ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 1:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គាត់​នាំ​បង​ទៅ​ជួប​ព្រះ‌យេស៊ូវ។ ព្រះ‌យេស៊ូវ​ទត​មើល​គាត់ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «អ្នក​ឈ្មោះ​ស៊ីម៉ូន ជា​កូន​យ៉ូហាន តែ​ត្រូវ​ហៅ​ថា កេផាស (ដែល​ប្រែ​ថា ថ្ម)»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គាត់​នាំ​ស៊ីម៉ូន​ទៅ​ជួប​ព្រះយេស៊ូវ​។ ព្រះយេស៊ូវ​ទ្រង់​សម្លឹងមើល​គាត់ ហើយ​មានបន្ទូលថា​៖“អ្នក​គឺ​ស៊ីម៉ូន​កូន​យ៉ូហាន។ អ្នក​នឹង​ត្រូវបាន​ហៅថា កេផាស” (​កេផាស មានអត្ថន័យប្រែថា ពេត្រុស​)​។

សូមមើលជំពូក

Khmer Christian Bible

គាត់​ក៏​នាំ​លោក​ស៊ីម៉ូន​ទៅ​ឯ​ព្រះយេស៊ូ​ កាល​ព្រះយេស៊ូ​ឃើញ​លោកស៊ីម៉ូន​ ក៏​មាន​បន្ទូល​ថា៖​ «អ្នក​ឈ្មោះ​ស៊ីម៉ូន​ ជា​កូន​យ៉ូហាន​ អ្នក​នឹង​ត្រូវ​គេ​ហៅ​ថា​ កេផាស» ​(ដែល​ប្រែ​ថា​ ពេត្រុស)។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គាត់​ក៏​នាំ​លោក​ស៊ីម៉ូន​ទៅ​គាល់​ព្រះ‌យេស៊ូ។ ព្រះ‌យេស៊ូ​សម្លឹង​មើល​លោក​ស៊ីម៉ូន ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ឈ្មោះ​ស៊ីម៉ូន​ជា​កូន​របស់​លោក​យ៉ូហាន អំណើះ​ត​ទៅ អ្នក​ត្រូវ​មាន​ឈ្មោះ​ថា​“កេផាស” (ពាក្យ “កេផាស”​នេះ ប្រែ​ថា ពេត្រុស*)»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​គាត់​នាំ​បង​ទៅ​ឯ​ព្រះ‌យេស៊ូវ ឯ​ទ្រង់ ក៏​ទត​មើល​គាត់ ហើយ​មាន​បន្ទូល​ថា អ្នក​ឈ្មោះ​ស៊ីម៉ូន ជា​កូន​យ៉ូណាស តែ​ត្រូវ​ហៅ​ថា កេផាស​វិញ (គឺ​ប្រែ​ថា ថ្ម)។

សូមមើលជំពូក

អាល់គីតាប

គាត់​ក៏​នាំ​លោក​ស៊ីម៉ូន​ទៅ​ជួប​អ៊ីសា។ អ៊ីសា​សម្លឹង​មើល​លោក​ស៊ីម៉ូន ក៏​មាន​ប្រសាសន៍​ថា៖ «អ្នក​ឈ្មោះ​ស៊ីម៉ូន ជា​កូន​របស់​យ៉ូហាន អំណើះ​ត​ទៅ អ្នក​ត្រូវ​មាន​ឈ្មោះ​ថា​“កេផាស”(ពាក្យ “កេផាស” នេះ ប្រែ​ថា ពេត្រុស)»។

សូមមើលជំពូក



យ៉ូហាន 1:42
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ណាម៉ាន់​បាន​ចូល​ទៅ​ក្នុង ហើយ​ជម្រាប​ចៅ‌ហ្វាយ​របស់​គាត់ ពី​អ្វី​ដែល​ក្មេង​ស្រី​មក​ពី​ស្រុក​អ៊ីស្រា‌អែល​បាន​និយាយ។


សាវក​ទាំង​ដប់​ពីរ​មាន​ឈ្មោះ​ដូច​ត​ទៅ៖ ទី​មួយ​គឺ ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស និង​អនទ្រេ​ជា​ប្អូន ហើយ​មាន​កូន​របស់​លោក​សេបេដេ គឺ​យ៉ាកុប និង​យ៉ូហាន​ជា​ប្អូន។


អ្នក​ទាំង​ដប់​ពីរ​ដែល​ព្រះ‌អង្គ​បាន​តែង​តាំង​មាន ស៊ីម៉ូន ដែល​ទ្រង់​ដាក់​ឈ្មោះ​ថា ពេត្រុស


ប៉ុន្ដែ កាល​ស៊ីម៉ូន-ពេត្រុស​បាន​ឃើញ​ដូច្នោះ គាត់​ក៏​ក្រាប​ទៀប​ព្រះ‌ជង្ឃ​ព្រះ‌យេស៊ូវ ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​យាង​ឲ្យ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​មាន​បាប!»។


គឺ​មាន​ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស អនទ្រេ​ជា​ប្អូន​របស់​គាត់ យ៉ាកុប យ៉ូហាន ភីលីព បារថូ‌ល៉ូមេ


ខ្ញុំ​មិន​មែន​និយាយ​ពី​អ្នក​ទាំង​អស់​គ្នា​ទេ ខ្ញុំ​ស្គាល់​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស ប៉ុន្តែ ត្រូវ​តែ​បាន​សម្រេចតាម​បទ​គម្ពីរ​ដែល​ថា "អ្នក​ដែល​បរិ‌ភោគ​នំបុ័ង​ជា​មួយ​ខ្ញុំ បាន​លើក​កែង​ជើងទាស់​នឹង​ខ្ញុំ" ។


គឺ​ស៊ីម៉ូន-ពេត្រុស ថូម៉ាស ដែល​ហៅ​ថា ឌីឌីម ណាថា‌ណែល ដែល​នៅ​ភូមិ​កាណា ស្រុក​កាលី‌ឡេ កូន​ទាំងពីរ​របស់​សេបេ‌ដេ និង​សិស្ស​របស់​ព្រះ‌អង្គ​ពីរ​នាក់​ទៀត​ដែល​នៅ​ជា​មួយ​គ្នា។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ចូរ​ទៅ​ហៅ​ប្តី​នាង​មក​ទី​នេះ»។


គឺ​អ្នក​រាល់​គ្នា​ម្នាក់ៗ​និយាយ​ថា៖ «ខ្ញុំ​ជា​របស់​លោក​ប៉ុល» ខ្លះ​ថា៖ «ខ្ញុំ​ជា​របស់​លោក​អ័ប៉ុ‌ឡូស» ឬ «ខ្ញុំ​ជា​របស់​លោក​កេ‌ផាស» ឬ «ខ្ញុំ​ជា​របស់​ព្រះ‌គ្រីស្ទ»។


ហើយ​ថា ព្រះ‌អង្គ​បាន​លេច​ឲ្យ​លោក​កេ​ផាស​ឃើញ រួច​ឲ្យ​សាវក​ទាំង​ដប់​ពីរ​ឃើញ​ដែរ។


ទោះ​ជា​ប៉ុល លោក​អ័ប៉ុ‌ឡូស លោក​កេផាស ពិភព​លោក ជីវិត សេចក្តី​ស្លាប់ អ្វីៗ​ដែល​មាន​បច្ចុប្បន្ន ឬ​ទៅ​អនាគត​ក្តី នោះ​សុទ្ធ​តែ​ជា​របស់​អ្នក​រាល់​គ្នា​ទាំង‌អស់


តើ​យើង​គ្មាន​សិទ្ធិ​នឹង​នាំ​ប្រពន្ធ​ដែល​ជា​អ្នក​ជឿ​ទៅ​ជា​មួ​យ ដូច​សាវក​ឯទៀតៗ ដូច​ពួក​បង‌ប្អូន​របស់​ព្រះ‌អម្ចាស់ និង​ដូច​លោក​កេផា​ស​ទេ​ឬ?


លុះ​បី​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ឲ្យ​បាន​ស្គាល់​លោក​ពេត្រុស ក៏​នៅ​ជា​មួយ​លោក​អស់​រយៈ​ពេល​ដប់‌ប្រាំ​ថ្ងៃ។


ប៉ុន្តែ ពេល​លោក​កេផាស​បាន​មក​ដល់​ក្រុង​អាន់‌ទី‌យ៉ូក ខ្ញុំ​បានជំ​ទាស់​នឹង​លោក​នៅ​ចំពោះ​មុខ ព្រោះ​លោក​គួរ​ឲ្យ​បន្ទោស​បាន។


កាល​លោក​យ៉ាកុប លោក​កេផាស និង​លោក​យ៉ូហាន ដែល​គេ​រាប់​ថា​ជា​សសរ​ទ្រូង បាន​ឃើញ​ព្រះ‌គុណ​ដែល​ព្រះ​ប្រទាន​មក​ខ្ញុំ ពួក​លោក​ក៏​បាន​លូក​ដៃ​ស្តាំ​នៃ​ការ​ប្រកប​មក​ទទួល​ខ្ញុំ និង​លោក​បាណា‌បាស ដើម្បី​ឲ្យ​យើង​ទៅ​ឯ​សាសន៍​ដទៃ ហើយ​ពួក​លោក​ទៅឯ​ពួក​អ្នក​កាត់​ស្បែក​វិញ។