គឺវាដែលនឹងស្អាងវិហារមួយសម្រាប់ឈ្មោះយើង ហើយយើងនឹងតាំងបល្ល័ង្កនៃរាជ្យរបស់គេ ឲ្យនៅស្ថិតស្ថេររហូតតទៅ។
យ៉ូហាន 12:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកបណ្តាជនទូលឆ្លើយព្រះអង្គថា៖ «យើងខ្ញុំបានឮក្នុងក្រឹត្យវិន័យថា ព្រះគ្រីស្ទគង់នៅអស់កល្បជានិច្ច ចុះម្តេចបានជាថា កូនមនុស្សត្រូវលើកឡើងដូច្នេះ? តើអ្នកណាជាកូនមនុស្ស?» ព្រះគម្ពីរខ្មែរសាកល ហ្វូងមនុស្សតបនឹងព្រះអង្គថា៖ “យើងបានឮពីក្រឹត្យវិន័យថា ព្រះគ្រីស្ទគង់នៅជារៀងរហូត ចុះម្ដេចក៏អ្នកនិយាយថា: ‘កូនមនុស្សត្រូវតែបានលើកឡើង’? តើ‘កូនមនុស្ស’ នេះជានរណា?”។ Khmer Christian Bible បណ្ដាជនទូលឆ្លើយទៅព្រះអង្គថា៖ «យើងបានឮពីគម្ពីរវិន័យថា ព្រះគ្រិស្ដត្រូវគង់នៅអស់កល្បជានិច្ច ចុះហេតុដូចម្តេចបានជាអ្នកនិយាយថា កូនមនុស្សត្រូវលើកឡើងដូច្នេះ? តើកូនមនុស្សនោះជានរណា?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បណ្ដាជននាំគ្នាទូលអង្វរព្រះអង្គថា៖ «យើងបានដឹងតាមរយៈក្រឹត្យវិន័យថា ព្រះគ្រិស្ត*ត្រូវស្ថិតនៅអស់កល្បជានិច្ច ចុះម្ដេចក៏លោកមានប្រសាសន៍ថា បុត្រមនុស្សនឹងត្រូវគេលើកឡើងពីដីដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហ្វូងមនុស្សទូលឆ្លើយថា យើងខ្ញុំបានឮក្នុងក្រិត្យវិន័យថា ព្រះគ្រីស្ទ ទ្រង់គង់នៅអស់កល្បជានិច្ច ចុះធ្វើដូចម្តេចបានជាថា កូនមនុស្សត្រូវលើកឡើងដូច្នេះ តើអ្នកណាជាកូនមនុស្សនេះ អាល់គីតាប បណ្ដាជននាំគ្នាសួរអ៊ីសាថា៖ «យើងបានដឹងតាមរយៈហ៊ូកុំថា អាល់ម៉ាហ្សៀសត្រូវស្ថិតនៅអស់កល្បជានិច្ច ចុះម្ដេចក៏លោកមានប្រសាសន៍ថា បុត្រាមនុស្សនឹងត្រូវគេលើកឡើងពីដីដូច្នេះ? |
គឺវាដែលនឹងស្អាងវិហារមួយសម្រាប់ឈ្មោះយើង ហើយយើងនឹងតាំងបល្ល័ង្កនៃរាជ្យរបស់គេ ឲ្យនៅស្ថិតស្ថេររហូតតទៅ។
ព្រះយេហូវ៉ាបានស្បថ ហើយព្រះអង្គនឹងមិនប្រែព្រះហឫទ័យឡើយ ថា «អ្នកជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកមិលគីស្សាដែក»។
នៅក្នុងគ្រារបស់ព្រះរាជា សូមឲ្យសេចក្ដីសុចរិតរីកចម្រើនឡើង ហើយសូមឲ្យសេចក្ដីសុខសាន្តមានជាបរិបូរ ដរាបទាល់តែលែងមានព្រះចន្ទ!
ព្រះអង្គត្រូវដកចេញពីអំណាចការពារ និងពីសេចក្ដីយុត្តិធម៌ តើមានអ្នកណារំពឹងគិតពង្សាវតាររបស់ព្រះអង្គ? ព្រះអង្គត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់ ហើយត្រូវគេវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំ។
ឯសេចក្ដីចម្រើននៃរដ្ឋបាលព្រះអង្គ និងសេចក្ដីសុខសាន្តរបស់ព្រះអង្គ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ និងនគរនៃព្រះអង្គឡើយ ដើម្បីនឹងតាំងឡើង ហើយទប់ទល់ ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ចាប់តាំងពីឥឡូវនេះ ជារៀងរាបដរាបទៅ គឺសេចក្ដីឧស្សាហ៍របស់ព្រះយេហូវ៉ា នៃពួកពលបរិវារនឹងសម្រេចការនេះ។
ក្នុងរជ្ជកាលនៃស្តេចទាំងនោះ ព្រះនៃស្ថានសួគ៌នឹងតាំងរាជ្យមួយឡើង ដែលនឹងបំផ្លាញមិនបានឡើយ ហើយរាជ្យនោះក៏នឹងមិនត្រូវផ្ទេរទៅឲ្យសាសន៍ដទៃណាមួយដែរ គឺនឹងកម្ទេចរាជ្យទាំងប៉ុន្មាននោះវិញ ហើយធ្វើឲ្យវិនាសសាបសូន្យ រាជ្យនោះនឹងនៅស្ថិតស្ថេរជារៀងរហូត
លោកបានទទួលអំណាចគ្រប់គ្រង និងសិរីល្អ ព្រមទាំងរាជសម្បត្តិ ដើម្បីឲ្យប្រជាជនទាំងអស់ ជាតិសាសន៍នានា និងមនុស្សគ្រប់ភាសាបានគោរពបម្រើព្រះអង្គ ឯអំណាចគ្រប់គ្រងរបស់ព្រះអង្គ ជាអំណាចគ្រប់គ្រងនៅស្ថិតស្ថេរអស់កល្ប ឥតដែលកន្លងបាត់ឡើយ ហើយរាជ្យរបស់ព្រះអង្គនឹងបំផ្លាញមិនបានឡើយ។
នោះរាជ្យ និងអំណាចគ្រប់គ្រង និងភាពឧត្តុង្គឧត្តមនៃនគរទាំងឡាយ នៅក្រោមមេឃទាំងមូល នឹងត្រូវប្រគល់ឲ្យប្រជាជន ជាពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត រាជ្យរបស់គេនឹងបានជារាជ្យមួយ ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយអំណាចគ្រប់គ្រងទាំងប៉ុន្មាននឹងបម្រើ ហើយស្តាប់បង្គាប់ពួកបរិសុទ្ធនោះ»។
ឯពួកអ្នកខ្វិន នឹងទុកជាសំណល់ ហើយពួកដែលត្រូវបោះចោលទៅជាឆ្ងាយ ឲ្យបានជានគរមួយខ្លាំងពូកែ នោះព្រះយេហូវ៉ានឹងសោយរាជ្យលើគេ នៅភ្នំស៊ីយ៉ូន ចាប់តាំងពីគ្រានោះជាដរាបតទៅ។
កាលព្រះយេស៊ូវយាងមកដល់ស្រុកសេសារាភីលីព ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្សថា៖ «តើមនុស្សទាំងឡាយថាកូនមនុស្សជាអ្នកណា?»
ពេលព្រះអង្គយាងចូលក្រុងយេរូសាឡិម អ្នកក្រុងទាំងមូលមានការរំជើបរំជួល ហើយសួរថា៖ «តើលោកនេះជាអ្នកណា?»
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «កញ្ជ្រោងមានរូងរបស់វា ហើយសត្វហើរលើអាកាស ក៏មានសម្បុករបស់វាដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ»។
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «នៅក្នុងក្រឹត្យវិន័យរបស់អ្នករាល់គ្នា តើមិនមានចែងទុកមកថា "យើងបាននិយាយថា អ្នករាល់គ្នាជាព្រះ" ទេឬ?
ឯខ្ញុំ ប្រសិនបើខ្ញុំត្រូវលើកពីដីឡើង នោះខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ»។
ការនេះត្រូវតែបានសម្រេចតាមពាក្យដែលមានចែងនៅក្នុងក្រឹត្យវិន័យរបស់គេ ដែលថា "គេបានស្អប់ខ្ញុំដោយឥតហេតុ"។
ដូច្នេះ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «កាលណាអ្នករាល់គ្នាបានលើកកូនមនុស្សឡើង នោះទើបនឹងដឹងថា គឺខ្ញុំនេះហើយជាព្រះ ហើយថា ខ្ញុំមិនធ្វើអ្វីដោយអាងខ្លួនខ្ញុំទេ គឺខ្ញុំនិយាយសេចក្តីទាំងនេះ តាមតែព្រះវរបិតាបានបង្រៀនខ្ញុំវិញ។
ឥឡូវនេះ យើងដឹងថា សេចក្តីដែលមានចែងក្នុងក្រឹត្យវិន័យ គឺចែងសម្រាប់ពួកអ្នកដែលសិ្ថតនៅក្រោមក្រឹត្យវិន័យ ដើម្បីឲ្យមនុស្សទាំងអស់បិទមាត់ ហើយឲ្យពិភពលោកទាំងមូល ស្ថិតនៅក្រោមការជំនុំជម្រះរបស់ព្រះ។
ដូច្នេះ ដូចដែលអំពើរំលងរបស់មនុស្សម្នាក់ នាំឲ្យមនុស្សទាំងអស់ត្រូវទោសយ៉ាងណា នោះអំពើសុចរិតរបស់មនុស្សម្នាក់ ក៏នាំឲ្យមនុស្សទាំងអស់បានសុចរិត និងបានជីវិតយ៉ាងនោះដែរ។
តែព្រះយេស៊ូវមានមុខងារជាសង្ឃជាប់ជាអចិន្ត្រៃយ៍ ព្រោះព្រះអង្គនៅជាប់អស់កល្បជានិច្ច។