ព្រះអង្គនឹងជំនុំជម្រះក្នុងចំណោម ជាតិសាសន៍ទាំងឡាយ ទាំងបំពេញក្រុងទាំងនោះដោយសាកសព ព្រះអង្គនឹងកម្ទេចមេដឹកនាំរបស់គេ នៅលើផែនដីទាំងមូល។
យ៉ូហាន 5:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយព្រះវរបិតាបានប្រទានឲ្យព្រះរាជបុត្រា មានអំណាចជំនុំជម្រះ ព្រោះព្រះអង្គជាកូនមនុស្ស។ ព្រះគម្ពីរខ្មែរសាកល ហើយព្រះបិតាបានផ្ដល់សិទ្ធិអំណាចដល់ព្រះបុត្រាឲ្យជំនុំជម្រះ ពីព្រោះព្រះបុត្រាជាកូនមនុស្ស។ Khmer Christian Bible ហើយព្រះអង្គបានប្រទានសិទ្ធិអំណាចឲ្យព្រះរាជបុត្រាជំនុំជម្រះ ព្រោះព្រះរាជបុត្រាជាកូនមនុស្ស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយព្រះបិតាក៏ប្រទានឲ្យព្រះបុត្រាមានអំណាចដាក់ទោសថែមទៀតផង ព្រោះព្រះបុត្រាជាបុត្រមនុស្ស*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយបានប្រទានអំណាចមកទ្រង់ ឲ្យជំនុំជំរះផង ពីព្រោះទ្រង់ជាកូនមនុស្ស អាល់គីតាប ហើយអុលឡោះជាបិតាក៏ប្រទានឲ្យបុត្រាមានអំណាចដាក់ទោសថែមទៀតផង ព្រោះគាត់ជាបុត្រាមនុស្ស។ |
ព្រះអង្គនឹងជំនុំជម្រះក្នុងចំណោម ជាតិសាសន៍ទាំងឡាយ ទាំងបំពេញក្រុងទាំងនោះដោយសាកសព ព្រះអង្គនឹងកម្ទេចមេដឹកនាំរបស់គេ នៅលើផែនដីទាំងមូល។
ប៉ុន្តែ នេះដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានអំណាចនឹងអត់ទោសបាបនៅលើផែនដីនេះ»។ ពេលនោះ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកស្លាប់ដៃស្លាប់ជើងថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកទៅផ្ទះទៅ!»
ព្រះវរបិតាមិនជំនុំជម្រះអ្នកណាទេ តែព្រះអង្គបានប្រគល់គ្រប់ទាំងការជំនុំជម្រះ ដល់ព្រះរាជបុត្រាវិញ
ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីជំនុំជម្រះ ឲ្យអស់អ្នកដែលខ្វាក់បានមើលឃើញ ហើយឲ្យអស់អ្នកដែលមើលឃើញ ត្រឡប់ជាខ្វាក់វិញ»។
ព្រះអង្គបានបង្គាប់យើងឲ្យប្រកាសប្រាប់ប្រជាជន ហើយឲ្យធ្វើបន្ទាល់ថា ព្រះអង្គនេះហើយ ដែលព្រះបានចាក់ប្រេងតាំងឲ្យធ្វើជាចៅក្រមលើមនុស្សរស់ និងមនុស្សស្លាប់។
ព្រោះព្រះអង្គបានកំណត់ថ្ងៃមួយទុក ដែលនឹងជំនុំជម្រះមនុស្សលោកដោយសុចរិត ដោយសារមនុស្សម្នាក់ ដែលព្រះអង្គបានតែងតាំង ហើយដើម្បីជាភស្ដុតាងអំពីការនេះដល់មនុស្សទាំងអស់ ព្រះអង្គប្រោសមនុស្សនោះឲ្យរស់ពីស្លាប់ឡើងវិញ»។
ដ្បិតព្រះគ្រីស្ទត្រូវសោយរាជ្យ រហូតទាល់តែព្រះបានដាក់ខ្មាំងសត្រូវទាំងអស់នៅក្រោមព្រះបាទរបស់ព្រះអង្គ ។
ប៉ុន្តែ នៅគ្រាក្រោយបង្អស់នេះ ព្រះអង្គមានព្រះបន្ទូលមកកាន់យើង ដោយសារព្រះរាជបុត្រាវិញ ដែលព្រះអង្គបានតម្រូវឲ្យបានគ្រប់គ្រងរបស់ទាំងអស់ ទុកជាមត៌ក ព្រមទាំងបង្កើតពិភពលោក តាមរយៈព្រះរាជបុត្រានោះដែរ។
ដែលព្រះអង្គបានយាងចូលទៅស្ថានសួគ៌ ហើយគង់នៅខាងស្តាំព្រះហស្តនៃព្រះ ទាំងមានពួកទេវតា ពួកមានអំណាច និងពួកមានឥទ្ធិឫទ្ធិ ចុះចូលនឹងព្រះអង្គទាំងអស់។