Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 6:31 - Khmer Christian Bible

31 កាល​នៅ​ទីរហោឋាន​ ដូនតា​របស់​យើង​បាន​បរិភោគ​នំ​ម៉ាណា​ ដូច​មាន​សេចក្តី​ចែង​ទុក​ថា​ ព្រះអង្គ​បាន​ប្រទាន​នំប៉័ង​ពី​ស្ថានសួគ៌​ ឲ្យ​ពួកគេ​បរិភោគ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 ដូនតា​របស់យើងខ្ញុំ​បាន​ហូប​ម៉ាណា​នៅ​ទីរហោស្ថាន ដូចដែល​មាន​សរសេរ​ទុកមក​ថា​:‘ព្រះអង្គ​បាន​ប្រទាន​នំប៉័ង​ពី​ស្ថានសួគ៌​ឲ្យ​ពួកគេ​ហូប’”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 បុព្វ‌បុរស​របស់​យើង​ខ្ញុំ​បាន​បរិ‌ភោគ​នំ​ម៉ាណា នៅ​ទី​រហោ‌ស្ថាន ដូច​ជា​មាន​ចែង​ទុក​មក​ថា៖ "លោក​បាន​ឲ្យ​នំបុ័ង​មក​ពី​ស្ថាន‌សួគ៌​ដល់​គេ​បរិ‌ភោគ"» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 បុព្វបុរស​របស់​យើង​បាន​បរិភោគ​នំ​ម៉ាណា នៅ​វាល​រហោ‌ស្ថាន* ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​ថា “ព្រះអង្គ​បាន​ប្រទាន​ឲ្យ​គេ​បរិភោគ​នំប៉័ង ដែល​ធ្លាក់​ពី​ស្ថាន​បរម‌សុខ*​មក” »។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ពួក​ឰយុកោ​យើង​ខ្ញុំ​បាន​បរិភោគ​នំ​ម៉ាន៉ា នៅ​ទី​រហោ‌ស្ថាន ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «លោក​បាន​ឲ្យ​នំបុ័ង​ពី​ស្ថាន‌សួគ៌ មក​ឲ្យ​គេ​បរិភោគ»

សូមមើលជំពូក ចម្លង

អាល់គីតាប

31 បុព្វ‌បុរស​របស់​យើង​បាន​បរិភោគ​នំ​ម៉ាណា នៅ​វាល​រហោ‌ស្ថាន​ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គីតាប​ថា “អុលឡោះ​បាន​ប្រទាន​ឲ្យ​គេ​បរិភោគ​នំបុ័ង ដែល​ធ្លាក់​ពី​សូរ៉កា​មក”»។

សូមមើលជំពូក ចម្លង




យ៉ូហាន 6:31
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​វិញ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ មិន​មែន​លោក​ម៉ូសេ​ឲ្យ​នំប៉័ង​ពី​ស្ថានសួគ៌​ដល់​អ្នក​រាល់គ្នា​ទេ​ គឺ​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ទេ​តើ​ ដែល​បាន​ប្រទាន​នំប៉័ង​ដ៏​ពិត​ពី​ស្ថានសួគ៌​ដល់​អ្នក​រាល់គ្នា​


កាល​នៅ​ទីរហោឋាន ​ដូនតា​របស់​អ្នក​រាល់គ្នា​បាន​បរិភោគ​នំ​ម៉ាណា​ ហើយ​បាន​ស្លាប់​អស់​ទៅ​


នេះ​ជា​នំប៉័ង​ដែល​ចុះ​មកពី​ស្ថានសួគ៌​ មិន​មែន​ដូចជា​នំបុ័ង​ដែល​ដូនតា​របស់​អ្នក​រាល់គ្នា​បាន​បរិភោគ​ហើយ​ស្លាប់​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ អ្នកណា​បរិភោគ​នំប៉័ង​នេះ​ អ្នក​នោះ​នឹង​មាន​ជីវិត​អស់កល្ប​ជានិច្ច»។​


ពួកគេ​ទាំង​អស់​គ្នា​បាន​បរិភោគ​អាហារ​ខាង​វិញ្ញាណ​តែ​មួយ​


អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នោះ​ចុះ។​ អ្នកណា​មាន​ជ័យជម្នះ​ យើង​នឹង​ឲ្យ​នំម៉ាណា​ដែល​បាន​លាក់​ទុក​ដល់​អ្នក​នោះ​ ហើយ​យើង​នឹង​ឲ្យ​ក្រួស​ស​មួយ​ដល់​អ្នក​នោះ​ នៅ​លើ​ក្រួស​នោះ​មាន​សរសេរ​ឈ្មោះ​ថ្មី​មួយ​ ដែល​គ្មាន​អ្នកណា​ស្គាល់​ឡើយ​ លើក​លែង​តែ​អ្នក​ដែល​បាន​ទទួល​ប៉ុណ្ណោះ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម