ព្រះអង្គបានប្រទាននំបុ័ងពីលើមេឃមកចម្អែតពួកគេ ហើយធ្វើឲ្យមានទឹកហូរចេញពីថ្មមកឲ្យពួកគេផឹក ក៏បានបង្គាប់ឲ្យគេចូលទៅចាប់យកស្រុក ដែលព្រះអង្គបានស្បថថានឹងឲ្យដល់ពួកគេ។
យ៉ូហាន 6:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បុព្វបុរសរបស់យើងខ្ញុំបានបរិភោគនំម៉ាណា នៅទីរហោស្ថាន ដូចជាមានចែងទុកមកថា៖ "លោកបានឲ្យនំបុ័ងមកពីស្ថានសួគ៌ដល់គេបរិភោគ"» ។ ព្រះគម្ពីរខ្មែរសាកល ដូនតារបស់យើងខ្ញុំបានហូបម៉ាណានៅទីរហោស្ថាន ដូចដែលមានសរសេរទុកមកថា:‘ព្រះអង្គបានប្រទាននំប៉័ងពីស្ថានសួគ៌ឲ្យពួកគេហូប’”។ Khmer Christian Bible កាលនៅទីរហោឋាន ដូនតារបស់យើងបានបរិភោគនំម៉ាណា ដូចមានសេចក្តីចែងទុកថា ព្រះអង្គបានប្រទាននំប៉័ងពីស្ថានសួគ៌ ឲ្យពួកគេបរិភោគ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុព្វបុរសរបស់យើងបានបរិភោគនំម៉ាណា នៅវាលរហោស្ថាន* ដូចមានសេចក្ដីចែងទុកក្នុងគម្ពីរថា “ព្រះអង្គបានប្រទានឲ្យគេបរិភោគនំប៉័ង ដែលធ្លាក់ពីស្ថានបរមសុខ*មក” »។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកឰយុកោយើងខ្ញុំបានបរិភោគនំម៉ាន៉ា នៅទីរហោស្ថាន ដូចជាមានសេចក្ដីចែងទុកមកថា «លោកបានឲ្យនំបុ័ងពីស្ថានសួគ៌ មកឲ្យគេបរិភោគ» អាល់គីតាប បុព្វបុរសរបស់យើងបានបរិភោគនំម៉ាណា នៅវាលរហោស្ថានដូចមានសេចក្ដីចែងទុកក្នុងគីតាបថា “អុលឡោះបានប្រទានឲ្យគេបរិភោគនំបុ័ង ដែលធ្លាក់ពីសូរ៉កាមក”»។ |
ព្រះអង្គបានប្រទាននំបុ័ងពីលើមេឃមកចម្អែតពួកគេ ហើយធ្វើឲ្យមានទឹកហូរចេញពីថ្មមកឲ្យពួកគេផឹក ក៏បានបង្គាប់ឲ្យគេចូលទៅចាប់យកស្រុក ដែលព្រះអង្គបានស្បថថានឹងឲ្យដល់ពួកគេ។
ព្រះអង្គបានប្រទានព្រះវិញ្ញាណដ៏ល្អរបស់ព្រះអង្គ មកបង្ហាត់បង្រៀនគេ ហើយប្រទាននំម៉ាណាឲ្យពួកគេបរិភោគ ហើយប្រទានទឹកឲ្យពួកគេផឹក មិនដែលខានឡើយ។
គេបានសុំ ហើយព្រះអង្គក៏នាំសត្វក្រួចមក ហើយប្រទានឲ្យគេមាននំប៉័ង ជាបរិបូរពីស្ថានសួគ៌។
កូនចៅអ៊ីស្រាអែលបានបរិភោគនំម៉ាណាសែសិបឆ្នាំ រហូតទាល់តែបានទៅដល់ស្រុកមួយដែលមានមនុស្សរស់នៅ គឺបានបរិភោគនំម៉ាណារហូតទាល់តែគេបានទៅដល់ព្រំដែនស្រុកកាណាន។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនមែនលោកម៉ូសេ ដែលឲ្យនំបុ័ងពីស្ថានសួគ៌មកអ្នករាល់គ្នាទេ តែនំបុ័ងដ៏ពិត ដែលមកពីស្ថានសួគ៌ គឺព្រះវរបិតាខ្ញុំទេតើ ដែលប្រទានមកអ្នករាល់គ្នា។
នេះជានំបុ័ងដែលចុះពីស្ថានសួគ៌មកពិត មិនដូចជាបុព្វបុរសអ្នករាល់គ្នា បានបរិភោគនំម៉ាណា ហើយស្លាប់ទៅនោះទេ គឺអ្នកណាដែលបរិភោគនំបុ័ងនេះ នឹងរស់នៅអស់កល្បជានិច្ចវិញ»។
ព្រះអង្គបានបន្ទាបចិត្តអ្នក ហើយឲ្យអ្នកឃ្លានផង រួចបានចិញ្ចឹមអ្នកដោយនំម៉ាណា ដែលអ្នក និងដូនតារបស់អ្នកមិនធ្លាប់ស្គាល់ ដើម្បីឲ្យអ្នកដឹងថា មនុស្សមិនមែនរស់ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះយេហូវ៉ាមកដែរ ។
ចាប់តាំងពីថ្ងៃដែលពួកគេបរិភោគផលរបស់ស្រុកនោះមក នំម៉ាណាលែងធ្លាក់មកទៀតហើយ។ ដូច្នេះ ប្រជាជនអ៊ីស្រាអែលលែងមាននំម៉ាណាទៀត ហើយនៅឆ្នាំនោះ គេបរិភោគផលរបស់ស្រុកកាណានវិញ។
អ្នកណាដែលមានត្រចៀក ចូរស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះចុះ។ អ្នកណាដែលឈ្នះ យើងនឹងឲ្យបរិភោគនំម៉ាណាដ៏លាក់កំបាំង ហើយយើងនឹងឲ្យក្រួសសមួយដល់អ្នកនោះ នៅលើក្រួសនោះមានឆ្លាក់ឈ្មោះថ្មី ដែលគ្មានអ្នកណាស្គាល់ឡើយ លើកលែងតែអ្នកដែលទទួលប៉ុណ្ណោះ"»។