យើងខ្ញុំស្រវារាវរកកំផែងដូចជាមនុស្សខ្វាក់ ស្រវារាវរកដូចជាមនុស្សដែលគ្មានភ្នែកសោះ យើងខ្ញុំចំពប់នៅពេលថ្ងៃត្រង់ ដូចជានៅពេលព្រលប់ដែរ ក៏ប្រៀបដូចជាមនុស្សស្លាប់នៅកណ្ដាលទីសាបសូន្យ។
យ៉ូហាន 8:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេមិនដឹងថា ព្រះអង្គមានព្រះបន្ទូលទៅគេអំពីព្រះវរបិតាទេ។ ព្រះគម្ពីរខ្មែរសាកល ពួកគេមិនយល់ថា ព្រះអង្គមានបន្ទូលនឹងពួកគេអំពីព្រះបិតាទេ។ Khmer Christian Bible ពួកគេមិនយល់ថា ព្រះអង្គកំពុងមានបន្ទូលប្រាប់ពួកគេអំពីព្រះវរបិតាទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះមិនយល់ថា ព្រះអង្គកំពុងតែមានព្រះបន្ទូលអំពីព្រះបិតាប្រាប់គេឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគេមិនដឹងជាទ្រង់មានបន្ទូលនឹងគេ ពីព្រះវរបិតាទេ អាល់គីតាប អ្នកទាំងនោះមិនយល់ថា អ៊ីសាកំពុងតែមានប្រសាសន៍អំពីបិតាគាត់ប្រាប់គេឡើយ។ |
យើងខ្ញុំស្រវារាវរកកំផែងដូចជាមនុស្សខ្វាក់ ស្រវារាវរកដូចជាមនុស្សដែលគ្មានភ្នែកសោះ យើងខ្ញុំចំពប់នៅពេលថ្ងៃត្រង់ ដូចជានៅពេលព្រលប់ដែរ ក៏ប្រៀបដូចជាមនុស្សស្លាប់នៅកណ្ដាលទីសាបសូន្យ។
ព្រះអង្គមានព្រះបន្ទូលតបថា៖ «ចូរទៅប្រាប់ជនជាតិនេះថា អ្នករាល់គ្នាស្តាប់ តែឥតយល់ ហើយមើល តែឥតដឹងឡើយ។
ខ្ញុំមានរឿងជាច្រើនដែលត្រូវនិយាយ ហើយជំនុំជម្រះអ្នករាល់គ្នា ប៉ុន្តែ ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ព្រះអង្គជាសេចក្តីពិត ហើយអ្វីដែលខ្ញុំបានឮពីព្រះអង្គ ខ្ញុំក៏ប្រាប់ដល់មនុស្សលោកដែរ»។
ដូច្នេះ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «កាលណាអ្នករាល់គ្នាបានលើកកូនមនុស្សឡើង នោះទើបនឹងដឹងថា គឺខ្ញុំនេះហើយជាព្រះ ហើយថា ខ្ញុំមិនធ្វើអ្វីដោយអាងខ្លួនខ្ញុំទេ គឺខ្ញុំនិយាយសេចក្តីទាំងនេះ តាមតែព្រះវរបិតាបានបង្រៀនខ្ញុំវិញ។
ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពាក្យដែលខ្ញុំនិយាយដូច្នេះ? គឺដោយព្រោះអ្នករាល់គ្នាស្តាប់ពាក្យរបស់ខ្ញុំមិនបាន។
អ្នកណាដែលកើតមកពីព្រះ តែងស្តាប់តាមព្រះបន្ទូលរបស់ព្រះ តែអ្នករាល់គ្នា មិនបានកើតមកពីព្រះទេ បានជាមិនស្តាប់តាមដូច្នេះ»។