Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 9:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏​ល្អ​របស់​ព្រះ‌អង្គ មក​បង្ហាត់​បង្រៀន​គេ ហើយ​ប្រទាន​នំ​ម៉ាណាឲ្យ​ពួក‌គេ​បរិភោគ ហើយ​ប្រទាន​ទឹកឲ្យ​ពួក‌គេ​ផឹក មិន​ដែល​ខានឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រះអង្គ​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏​ល្អ របស់​ព្រះអង្គ មក​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ចេះ​គិត​ពិចារណា ព្រះអង្គ​ប្រទាន​នំ​ម៉ាណា​ឲ្យ​ពួក​គេ​បរិភោគ ព្រម​ទាំង​ប្រទាន​ទឹក​ឲ្យ​ពួក​គេ មិន​ដែល​អាក់‌ខាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ទ្រង់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏​ល្អ​របស់​ទ្រង់ មក​បង្ហាត់​បង្រៀន​គេ ទ្រង់​មិន​ដែល​បង្អត់​នំ​ម៉ាន៉ា​ចំពោះ​គេ​ទេ ហើយ​បាន​ប្រទាន​ទឹក ឲ្យ​គេ​ផឹក​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ទ្រង់​ប្រទាន​រស​ដ៏​ល្អ របស់​ទ្រង់ មក​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ចេះ​គិត​ពិចារណា ទ្រង់​ប្រទាន​នំ​ម៉ាណា​ឲ្យ​ពួក​គេ​បរិភោគ ព្រម​ទាំង​ប្រទាន​ទឹក​ឲ្យ​ពួក​គេ មិន​ដែល​អាក់‌ខាន​ឡើយ។

សូមមើលជំពូក ចម្លង




នេហេមា 9:20
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាន​ទ្រាំ​ទ្រ​នឹងពួក‌គេ​ជា​ច្រើន​ឆ្នាំ ហើយ​បាន​ទូន្មាន​ពួក‌គេ ដោយ‌សារ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ តាម​រយៈ​ពួក​ហោរា តែ​ពួក‌គេ​មិន​យក​ត្រចៀក​ស្តាប់​ទេ។ ដូច្នេះ ព្រះ‌អង្គ​ក៏​បាន​ប្រគល់​ពួក‌គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ប្រជាជន​ដែល​រស់​នៅ​ស្រុក​ទាំង​នោះ។


ព្រះ‌អង្គ​បាន​បំបែក​ថ្ម​ឲ្យ​ទឹក​ផុល​ចេញ​មក ហើយ​ទឹក​ក៏​ហូរ​កាត់​ទី​ហួត‌ហែង ដូច​ទន្លេ។


សូម​បង្រៀន​ទូល‌បង្គំ​ឲ្យ​ធ្វើ​តាម ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បងំ្គ! សូម​ឲ្យ​ព្រះ‌វិញ្ញាណ​ដ៏​ល្អ​របស់​ព្រះ‌អង្គ ដឹក​នាំ​ទូល‌បង្គំ​ឲ្យ​ដើរ​នៅ​លើ​ដី​រាប​ស្មើ!


កាល​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ឃើញ គេ​សួរ​គ្នា​ថា៖ «តើ​នេះ​ជា​អ្វី ?» ដ្បិត​គេ​មិន​ស្គាល់​ជា​អ្វី​ទេ។ លោក​ម៉ូសេ​ប្រាប់​គេ​ថា៖ «នេះ​ជា​នំបុ័ង​ដែល​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បរិ‌ភោគ។


កូន​ចៅ​អ៊ីស្រា‌អែល​បាន​បរិ‌ភោគ​នំ​ម៉ាណា​សែសិប​ឆ្នាំ រហូត​ទាល់​តែ​បាន​ទៅ​ដល់​ស្រុក​មួយ​ដែល​មាន​មនុស្ស​រស់​នៅ គឺ​បាន​បរិ‌ភោគ​នំ​ម៉ាណា​រហូត​ទាល់​តែ​គេ​បាន​ទៅ​ដល់​ព្រំ‌ដែន​ស្រុក​កាណាន។


បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​បង្អុរ​ភ្លៀង​ជា​នំបុ័ង​ពី​លើ​មេឃ​មក​ឲ្យ​អ្នក​រាល់​គ្នា ហើយ​រាល់​ថ្ងៃ ប្រជា‌ជន​ត្រូវ​ចេញ​ទៅ​រើស​ឲ្យ​ល្មម​សម្រាប់​តែ​មួយ​ថ្ងៃ ដើម្បី​ឲ្យ​យើង​បាន​ល្បង‌ល​គេ​មើល ប្រយោជន៍​ឲ្យ​ដឹង​ថា តើ​គេ​នឹង​គោរព​តាម​ច្បាប់​របស់​យើងឬ​ទេ។


នៅ​ទី​នោះ ប្រជា‌ជន​ស្រេក​ទឹក​យ៉ាង​ខ្លាំង ហើយ​គេ​ត្អូញ‌ត្អែរ​ដាក់​លោក​ម៉ូសេ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​សម្លាប់​ពួក​យើង ព្រម​ទាំង​កូន​ចៅ និង​ហ្វូង​សត្វ​របស់​យើង ដោយ​ស្រេក​ទឹក​ដូច្នេះ?»


មើល៍ យើង​នឹង​ឈរ​ទី​នោះ​នៅ​មុខ​អ្នក នៅ​លើ​ថ្ម​ដា​ហូរែប អ្នក​ត្រូវ​វាយ​ថ្ម​នោះ ហើយ​ទឹក​នឹង​ហូរ​ចេញ​មក​ឲ្យ​ប្រជា‌ជន​ផឹក»។ លោក​ម៉ូសេ​ក៏​ធ្វើ​ដូច្នោះ នៅ​មុខ​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល។


គេ​មិន​បាន​ស្រេក​ឡើយ កំពុង​ដែល​ព្រះ‌អង្គ​នាំ​គេ​ដើរ​កាត់​សមុទ្រ​ខ្សាច់ គឺ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្មដា​សម្រាប់​គេ ព្រះ‌អង្គ​ក៏​បំបែក​ថ្មដា ឲ្យ​ទឹក​ផុស​ចេញ​មក។


គេ​មិន​ដែល​ស្រេក​ឃ្លាន​ទៀត ឯ​ចំហាយ​ក្តៅ ឬ​ព្រះ‌អាទិត្យ នឹង​មិន​ធ្វើ​ទុក្ខ​គេ ដ្បិត​ព្រះ​ដែល​ផ្តល់​សេចក្ដី​មេត្តា​ដល់​គេ ព្រះ‌អង្គ​នឹង​នាំ​គេ​ទៅ ព្រះ‌អង្គ​នឹង​ដឹក​ដៃ​គេ​នាំ​ទៅ​តាម​ទី​មាន​ក្បាល​ទឹក។


គឺ​ជា​ពាក្យ​ដែល​យើង​តាំង​សញ្ញា​នឹង​ឯង​រាល់​គ្នា ក្នុង​កាល​ដែល​អ្នក​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ឯ​វិញ្ញាណ​របស់​យើង​ក៏​ស្ថិត​នៅ​ជា‌មួយ​ឯង​រាល់​គ្នា​ដែរ កុំ​ខ្លាច​អ្វី​ឡើយ។


យើង​នឹង​ចុះ​មក​និយាយ​ជា‌មួយ​អ្នក​នៅ​ទី​នោះ ហើយ​យើង​នឹង​យក​វិញ្ញាណ​ខ្លះ ដែល​ស្ថិត​លើ​អ្នក ទៅ​ដាក់​លើ​គេ នោះ​គេ​នឹង​ជួយ​ផ្ទុក​បន្ទុក​ប្រជាជន​ទាំង​នេះ​ជា‌មួយ​អ្នក ដើម្បី​កុំ​ឲ្យ​អ្នក​ផ្ទុក​បន្ទុក​ទាំង​អស់​នេះ​តែ​ម្នាក់​ឯង។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​នាង​ថា៖ «ប្រសិន‌បើ​នាង​ស្គាល់​អំណោយ‌ទាន​របស់​ព្រះ និង​អ្នក​ដែល​និយាយ​នឹង​នាង​ថា "ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​ផង" នោះ​នាង​នឹង​សុំ​ពី​អ្នក​នោះ​វិញ ហើយ​អ្នក​នោះ​នឹង​ឲ្យ​ទឹក​រស់​ដល់​នាង»។


តែ​អ្នក​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ក្លាយ​ជា​ប្រភព​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ឲ្យ​បាន​ជីវិត​អស់‌កល្ប​ជា‌និច្ច»។


បង‌ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង និង​ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌វិញ្ញាណ​ថា ចូរ​ខំ​ប្រឹង​ជាមួយ​ខ្ញុំ​ក្នុង​ការ​អធិស្ឋាន​ដល់​ព្រះ​សម្រាប់​ខ្ញុំ


គ្រប់​គ្នា​បាន​បរិ‌ភោគ​អា​ហារ​ខាង​វិញ្ញាណ​តែ​មួយ


(ដ្បិត​ផល​ផ្លែ​នៃ​ពន្លឺ មាន​នៅ​ក្នុង​គ្រប់​សេចក្ដី​ល្អ សេចក្តី​សុចរិត និង​សេចក្តី​ពិត)។


ចាប់​តាំង​ពី​ថ្ងៃដែល​ពួក​គេ​បរិ‌ភោគ​ផល​របស់​ស្រុក​នោះមក នំ​ម៉ាណា​លែង​ធ្លាក់​មក​ទៀត​ហើយ។ ដូច្នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​លែង​មាន​នំ​ម៉ាណា​ទៀត ហើយ​នៅ​ឆ្នាំ​នោះ គេ​បរិ‌ភោគ​ផល​របស់​ស្រុក​កាណាន​វិញ។


ដ្បិត​សេចក្ដី​ទំនាយ​មិន​ដែល​ចេញ​មក​ពី​បំណង​របស់​មនុស្ស​ទេ គឺ​មនុស្ស​ថ្លែង​ព្រះ​បន្ទូល​របស់​ព្រះ តាម​ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បណ្ដាល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម