ព្រះយេហូវ៉ាប្រោសភ្នែកមនុស្សខ្វាក់ឲ្យមើលឃើញ ព្រះយេហូវ៉ាលើកអស់អ្នកដែលត្រូវឱនចុះ ឲ្យងើបឡើងវិញ ព្រះយេហូវ៉ាស្រឡាញ់មនុស្សសុចរិត។
យ៉ូហាន 10:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែខ្លះទៀតថា៖ «នេះមិនមែនជាពាក្យសម្ដីរបស់មនុស្សមានអារក្សចូលទេ តើអារក្សអាចនឹងធ្វើឲ្យមនុស្សខ្វាក់ភ្នែកបានភ្លឺដែរឬ?»។ ព្រះគម្ពីរខ្មែរសាកល អ្នកខ្លះទៀតនិយាយថា៖ “នេះមិនមែនជាពាក្យរបស់មនុស្សអារក្សចូលទេ។ អារក្សមិនអាចបើកភ្នែករបស់មនុស្សខ្វាក់ភ្នែកបានទេ មែនទេ?”។ Khmer Christian Bible ប៉ុន្ដែអ្នកខ្លះទៀតនិយាយថា៖ «ពាក្យទាំងនេះមិនមែនជាសំដីរបស់មនុស្សអារក្សចូលទេ តើអារក្សអាចធ្វើឲ្យភ្នែករបស់មនុស្សខ្វាក់ភ្លឺបានដែរឬទេ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកខ្លះទៀតពោលថា៖ «ពាក្យទាំងនេះមិនមែនជាពាក្យរបស់មនុស្សដែលមានអារក្សចូលទេ! តើអារក្សអាចធ្វើឲ្យភ្នែកមនុស្សខ្វាក់ភ្លឺកើតឬ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្លះទៀតថា នេះមិនមែនជាពាក្យសំដីរបស់មនុស្សមានអារក្សចូលទេ តើអារក្សអាចនឹងធ្វើឲ្យមនុស្សខ្វាក់ភ្នែកបានភ្លឺដែរឬ។ អាល់គីតាប អ្នកខ្លះទៀតពោលថា៖ «ពាក្យទាំងនេះមិនមែនជាពាក្យរបស់មនុស្សដែលមានអ៊ីព្លេសចូលទេ! តើអ៊ីព្លេសអាចធ្វើឲ្យភ្នែកមនុស្សខ្វាក់ភ្លឺកើតឬ?»។ |
ព្រះយេហូវ៉ាប្រោសភ្នែកមនុស្សខ្វាក់ឲ្យមើលឃើញ ព្រះយេហូវ៉ាលើកអស់អ្នកដែលត្រូវឱនចុះ ឲ្យងើបឡើងវិញ ព្រះយេហូវ៉ាស្រឡាញ់មនុស្សសុចរិត។
ព្រះអង្គដែលបានបង្កើតត្រចៀកមក តើព្រះអង្គមិនឮទេឬ? ព្រះអង្គដែលបានសូនធ្វើភ្នែក តើព្រះអង្គមើលមិនឃើញទេឬ?
ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកថា៖ «តើអ្នកណាបានបង្កើតមាត់មនុស្ស? តើអ្នកណាធ្វើឲ្យគេទៅជាគ ថ្លង់ មើលឃើញ ឬខ្វាក់? តើមិនមែនជាយើង ជាព្រះយេហូវ៉ាទេឬ?
ពេលនោះ ពួកគ្រូមន្តអាគមទូលផារ៉ោនថា៖ «នេះជាអង្គុលីរបស់ព្រះទេ!» ប៉ុន្ដែ ផារ៉ោនមានព្រះហឫទ័យរឹងទទឹង មិនព្រមស្តាប់លោកទាំងពីរសោះ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលទុកស្រាប់។
មនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាត មនុស្សថ្លង់ស្តាប់ឮ មនុស្សស្លាប់រស់ឡើងវិញ ហើយមានគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ ។
ដូច្នេះ ព្រះកិត្តិនាមរបស់ព្រះអង្គក៏ឮសុសសាយពេញស្រុកស៊ីរីទាំងមូល ហើយគេនាំមនុស្សដែលមានជំងឺរោគាផ្សេងៗ មានមនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃស្លាប់ជើង មករកព្រះអង្គ ហើយព្រះអង្គក៏ប្រោសគេឲ្យបានជា។
ពេលព្រះអង្គមានព្រះបន្ទូលរួចហើយ ទ្រង់ក៏ស្តោះទៅលើដី ហើយយកទឹកព្រះឱស្ឋធ្វើជាភក់ ទៅលាបភ្នែកមនុស្សខ្វាក់នោះ