ពេលនោះ ភ្នែកគេក៏បើកភ្លឺឡើង ហើយគេបានស្គាល់ព្រះអង្គ តែព្រះអង្គក៏បាត់ពីមុខគេទៅភ្លាម។
យ៉ូហាន 5:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែអ្នកដែលបានជា មិនស្គាល់ថាអ្នកណាទេ ព្រោះព្រះយេស៊ូវយាងចេញពីបណ្តាជនដែលនៅទីនោះផុតទៅហើយ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែបុរសដែលត្រូវបានប្រោសឲ្យជានោះ មិនបានដឹងថាជានរណាទេ ពីព្រោះមានហ្វូងមនុស្សនៅកន្លែងនោះ ហើយព្រះយេស៊ូវបានយាងចេញទៅស្ងាត់ៗ។ Khmer Christian Bible ប៉ុន្ដែបុរសដែលបានជានោះក៏មិនដឹងថានោះជានរណាដែរ ព្រោះព្រះយេស៊ូបានយាងចេញទៅបាត់ក្នុងចំណោមបណ្ដាជនដែលនៅកន្លែងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ បុរសដែលជាមិនដឹងថានរណាបានប្រោសគាត់ឲ្យជាឡើយ ដ្បិតព្រះយេស៊ូបានយាងចេញពីបណ្ដាជនដែលនៅកន្លែងនោះផុតទៅហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអ្នកដែលបានជាមិនស្គាល់ជាអ្នកណាទេ ពីព្រោះព្រះយេស៊ូវទ្រង់យាងទៅបាត់ហើយ ក៏មានមនុស្សសន្ធឹកនៅទីនោះដែរ អាល់គីតាប ប៉ុន្ដែ បុរសដែលបានជាមិនដឹងថានរណា បានប្រោសគាត់ឲ្យជាឡើយ ដ្បិតអ៊ីសាបានចេញពីបណ្ដាជនដែលនៅកន្លែងនោះផុតទៅហើយ។ |
ពេលនោះ ភ្នែកគេក៏បើកភ្លឺឡើង ហើយគេបានស្គាល់ព្រះអង្គ តែព្រះអង្គក៏បាត់ពីមុខគេទៅភ្លាម។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ភីលីពអើយ ខ្ញុំបាននៅជាមួយអ្នករាល់គ្នាយូរណាស់ហើយ អ្នកនៅតែមិនទាន់ស្គាល់ខ្ញុំទៀតឬ? អ្នកណាដែលបានឃើញខ្ញុំ អ្នកនោះក៏បានឃើញព្រះវរបិតាដែរ។ ហេតុដូចម្តេចបានជាអ្នកថា "សូមបង្ហាញឲ្យឃើញព្រះវរបិតាផងដូច្នេះ?"
ក្រោយមក ព្រះយេស៊ូវឃើញគាត់នៅក្នុងព្រះវិហារ ក៏មានព្រះបន្ទូលទៅគាត់ថា៖ «មើល៍ អ្នកបានជាហើយ កុំធ្វើបាបទៀត ក្រែងអ្នកមានសេចក្តីអាក្រក់ជាងមុន»។
ដូច្នេះ គេរើសដុំថ្មបម្រុងនឹងគប់ព្រះអង្គ តែព្រះយេស៊ូវបំបាំងអង្គទ្រង់ ហើយយាងកាត់កណ្តាលពួកគេ ចេញពីព្រះវិហារផុតទៅ។