Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 10:21 - Khmer Christian Bible

21 ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​និយាយ​ថា៖​ «ពាក្យ​ទាំង​នេះ​មិន​មែន​ជា​សំដី​របស់​មនុស្ស​អារក្ស​ចូល​ទេ​ តើ​អារក្ស​អាច​ធ្វើ​ឲ្យ​ភ្នែក​របស់​មនុស្ស​ខ្វាក់​ភ្លឺ​បាន​ដែរ​ឬ​ទេ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 អ្នកខ្លះទៀត​និយាយថា​៖ “នេះ​មិនមែន​ជា​ពាក្យ​របស់​មនុស្ស​អារក្សចូល​ទេ​។ អារក្ស​មិន​អាច​បើក​ភ្នែក​របស់​មនុស្ស​ខ្វាក់ភ្នែក​បាន​ទេ មែនទេ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 តែ​ខ្លះ​ទៀត​ថា៖ «នេះ​មិន​មែន​ជា​ពាក្យ​សម្ដី​របស់​មនុស្ស​មាន​អារក្ស​ចូល​ទេ តើ​អារក្ស​អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ភ្នែក​បាន​ភ្លឺ​ដែរ​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «ពាក្យ​ទាំង​នេះ​មិន​មែន​ជា​ពាក្យ​របស់​មនុស្ស​ដែល​មាន​អារក្ស​ចូល​ទេ! តើ​អារក្ស​អាច​ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ខ្វាក់​ភ្លឺ​កើត​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ខ្លះ​ទៀត​ថា នេះ​មិន​មែន​ជា​ពាក្យ​សំដី​របស់​មនុស្ស​មាន​អារក្ស​ចូល​ទេ តើ​អារក្ស​អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ភ្នែក​បាន​ភ្លឺ​ដែរ​ឬ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «ពាក្យ​ទាំង​នេះ​មិន​មែន​ជា​ពាក្យ​របស់​មនុស្ស​ដែល​មាន​អ៊ីព្លេស​ចូល​ទេ! តើ​អ៊ីព្លេស​អាច​ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ខ្វាក់​ភ្លឺ​កើត​ឬ?»។

សូមមើលជំពូក ចម្លង




យ៉ូហាន 10:21
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ មនុស្ស​ខ្វិន​បាន​ដើរ​រួច​ មនុស្ស​ឃ្លង់​បាន​ជា​ស្អាត​ មនុស្ស​ថ្លង់​បាន​ស្ដាប់​ឮ​ ឯ​មនុស្ស​ស្លាប់​បាន​រស់​វិញ​ ហើយ​អ្នក​ក្រ​បាន​ឮ​ដំណឹង​ល្អ។​


កេរ្ដិ៍​ឈ្មោះ​របស់​ព្រះអង្គ​ក៏​ល្បី​ខ្ចរ​ខ្ចាយ​ពាស​ពេញ​ស្រុក​ស៊ីរី​ គេ​បាន​នាំ​យក​មនុស្ស​ទាំងអស់​ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ​មក​ឯ​ព្រះអង្គ មាន​ទាំង​មនុស្ស​ឈឺ​ធ្ងន់​ មនុស្ស​អារក្ស​ចូល​ មនុស្ស​ឆ្កួត​ជ្រូក​ និង​មនុស្ស​ស្លាប់​ដៃ​ជើង​ផង​ ហើយ​ព្រះអង្គ​បាន​ប្រោស​គេ​ឲ្យ​ជា​ទាំងអស់​គ្នា។​


ពេល​នោះ​ជា​រដូវ​រងា​ ហើយ​ពួកគេ​កំពុង​ធ្វើ​បុណ្យ​ឆ្លង​ព្រះវិហារ​នៅ​ក្រុង​យេរូសាឡិម​


ពេល​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នោះ​រួច​ហើយ​ ព្រះអង្គ​ក៏​ស្តោះ​ទឹក​មាត់​ទៅ​លើ​ដី​ ហើយ​យក​ទឹក​មាត់​ធ្វើ​ជា​ភក់​លាប​លើ​ភ្នែក​របស់​បុរស​នោះ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម