យ៉ូហាន 7:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកផារិស៊ីបានឮគេខ្សឹបខ្សៀវរឿងទាំងនេះអំពីព្រះអង្គ ហើយពួកសង្គ្រាជ និងពួកផារិស៊ីក៏ចាត់កងរក្សាព្រះវិហារឲ្យទៅចាប់ព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ពួកផារិស៊ីឮហ្វូងមនុស្សកំពុងខ្សឹបខ្សៀវរឿងទាំងនេះអំពីព្រះអង្គ។ ដូច្នេះ ពួកនាយកបូជាចារ្យ និងពួកផារិស៊ីក៏ចាត់តម្រួតឲ្យទៅចាប់ព្រះអង្គ។ Khmer Christian Bible ពួកអ្នកខាងគណៈផារិស៊ីបានឮសេចក្ដីទាំងអស់ដែលបណ្តាជនបានខ្សឹបខ្សៀវគ្នាអំពីព្រះអង្គ។ ដូច្នេះពួកសម្តេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីក៏ចាត់ពួកឆ្មាំព្រះវិហារឲ្យទៅចាប់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកខាងគណៈផារីស៊ី*បានដឹងសេចក្ដីទាំងអស់ដែលបណ្ដាជនខ្សឹបខ្សៀវគ្នាអំពីព្រះយេស៊ូ។ ពេលនោះ ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី ក៏ចាត់កងរក្សាព្រះវិហារ*ឲ្យមកចាប់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកផារិស៊ី ក៏ឮគេខ្សឹបខ្សៀវរឿងទាំងនេះពីទ្រង់ រួចពួកសង្គ្រាជ នឹងពួកផារិស៊ី គេចាត់ពួកអាជ្ញាឲ្យទៅចាប់ទ្រង់ អាល់គីតាប ពួកខាងគណៈផារីស៊ីបានដឹងសេចក្ដីទាំងអស់ដែលបណ្ដាជនខ្សឹបខ្សៀវគ្នាអំពីអ៊ីសា។ ពេលនោះពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ី ក៏ចាត់កងរក្សាម៉ាស្ជិទឲ្យមកចាប់អ៊ីសា។ |
វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាបិទព្រះរាជ្យនៃស្ថានសួគ៌នៅចំពោះមុខមនុស្ស។ ខ្លួនអ្នករាល់គ្នាមិនព្រមចូលទេ ហើយក៏មិនបើកឲ្យអស់អ្នកដែលកំពុងចូលនោះ ចូលដែរ។
ពេត្រុសបានដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ទីលានរបស់សម្ដេចសង្ឃ ហើយចូលទៅអង្គុយខាងក្នុងជាមួយកងរក្សាព្រះវិហារ ដើម្បីចង់ដឹងលទ្ធផល។
ដូច្នេះ ពួកផារិស៊ីនិយាយគ្នាថា៖ «យើងមិនអាចធ្វើអ្វីបានទេ មនុស្សម្នានាំគ្នាទៅតាមអ្នកនោះអស់ហើយ!»។
ដូច្នេះ យូដាសបាននាំពួកទាហាន ពួកកងរក្សាព្រះវិហារខ្លះពីពួកសង្គ្រាជ និងពួកផារិស៊ីទៅទីនោះ មានទាំងកាន់គោម ចន្លុះ និងមានអាវុធផង។
ដូច្នេះគេរកចាប់ព្រះអង្គ ប៉ុន្តែ គ្មានអ្នកណាហ៊ានលូកដៃទៅចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។
ពេលនោះ មេទ័ព និងពួកកងរក្សាព្រះវិហារ ក៏ទៅនាំពួកសាវកមក តែមិនមែនដោយអំពើឃោរឃៅឡើយ ដ្បិតគេខ្លាចប្រជាជនគប់គេនឹងដុំថ្ម។
ពេលនោះ ស្ដេចសូលចាត់គេឲ្យទៅចាប់ តែកាលគេឃើញពួកហោរាកំពុងតែទាយ និងសាំយូអែលឈរធ្វើជាមេលើគេ នោះព្រះវិញ្ញាណនៃព្រះក៏មកសណ្ឋិតលើពួកអ្នកដែលសូលចាត់ឲ្យទៅនោះ ហើយគេក៏ថ្លែងទំនាយដែរ។