ព្រះបន្ទូលសន្យារបស់ព្រះអង្គ បានសម្រិតសម្រាំងយ៉ាងល្អ ហើយអ្នកបម្រើរបស់ព្រះអង្គ ស្រឡាញ់ព្រះបន្ទូលនេះណាស់។
រ៉ូម 3:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានច្រើនគ្រប់ជំពូក ដ្បិតមុនដំបូង ព្រះបានប្រគល់ព្រះបន្ទូលទុកនឹងគេ ព្រះគម្ពីរខ្មែរសាកល មានច្រើនទេតើ ក្នុងគ្រប់ជំពូក។ ដ្បិតមុនដំបូង ព្រះបន្ទូលរបស់ព្រះត្រូវបានផ្ទុកផ្ដាក់នឹងពួកគេមែន។ Khmer Christian Bible ប្រសើរច្រើនក្នុងគ្រប់ជំពូក គឺមុនដំបូងព្រះជាម្ចាស់បានផ្ទុកផ្ដាក់ព្រះបន្ទូលដល់ពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សាសន៍យូដាពិតជាប្រសើរលើសគេបំផុត គ្រប់វិស័យទាំងអស់មែន គឺមុនដំបូង ព្រះជាម្ចាស់បានប្រគល់ព្រះបន្ទូលមកឲ្យសាសន៍យូដា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានគ្រប់ជំពូកជាច្រើនណាស់ មុនដំបូង គឺពីព្រោះបានផ្ញើព្រះបន្ទូលទុកនឹងគេ អាល់គីតាប សាសន៍យូដាពិតជាប្រសើរលើសគេបំផុត គ្រប់វិស័យទាំងអស់មែន គឺមុនដំបូង អុលឡោះបានប្រគល់បន្ទូលមកឲ្យសាសន៍យូដា។ |
ព្រះបន្ទូលសន្យារបស់ព្រះអង្គ បានសម្រិតសម្រាំងយ៉ាងល្អ ហើយអ្នកបម្រើរបស់ព្រះអង្គ ស្រឡាញ់ព្រះបន្ទូលនេះណាស់។
ចូរទៅបើកគម្ពីរបញ្ញត្តិ និងសេចក្ដីបន្ទាល់មើល បើគេនិយាយមិនត្រូវនឹងព្រះបន្ទូលនោះ នោះគ្មានពន្លឺរះឡើងនៅក្នុងខ្លួនទេ
ប៉ុន្តែ ខ្ញុំនឹងប្រាប់លោកអំពីសេចក្ដីដែលចែងទុកក្នុងក្រាំងនៃសេចក្ដីពិត។ គ្មានអ្នកណាជួយខ្ញុំតទល់នឹងពួកទាំងនោះឡើយ មានតែមីកែល ជាទេវតារបស់លោកប៉ុណ្ណោះ»។
អ្នករាល់គ្នាសិក្សាគម្ពីរ ដោយស្មានថា បានជីវិតអស់កល្បជានិច្ចពីគម្ពីរនោះ ដ្បិតគម្ពីរនោះហើយ ដែលធ្វើបន្ទាល់អំពីខ្ញុំ
លោកម៉ូសេនេះហើយ ដែលនៅក្នុងក្រុមជំនុំនៅទីរហោស្ថាន ជាមួយទេវតាដែលថ្លែងមកកាន់លោកនៅភ្នំស៊ីណាយ និងជាមួយបុព្វបុរសរបស់យើង។ លោកបានទទួលព្រះបន្ទូលរស់ យកមកប្រគល់ឲ្យយើងរាល់គ្នា។
ក៏ស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ ហើយចេះពិចារណាស្គាល់អ្វីដែលត្រឹមត្រូវ ដោយបានរៀនពីក្រឹត្យវិន័យ
តែបើមានអ្នកខ្លះមិនស្មោះត្រង់ តើដូចម្តេចទៅវិញ? តើចិត្តមិនស្មោះត្រង់របស់គេ នឹងធ្វើឲ្យព្រះហឫទ័យស្មោះត្រង់របស់ព្រះ ទៅជាមិនកើតការឬ?
គឺសាសន៍អ៊ីស្រាអែល ព្រះបានរើសគេធ្វើជាកូន គេមានសិរីល្អ មានសេចក្តីសញ្ញា ការប្រទានក្រឹត្យវិន័យ របៀបថ្វាយបង្គំ និងសេចក្តីសន្យាជារបស់ខ្លួន
ប្រសិនបើខ្ញុំធ្វើដោយស្ម័គ្រពីចិត្ត នោះខ្ញុំមានរង្វាន់ តែបើធ្វើទាំងទើសទ័ល នោះក៏ខ្ញុំនៅតែបំពេញតួនាទីដែលព្រះអង្គបានផ្ទុកផ្ដាក់ដល់ខ្ញុំដែរ។
គឺនៅក្នុងព្រះគ្រីស្ទ ព្រះកំពុងផ្សះផ្សាមនុស្សលោកឲ្យជានានឹងព្រះអង្គ ដោយមិនប្រកាន់ទោសគេទៀត ហើយព្រះអង្គបានប្រគល់ព្រះបន្ទូលនៃការផ្សះផ្សានោះមកយើង។
ផ្ទុយទៅវិញ កាលគេបានឃើញថា ព្រះបានប្រគល់ការងារផ្សាយដំណឹងល្អ សម្រាប់ពួកមិនកាត់ស្បែកដល់ខ្ញុំ ដូចព្រះអង្គបានប្រគល់ការងារផ្សាយដំណឹងល្អ សម្រាប់ពួកអ្នកកាត់ស្បែកដល់លោកពេត្រុសដែរ
ឱធីម៉ូថេអើយ ចូររក្សាសេចក្ដីដែលបានផ្ញើទុកនឹងអ្នកចុះ ហើយចៀសចេញពីសម្ដីឡេះឡោះឥតប្រយោជន៍ និងពាក្យទទឹងទទែងនៃសេចក្ដីដែលគេច្រឡំហៅថា ចំណេះដឹង
ដ្បិត រហូតមកដល់ពេលនេះ អ្នករាល់គ្នាគួរតែបានធ្វើជាគ្រូបង្រៀនគេ តែអ្នករាល់គ្នាបែរជាត្រូវការឲ្យគេបង្រៀន ពីសេចក្ដីខាងឯបឋមសិក្សានៃព្រះបន្ទូលរបស់ព្រះឡើងវិញ អ្នករាល់គ្នាមិនត្រូវការអាហាររឹងសោះ តែបែរជាត្រូវការទឹកដោះទៅវិញ
អ្នកណានិយាយ ត្រូវនិយាយដូចជាអ្នកដែលបញ្ចេញព្រះបន្ទូលរបស់ព្រះ អ្នកណាបម្រើ ត្រូវបម្រើដោយកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមលើកតម្កើងសិរីល្អ និងព្រះចេស្តាដល់ព្រះអង្គអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
ខ្ញុំក៏ក្រាបចុះនៅទៀបជើងទេវតានោះ ដើម្បីថ្វាយបង្គំ តែលោកពោលមកកាន់ខ្ញុំថា៖ «កុំធ្វើដូច្នេះឡើយ ដ្បិតខ្ញុំជាអ្នកបម្រើរួមការងារជាមួយអ្នក និងជាបងប្អូនអ្នក ដែលមានបន្ទាល់របស់ព្រះយេស៊ូវដែរ។ ចូរថ្វាយបង្គំព្រះវិញ»។ ដ្បិតការធ្វើបន្ទាល់ពីព្រះយេស៊ូវ គឺជាវិញ្ញាណនៃសេចក្ដីទំនាយ។
ទេវតាពោលមកខ្ញុំថា៖ «សេចក្ដីទាំងនេះសុទ្ធតែជាពាក្យពិត ហើយគួរជឿ ព្រះអម្ចាស់ គឺជាព្រះនៃវិញ្ញាណរបស់ពួកហោរា ទ្រង់បានចាត់ទេវតាមកបង្ហាញពួកអ្នកបម្រើព្រះអង្គ ឲ្យដឹងពីហេតុការណ៍ ដែលត្រូវកើតមកនៅពេលឆាប់ៗខាងមុខ។