យុវជននោះជម្រាបថា៖ «ហេតុការណ៍នោះកើតឡើង ពេលខ្ញុំកំពុងនៅលើភ្នំគីលបោ បានឃើញស្ដេចសូលច្រត់លើលំពែងរបស់ទ្រង់ ឯពលរទេះ និងពលសេះរបស់គេក៏តាមទ្រង់យ៉ាងប្រកិត។
លូកា 10:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជួនជាមានសង្ឃមួយអង្គ ចុះមកតាមផ្លូវនោះ កាលបានឃើញគាត់ នោះក៏វាងតាមម្ខាងហួសទៅ ព្រះគម្ពីរខ្មែរសាកល ជួនជាមានបូជាចារ្យម្នាក់ចុះមកតាមផ្លូវនោះ នៅពេលឃើញបុរសនោះ គាត់ក៏ចៀសទៅម្ខាងដើរហួសទៅ។ Khmer Christian Bible ជួនជាមានសង្ឃម្នាក់ចុះមកតាមផ្លូវនោះ ពេលឃើញបុរសនោះ គាត់ក៏ចៀសទៅម្ខាងបង្ហួសទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានបូជាចារ្យ*មួយរូបធ្វើដំណើរចុះតាមផ្លូវនោះ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចួនជាមានសង្ឃ១អង្គ ចុះមកតាមផ្លូវនោះ កាលបានឃើញគាត់ នោះក៏វាងតាមម្ខាងហួសទៅ អាល់គីតាប ពេលនោះ មានអ៊ីម៉ាំម្នាក់ធ្វើដំណើរចុះតាមផ្លូវនោះ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។ |
យុវជននោះជម្រាបថា៖ «ហេតុការណ៍នោះកើតឡើង ពេលខ្ញុំកំពុងនៅលើភ្នំគីលបោ បានឃើញស្ដេចសូលច្រត់លើលំពែងរបស់ទ្រង់ ឯពលរទេះ និងពលសេះរបស់គេក៏តាមទ្រង់យ៉ាងប្រកិត។
សូមទតទៅខាងស្តាំមើល៍ ដ្បិតគ្មានអ្នកណាអើពើនឹងទូលបង្គំទេ ទូលបង្គំគ្មានទីពឹងជ្រក គ្មានអ្នកណារវីរវល់នឹងព្រលឹងទូលបង្គំឡើយ។
ពាក្យដំណៀលបានញាំញីចិត្តទូលបង្គំ ដល់ម៉្លេះបានជាទូលបង្គំអស់សង្ឃឹម ទូលបង្គំសង្ឃឹមថានឹងមានគេអាណិត តែគ្មានសោះ ក៏ស្វែងរកអ្នកកម្សាន្តចិត្ត តែរកមិនបានឡើយ។
អ្នកណាដែលចុកត្រចៀកមិនស្តាប់ ពាក្យអំពាវនាវរបស់មនុស្សទាល់ក្រ អ្នកនោះឯងនឹងត្រូវអំពាវនាវដែរ តែមិនមានអ្នកណាស្តាប់ឡើយ។
យើងក៏វិលមកមើលនៅក្រោមថ្ងៃ ឃើញថា ការរត់ប្រណាំងមិនសម្រេចលើមនុស្សដែលរត់លឿន ចម្បាំងក៏មិនសម្រេចលើមនុស្សដែលមានកម្លាំងដែរ ឯនំបុ័ង មិនសម្រេចលើមនុស្សមានប្រាជ្ញា ឬទ្រព្យសម្បត្តិ និងមនុស្សមានយោបល់ ឬគុណនឹងមនុស្សស្ទាត់ជំនាញនោះដែរ គ្រប់ទាំងអស់ស្រេចនៅពេលវេលា និងឱកាសវិញ។
តើមិនមែនជាការចែកអាហារដល់អ្នកស្រែកឃ្លាន ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះអ្នកទេឬ? ឬបើកាលណាអ្នកឃើញមនុស្សឥតមានសម្លៀកបំពាក់ តើអ្នកមិនឲ្យបិទបាំងទេឬ? ឬឥតដែលពួនពីសាច់ញាតិរបស់អ្នកទេឬ?
គឺពួកហោរាបានថ្លែងទំនាយកុហក ពួកសង្ឃក៏គ្រប់គ្រងដោយកម្លាំងដៃខ្លួន ឯប្រជារាស្ត្រយើងក៏ឃើញយ៉ាងនោះដែរ ដូច្នេះ ដល់ចុងបំផុត តើអ្នករាល់គ្នាធ្វើដូចម្តេច?
ឱពួកសង្ឃអើយ ចូរស្តាប់សេចក្ដីនេះ ឱពូជពង្សអ៊ីស្រាអែលអើយ ចូរស្តាប់ចុះ ឱពូជពង្សរបស់ស្តេចអើយ ចូរផ្ទៀងត្រចៀកដែរ ដ្បិតការជំនុំជម្រះគឺសម្រាប់អ្នករាល់គ្នាហើយ ដ្បិតអ្នករាល់គ្នាជាអន្ទាក់នៅមីសប៉ា ហើយជាមងដែលលាតនៅលើភ្នំតាបោរ។
ពួកចោរឃ្លាំចាំប្លន់មនុស្សជាយ៉ាងណា ពួកសង្ឃក៏រួមគ្នាប្រព្រឹត្តបែបនោះដែរ គេកាប់សម្លាប់មនុស្សតាមផ្លូវទៅឯស៊ីគែម គេប្រព្រឹត្តអំពើដ៏អាក្រក់។
ឱប្រសិនបើមានអ្នកណាមួយ ក្នុងចំណោមអ្នករាល់គ្នាបិទទ្វារ ដើម្បីមិនឲ្យបង្កាត់ភ្លើងនៅលើអាសនារបស់យើង ជាអសារឥតការ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា យើងមិនចូលចិត្តអ្នករាល់គ្នាទេ ក៏មិនព្រមទទួលតង្វាយណាពីដៃអ្នករាល់គ្នាដែរ។
ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «មានមនុស្សម្នាក់កំពុងតែធ្វើដំណើរពីក្រុងយេរូសាឡិម ចុះទៅឯក្រុងយេរីខូរ ក៏ធ្លាក់ខ្លួនទៅក្នុងកណ្តាប់ដៃពួកចោរ វាប្លន់គាត់ ព្រមទាំងវាយឲ្យត្រូវរបួស រួចចេញបាត់ទៅ ចោលគាត់ឲ្យនៅទ្រម
ហើយមានពួកលេវីម្នាក់ មកដល់កន្លែងនោះដែរ កាលបានឃើញហើយ ក៏វាងតាមម្ខាងហួសទៅទៀត
នាងក៏ទៅរើសសន្សំក្នុងស្រែតាមពួកអ្នកច្រូត ហើយគាប់ជួនជានាងទៅក្នុងស្រែមួយរបស់លោកបូអូស ដែលជាសាច់ញាតិនឹងអេលីម៉ាលេច។