ដូច្នេះ លោកម៉ូសេក៏ស្រែកអំពាវនាវដល់ព្រះយេហូវ៉ាថា៖ «តើទូលបង្គំត្រូវធ្វើដូចម្តេចជាមួយប្រជាជននេះ? គេប្រុងនឹងយកថ្មគប់សម្លាប់ទូលបង្គំហើយ»។
យ៉ូហាន 10:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសាសន៍យូដាក៏រើសដុំថ្មម្ដងទៀត បម្រុងនឹងគប់ព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ពួកយូដាក៏រើសដុំថ្មម្ដងទៀត ដើម្បីគប់សម្លាប់ព្រះអង្គ។ Khmer Christian Bible ពួកជនជាតិយូដាក៏រើសដុំថ្មម្ដងទៀតដើម្បីគប់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិយូដានាំគ្នារើសដុំថ្មម្ដងទៀត បម្រុងនឹងគប់សម្លាប់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកសាសន៍យូដាក៏រើសថ្មម្តងទៀត ដើម្បីនឹងចោលព្រះយេស៊ូវ អាល់គីតាប ជនជាតិយូដានាំគ្នារើសដុំថ្មម្ដងទៀត បម្រុងនឹងគប់សម្លាប់អ៊ីសា។ |
ដូច្នេះ លោកម៉ូសេក៏ស្រែកអំពាវនាវដល់ព្រះយេហូវ៉ាថា៖ «តើទូលបង្គំត្រូវធ្វើដូចម្តេចជាមួយប្រជាជននេះ? គេប្រុងនឹងយកថ្មគប់សម្លាប់ទូលបង្គំហើយ»។
ប៉ុន្តែ ពួកអ្នកធ្វើចម្ការបានចាប់ពួកអ្នកបម្រើរបស់គាត់ គេវាយម្នាក់ សម្លាប់ម្នាក់ ហើយម្នាក់ទៀតចោលនឹងថ្ម។
ដើម្បីឲ្យអស់ទាំងឈាមរបស់មនុស្សសុចរិត ដែលបានខ្ចាយនៅលើផែនដី ធ្លាក់មកលើអ្នករាល់គ្នា តាំងពីឈាមរបស់លោកអេបិល ជាមនុស្សសុចរិត រហូតដល់លោកសាការី ជាកូនលោកបារ៉ាគា ដែលអ្នករាល់គ្នាបានសម្លាប់នៅចន្លោះទីបរិសុទ្ធ និងអាសនា។
កាលពួកសាសន៍យូដាចាត់ពួកសង្ឃ និងពួកលេវីពីក្រុងយេរូសាឡិម ឲ្យមកសួរលោកយ៉ូហានថា៖ «តើលោកជាអ្នកណា?» លោកធ្វើបន្ទាល់យ៉ាងនេះ
ដូច្នេះពួកសាសន៍យូដាចោមរោមព្រះអង្គ ហើយទូលសួរថា៖ «តើលោកទុកឲ្យយើងខ្ញុំនៅស្ទាក់ស្ទើរដល់កាលណាទៀត? បើលោកជាព្រះគ្រីស្ទពិតមែន សូមប្រាប់យើងខ្ញុំឲ្យច្បាស់មក»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានសម្តែងឲ្យអ្នករាល់គ្នាឃើញការល្អជាច្រើន ដែលមកពីព្រះវរបិតាខ្ញុំ តើមានអ្វីដែលនាំឲ្យអ្នករាល់គ្នាចង់គប់ខ្ញុំ?»
ពួកសិស្សទូលព្រះអង្គថា៖ «រ៉ាប៊ី ពួកសាសន៍យូដាទើបនឹងរកគប់លោកនឹងដុំថ្មថ្មីៗនេះសោះ តែលោកចង់ទៅទីនោះទៀតឬ?»
ដោយហេតុនេះ ពួកសាសន៍យូដារកសម្លាប់ព្រះអង្គរឹតតែខ្លាំងឡើង ព្រោះព្រះអង្គមិនមែនគ្រាន់តែរំលងច្បាប់ថ្ងៃសប្ប័ទប៉ុណ្ណោះទេ គឺថែមទាំងហៅព្រះថា ជាព្រះវរបិតារបស់ព្រះអង្គផ្ទាល់ ហើយលើកអង្គទ្រង់ស្មើនឹងព្រះទៀតផង។
ដូច្នេះ គេរើសដុំថ្មបម្រុងនឹងគប់ព្រះអង្គ តែព្រះយេស៊ូវបំបាំងអង្គទ្រង់ ហើយយាងកាត់កណ្តាលពួកគេ ចេញពីព្រះវិហារផុតទៅ។
តើមានហោរាណាម្នាក់ ដែលបុព្វបុរសរបស់អស់លោកមិនបានបៀតបៀននោះ? ពួកគាត់បានសម្លាប់អស់អ្នកដែលប្រកាសប្រាប់ឲ្យដឹងជាមុន ពីដំណើរដែលព្រះដ៏សុចរិតត្រូវយាងមក ឥឡូវនេះ អស់លោកបានត្រឡប់ជាអ្នកក្បត់ ហើយសម្លាប់ព្រះអង្គនោះថែមទៀតផង។
ចំណែកដាវីឌ លោកច្របូកច្របល់ក្នុងចិត្តណាស់ ដ្បិតពួកអ្នកដែលនៅជាមួយលោក គេចង់យកដុំថ្មគប់លោក ព្រោះគ្រប់គ្នាមានការឈឺចាប់ក្នុងចិត្តជាខ្លាំង ដោយសារកូនប្រុសកូនស្រីរបស់គេ តែដាវីឌបានលើកទឹកចិត្តខ្លួនឯង ដោយនូវព្រះយេហូវ៉ាជាព្រះរបស់លោកវិញ។