តែព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ ជាបិតារបស់យើងថា "ដែលឯងមានចិត្តចង់ស្អាងវិហារសម្រាប់ឈ្មោះយើង នោះបានល្អហើយ ដោយឯងមានបំណងចិត្តដូច្នោះ
រ៉ូម 1:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ខ្ញុំក៏មានបំណងចង់ប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នា ដែលនៅក្រុងរ៉ូមនេះដែរ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ចំពោះខ្ញុំ ខ្ញុំក៏ឆេះឆួលចង់ផ្សាយដំណឹងល្អដល់អ្នករាល់គ្នាដែលនៅរ៉ូមដែរ។ Khmer Christian Bible ដូច្នេះ ខ្ញុំក៏ចង់ប្រកាសដំណឹងល្អដល់អ្នករាល់គ្នា ដែលនៅក្រុងរ៉ូមខ្លាំងណាស់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ខ្ញុំក៏មានបំណងនាំដំណឹងល្អមកជូនបងប្អូននៅក្រុងរ៉ូមនេះដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ឯខ្ញុំៗប្រុងប្រៀបតែនឹងប្រាប់ដំណឹងល្អមកអ្នករាល់គ្នា ដែលនៅក្រុងរ៉ូមដែរ អាល់គីតាប ដូច្នេះ ខ្ញុំក៏មានបំណងនាំដំណឹងល្អ មកជូនបងប្អូននៅក្រុងរ៉ូមនេះដែរ |
តែព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ ជាបិតារបស់យើងថា "ដែលឯងមានចិត្តចង់ស្អាងវិហារសម្រាប់ឈ្មោះយើង នោះបានល្អហើយ ដោយឯងមានបំណងចិត្តដូច្នោះ
បន្ទាប់មក ខ្ញុំឮសូរសៀងរបស់ព្រះអម្ចាស់ មានព្រះបន្ទូលមកថា៖ «តើយើងនឹងចាត់អ្នកណាឲ្យទៅ? តើអ្នកណានឹងទៅឲ្យយើង?» ខ្ញុំទូលឆ្លើយថា៖ «ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ!»។
ដូច្នេះ ចូរទូលសូមដល់ព្រះអម្ចាស់នៃចម្រូត ឲ្យព្រះអង្គចាត់ពួកអ្នកច្រូតមកក្នុងចម្រូតរបស់ព្រះអង្គ»។
នាងបានធ្វើអ្វីដែលនាងអាចធ្វើបាន គឺនាងបានចាក់ប្រេងលើរូបកាយខ្ញុំជាមុន សម្រាប់ពិធីបញ្ចុះសពខ្ញុំ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «អាហាររបស់ខ្ញុំ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដែលបានចាត់ខ្ញុំឲ្យមក និងបង្ហើយកិច្ចការរបស់ព្រះអង្គ។
ពេលនោះ លោកប៉ុលឆ្លើយថា៖ «អ្នករាល់គ្នាយំ ហើយធ្វើឲ្យខ្ញុំពិបាកចិត្តធ្វើអ្វី? ដ្បិតខ្ញុំបានប្រុងប្រៀបរួចស្រេចហើយ មិនត្រឹមតែឲ្យគេចាប់ចងខ្ញុំប៉ុណ្ណោះទេ តែថែមទាំងសុខចិត្តស្លាប់នៅក្នុងក្រុងយេរូសាឡិមទៀតផង ដើម្បីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ»។
មួយទៀត ធ្វើដូចម្តេចឲ្យមានអ្នកប្រកាសបាន បើគ្មានអ្នកណាចាត់គេឲ្យទៅ? ដូចមានសេចក្តីចែងទុកមកថា៖ «ជើងរបស់អស់អ្នកដែលនាំដំណឹងល្អ [ពីសេចក្តីសុខសាន្ត ហើយនាំដំណឹងដែលបណ្ដាលឲ្យចិត្តរីករាយ ] នោះល្អណាស់ហ្ន៎!» ។
ចំណែកខាងឯអ្នករាល់គ្នាវិញ ប្រសិនបើអាចធ្វើទៅបាន នោះចូររស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់ចុះ។
ហេតុនេះបានជាខ្ញុំខំសង្វាតនឹងប្រកាសដំណឹងល្អ មិនមែននៅកន្លែងដែលគេបានឮពីព្រះនាមព្រះគ្រីស្ទរួចហើយនោះទេ ដើម្បីកុំឲ្យខ្ញុំសង់ពីលើគ្រឹះរបស់អ្នកឯទៀត
ប្រសិនបើខ្ញុំធ្វើដោយស្ម័គ្រពីចិត្ត នោះខ្ញុំមានរង្វាន់ តែបើធ្វើទាំងទើសទ័ល នោះក៏ខ្ញុំនៅតែបំពេញតួនាទីដែលព្រះអង្គបានផ្ទុកផ្ដាក់ដល់ខ្ញុំដែរ។
ដ្បិតបើមានចិត្តខ្នះខ្នែងមែន នោះព្រះសព្វព្រះហឫទ័យទទួល តាមអ្វីៗដែលអ្នកនោះមាន មិនមែនតាមអ្វីៗដែលគ្មាននោះទេ។