានសេចក្ដីសុខសាន្ត អាល់គីតាប ពេលអ្នករាល់គ្នាចូលទៅក្នុងផ្ទះណាមួយ មុនដំបូងត្រូវពោលថា “សូមអុលឡោះប្រទានសេចក្ដីសុខសាន្ដ ដល់មនុស្សក្នុងផ្ទះនេះ”។ |
គឺយើងដែលបង្កើតពាក្យចេញពីបបូរមាត់ ព្រះយេហូវ៉ាមានព្រះបន្ទូលថា សូមសេចក្ដីសុខ សេចក្ដីសុខ ដល់អ្នកណាដែលនៅឆ្ងាយ ហើយដល់អ្នកដែលនៅជិតផង យើងនឹងប្រោសគេឲ្យជា។
បើនៅផ្ទះនោះ មានមនុស្សណាចូលចិត្តនឹងសេចក្តីសុខសាន្ត នោះសេចក្តីសុខរបស់អ្នករាល់គ្នា នឹងនៅជាប់ក្នុងផ្ទះនោះ តែបើគ្មានទេ សេចក្តីសុខនោះនឹងត្រឡប់មកអ្នករាល់គ្នាវិញ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ថ្ងៃនេះ សេចក្តីសង្គ្រោះបានមកដល់ផ្ទះនេះហើយ ព្រោះអ្នកនេះក៏ជាពូជលោកអ័ប្រាហាំដែរ។
ព្រះបន្ទូល ដែលព្រះអង្គបានប្រទានមកឲ្យប្រជាជនអ៊ីស្រាអែល ដោយប្រកាសដំណឹងល្អអំពីសេចក្តីសុខសាន្ត តាមរយៈព្រះយេស៊ូវគ្រីស្ទ (ព្រះអង្គជាព្រះអម្ចាស់លើទាំងអស់)
ហើយពេលព្រះអង្គបានយាងមក នោះព្រះអង្គបានប្រកាសដំណឹងល្អអំពីសេចក្តីសុខសាន្តដល់អ្នករាល់គ្នាដែលនៅឆ្ងាយ និងដល់អស់អ្នកដែលនៅជិតផង
ត្រូវនិយាយដូច្នេះថា "ជម្រាបសួរលោក សូមលោកបានប្រកបដោយសេចក្ដីសុខ ព្រមទាំងគ្រួសារលោក និងរបស់ទ្រព្យលោកទាំងអស់ផង