ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូអែល 1:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច នោះ​បាន​ផ្តាច់​ចេញ​ពី​ព្រះ‌វិហារ របស់​ព្រះ‌យេហូវ៉ា​ហើយ ពួក​សង្ឃ​ដែល​បម្រើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា គេនាំ​គ្នា​យំ​សោក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គ្មាន​នរណា​យក​ម្សៅ ឬ​ស្រា​ទំពាំង‌បាយជូរ មក​ថ្វាយ​ព្រះ‌អម្ចាស់​ក្នុង​ព្រះ‌ដំណាក់​ទៀត​ទេ ពួក​បូជា‌ចារ្យ​ដែល​បំពេញ​មុខងារ​បម្រើ ព្រះ‌អម្ចាស់​នាំ​គ្នា​កាន់​ទុក្ខ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ដង្វាយ​ម្សៅ នឹង​ដង្វាយ​ច្រួច នោះ​បាន​ផ្តាច់​ចេញ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ហើយ ពួក​សង្ឃ​ដែល​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា គេ​យំ​សោក

សូមមើលជំពូក

អាល់គីតាប

គ្មាន​នរណា​យក​ម្សៅ ឬ​ស្រា​ទំពាំង‌បាយជូរ មក​ជូនអុលឡោះ‌តាអាឡា​ក្នុង​ដំណាក់​ទៀត​ទេ ពួក​អ៊ីមុាំ​ដែល​បំពេញ​មុខ‌ងារ​បម្រើ អុលឡោះ‌តាអាឡា​នាំ​គ្នា​កាន់​ទុក្ខ។

សូមមើលជំពូក



យ៉ូអែល 1:9
10 ការដាក់ឲ្យឆ្លើយតបគ្នា  

រី​ឯ​ពួក​យើង​វិញ គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង យើង​មិន​បាន​បោះ‌បង់​ចោល​ព្រះ‌អង្គ​ទេ យើង​មាន​ពួក​សង្ឃ​ជា​កូន​ចៅ​របស់​លោក​អើរ៉ុន និង​ពួក​លេវី​ដែល​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា។


ត្រូវ​នាំ​អើរ៉ុន​បង​របស់​អ្នក​ឲ្យ​ចូល​មក​ជិត​អ្នក ព្រម​ទាំង​កូន​ប្រុស​ៗ​របស់​គាត់​ផង ចេញ​ពីចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​គេ​ធ្វើ​ការ‌ងារ​ជា​សង្ឃ​នៅ​មុខ​យើង គឺ​ទាំង​អើរ៉ុន ណាដាប អ័ប៊ីហ៊ូវ អេលា‌សារ និង​អ៊ីថា‌ម៉ារ ជា​កូន​របស់​គាត់។


តែ​អ្នក​រាល់​គ្នា នឹង​បាន​ហៅ​ថា​ជា​សង្ឃ​របស់​ព្រះ‌យេហូវ៉ា មនុស្ស​ទាំង‌ឡាយ​នឹង​ហៅ​អ្នក​រាល់​គ្នា ជា​អ្នក​គោរព​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ស៊ី​ទ្រព្យ‌សម្បត្តិ​របស់​អស់​ទាំង​សាសន៍ ហើយ​មាន​សេចក្ដី​រីក‌រាយ​ដោយ​របស់​រុងរឿង​នៃ​គេ។


ព្រោះ​ហេតុ‌ការណ៍​ទាំង​នេះ​បាន​ជា​ខ្ញុំ​យំ ទឹកភ្នែក​ខ្ញុំ​ហូរ​សស្រាក់ ដោយ​ព្រោះ​អ្នក​កម្សាន្ត​ចិត្ត ដែល​គួរ​មក​លំ‌ហើយ​ព្រលឹង​ខ្ញុំ គេ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​វិញ កូន​ចៅ​ខ្ញុំ​ត្រូវ​ចោល​ស្ងាត់ ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ​បាន​ឈ្នះ​ហើយ។


ផ្លូវ​ទៅ​កាន់​ក្រុង​ស៊ីយ៉ូន​យំ​ទួញ ដ្បិត​គ្មាន​អ្នក​ណា​មក​ចូលរួម​ពិធីបុណ្យ​សោះ ទ្វារ​ទី​ក្រុងទាំងប៉ុន្មាន​នៅ​ស្ងាត់​ច្រៀប ហើយ​ពួក​សង្ឃ​ក៏​ថ្ងូរ ពួក​ក្រមុំៗ​មាន​ទុក្ខ​ក្រៀម​ក្រំ ហើយ​ទី​ក្រុង​ទាំង​មូល​មាន​ពេញដោយភាព​ជូរ​ចត់។


គេ​នឹង​លែង​ច្រួច​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​យញ្ញ‌បូជា​របស់​គេ មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​ឡើយ យញ្ញ‌បូជា​របស់​គេ​នឹង​បាន​ដូច​ជា នំបុ័ង​របស់​អ្នក​កាន់​ទុក្ខ​ដល់​គេ អស់​អ្នក​ដែល​បរិភោគ​នឹង​ត្រូវ​ស្មោក‌គ្រោក នំបុ័ង​របស់​គេ​នឹង​បាន​សម្រាប់​តែ ចម្អែត​ខ្លួន​គេ​ប៉ុណ្ណោះ គឺ​នឹង​មិន​ដែល​ចូល​ទៅ​ក្នុង​ដំណាក់ របស់​ព្រះ‌យេហូវ៉ា​ឡើយ។


ឱ​ពួក​សង្ឃ​អើយ ចូរ​ស្លៀក​សំពត់​ធ្មៃ ហើយ​ទួញ​យំ​ទៅ ឱ​ពួក​អ្នក​ដែល​បម្រើ​ការ‌ងារនៅ​អាសនា​អើយ ចូរ​ទ្រហោរ​យំ​ទៅ ឱ​ពួក​អ្នក​បម្រើ​ព្រះ​របស់​ខ្ញុំ​អើយ ចូរ​នាំ​គ្នា​ចូល​មក ចូរ​ដេក​ឃ្លុំ​ខ្លួន​ដោយ​សំពត់​ធ្មៃ​ពេញ​មួយ​យប់ទៅ ដ្បិត​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច ត្រូវ​ដក​ហូត​ចេញ​ពី​ព្រះ‌ដំណាក់ នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា​ហើយ។


តើ​អាហារ​មិន​បាន​រលាយ​បាត់​ពី​ភ្នែក​របស់​យើង ហើយ​អំណរ និង​ការ​សប្បាយ​រីក‌រាយ ពី​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង ក៏​លែង​មាន​ទៀត​ទេ​ឬ?


ដូច្នេះ ប្រហែល​ជា​ព្រះ‌អង្គ​ប្រទាន​ការ​លើក​លែង​ទោស ហើយ​ចាត់​ព្រះ​ពរ​មក​ឯ​អ្នក​រាល់​គ្នា ជំនួស​ឲ្យ​បណ្ដា​សា​ទេ​ដឹង? គឺ​ឲ្យ​មាន​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច សម្រាប់​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ផង។


ចូរ​ឲ្យ​ពួក​សង្ឃ ជា​ពួក​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា យំ​នៅ​ចន្លោះ​ច្រក​ចូល និង​អាសនា ត្រូវ​ឲ្យ​គេ​ពោល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រណី​ដល់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង សូម​កុំ​ឲ្យ​គេ​មាក់​ងាយ​មត៌ក​របស់​ព្រះ‌អង្គ ឲ្យ​ពួក​សាសន៍​ដទៃ​បាន​គ្រប់‌គ្រង​លើ​គេ​ឡើយ។ តើ​មាន​ទំនង​អ្វី​ឲ្យ​គេ​និយាយ​គ្នា នៅ​កណ្ដាល​សាសន៍​ទាំង​ឡាយ​ថា "តើ​ព្រះ​របស់​គេ​នៅ​ឯ​ណា"?