ថ្ងៃនេះនឹងបានជាសេចក្ដីរំឭកដល់អ្នករាល់គ្នា អ្នករាល់គ្នាត្រូវប្រារព្ធថ្ងៃនេះទុកជាពិធីបុណ្យថ្វាយព្រះយេហូវ៉ា គឺត្រូវកាន់ថ្ងៃនេះគ្រប់តំណមនុស្ស ទុកជាច្បាប់រហូតតទៅ។
រ៉ូម 14:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលប្រកាន់ថ្ងៃណា នោះគេប្រកាន់ដូច្នោះដោយគោរពព្រះអម្ចាស់ ហើយអ្នកដែលបរិភោគ នោះគេបរិភោគដោយគោរពព្រះអម្ចាស់ ដ្បិតគេអរព្រះគុណដល់ព្រះ ហើយអ្នកណាដែលមិនបរិភោគ នោះគេមិនបរិភោគដោយគោរពព្រះអម្ចាស់ ក៏អរព្រះគុណដល់ព្រះដូចគ្នា។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលប្រកាន់ថ្ងៃ ក៏ប្រកាន់ដើម្បីព្រះអម្ចាស់ រីឯអ្នកដែលហូប ក៏ហូបដើម្បីព្រះអម្ចាស់ដែរ ដ្បិតគេអរព្រះគុណដល់ព្រះ។ អ្នកដែលមិនហូប ក៏មិនហូបដើម្បីព្រះអម្ចាស់ ព្រមទាំងអរព្រះគុណដល់ព្រះផង។ Khmer Christian Bible ព្រោះអ្នកដែលប្រតិបត្ដតាមថ្ងៃ គេប្រតិបត្ដសម្រាប់ព្រះអម្ចាស់ ឯអ្នកដែលបរិភោគ គេបរិភោគសម្រាប់ព្រះអម្ចាស់ដែរ ដ្បិតគេបានអរព្រះគុណព្រះជាម្ចាស់ ហើយអ្នកដែលមិនបរិភោគ គេក៏មិនបរិភោគសម្រាប់ព្រះអម្ចាស់ ហើយគេក៏អរព្រះគុណព្រះជាម្ចាស់ដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះអ្នកដែលប្រកាន់ថាមានថ្ងៃសំខាន់ ឬមិនសំខាន់នោះ គេប្រកាន់ដូច្នេះ ដើម្បីគោរពព្រះអម្ចាស់។ អ្នកដែលបរិភោគអ្វីទាំងអស់ គេបរិភោគ ដើម្បីគោរពព្រះអម្ចាស់ ដ្បិតគេអរព្រះគុណព្រះអង្គ។ អ្នកដែលមិនបរិភោគ គេមិនបរិភោគ ដើម្បីគោរពព្រះអម្ចាស់ ហើយគេក៏អរព្រះគុណព្រះអង្គដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលប្រកាន់ថ្ងៃណា នោះក៏ប្រកាន់ដោយគោរពដល់ព្រះអម្ចាស់ ហើយអ្នកណាដែលមិនប្រកាន់ថ្ងៃណា នោះក៏មិនប្រកាន់ ដោយគោរពដល់ព្រះអម្ចាស់ដែរ អ្នកណាដែលបរិភោគ នោះបរិភោគ ដោយគោរពដល់ព្រះអម្ចាស់ ដ្បិតគេអរព្រះគុណដល់ព្រះ ហើយអ្នកណាដែលមិនបរិភោគ នោះគឺមិនបរិភោគ ដោយគោរពដល់ព្រះអម្ចាស់ដែរ ក៏អរព្រះគុណដល់ព្រះដូចគ្នា។ អាល់គីតាប ចំពោះអ្នកដែលប្រកាន់ថាមានថ្ងៃសំខាន់ ឬមិនសំខាន់នោះ គេប្រកាន់ដូច្នេះ ដើម្បីគោរពអ៊ីសាជាអម្ចាស់។ អ្នកដែលបរិភោគអ្វីទាំងអស់ គេបរិភោគដើម្បីគោរពអ៊ីសាជាអម្ចាស់ ដ្បិតគេអរគុណអុលឡោះ។ អ្នកដែលមិនបរិភោគ គេមិនបរិភោគ ដើម្បីគោរពអ៊ីសាជាអម្ចាស់ ហើយគេក៏អរគុណអុលឡោះដែរ |
ថ្ងៃនេះនឹងបានជាសេចក្ដីរំឭកដល់អ្នករាល់គ្នា អ្នករាល់គ្នាត្រូវប្រារព្ធថ្ងៃនេះទុកជាពិធីបុណ្យថ្វាយព្រះយេហូវ៉ា គឺត្រូវកាន់ថ្ងៃនេះគ្រប់តំណមនុស្ស ទុកជាច្បាប់រហូតតទៅ។
នោះជាយប់មួយដែលត្រូវចាំយាមថ្វាយព្រះយេហូវ៉ា ព្រោះព្រះអង្គបាននាំពួកគេចេញពីស្រុកអេស៊ីព្ទ យប់នោះហើយជាយប់ចាំយាមដែលកូនចៅអ៊ីស្រាអែលទាំងអស់ ត្រូវគោរពនៅចំពោះព្រះយេហូវ៉ា គ្រប់តំណតរៀងទៅ។
លោកម៉ូសេមានប្រសាសន៍ថា៖ «ត្រូវបរិភោគសំណល់នោះនៅថ្ងៃនេះ ដ្បិតជាថ្ងៃសប្ប័ទថ្វាយព្រះយេហូវ៉ា ថ្ងៃនេះអ្នករាល់គ្នានឹងមិនឃើញមាននៅឯវាលទេ។
តើការតមអត់ដែលយើងពេញចិត្ត ជាថ្ងៃដែលមនុស្សបញ្ឈឺចិត្តខ្លួនឬ? គឺគ្រាន់តែឱនក្បាលដូចជាដើមបបុស ហើយក្រាលសំពត់ធ្មៃ និងរោយផេះនៅក្រោមខ្លួន តើធ្វើបុណ្ណឹងល្មមឬ? នេះឬដែលអ្នកហៅថា ការតមអត់ ជាថ្ងៃដែលគួរឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យនោះ?
ថ្លាងទាំងអស់នៅក្រុងយេរូសាឡិម និងនៅស្រុកយូដា ត្រូវញែកជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ានៃពួកពលបរិវារទាំងអស់ ពួកអ្នកដែលមកថ្វាយយញ្ញបូជា នឹងយកថ្លាងទាំងនោះសម្រាប់ស្ងោរតង្វាយយញ្ញបូជា ហើយនៅថ្ងៃនោះ នឹងគ្មានអ្នកលក់ នៅក្នុងព្រះដំណាក់របស់ព្រះយេហូវ៉ានៃពួកពលបរិវារទៀតហើយ។:៚
បន្ទាប់មក ព្រះអង្គបង្គាប់ឲ្យបណ្តាជនអង្គុយនៅលើស្មៅ។ ព្រះអង្គយកនំប៉័ងប្រាំដុំ និងត្រីពីរនោះមក ហើយងើបព្រះភក្ត្រទៅស្ថានសួគ៌អរព្រះគុណ រួចកាច់នំប៉័ងឲ្យទៅពួកសិស្ស ពួកសិស្សក៏ចែកឲ្យបណ្ដាជន។
ទ្រង់ក៏យកនំបុ័ងប្រាំពីរដុំ និងត្រីទាំងនោះមក អរព្រះគុណដល់ព្រះ ហើយកាច់ប្រទានឲ្យពួកសិស្ស ពួកសិស្សក៏យកទៅចែកឲ្យបណ្តាជន។
គេទូលសួរព្រះអង្គថា៖ «តើពួកយើងត្រូវធ្វើអ្វីខ្លះ ដែលរាប់ថាជាកិច្ចការរបស់ព្រះ?»