យ៉ូហាន 1:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពួកសាសន៍យូដាចាត់ពួកសង្ឃ និងពួកលេវីពីក្រុងយេរូសាឡិម ឲ្យមកសួរលោកយ៉ូហានថា៖ «តើលោកជាអ្នកណា?» លោកធ្វើបន្ទាល់យ៉ាងនេះ ព្រះគម្ពីរខ្មែរសាកល នេះជាពាក្យបន្ទាល់របស់យ៉ូហាន នៅពេលពួកយូដាចាត់ពួកបូជាចារ្យ និងពួកលេវីពីយេរូសាឡិមឲ្យមករកគាត់ ដើម្បីសួរគាត់ថា៖ “តើលោកជានរណា?”។ Khmer Christian Bible កាលពួកជនជាតិយូដាបានចាត់ពួកសង្ឃ និងពួកលេវីពីក្រុងយេរូសាឡិមឲ្យមកសួរលោកយ៉ូហានថា៖ «តើអ្នកជានរណា?» គាត់បានធ្វើបន្ទាល់ដូចតទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិយូដាចាត់ពួកបូជាចារ្យ* និងពួកលេវី* ពីក្រុងយេរូសាឡឹម ឲ្យទៅជួបលោកយ៉ូហាន ដើម្បីសួរថា៖ «លោកជានរណា?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពួកសាសន៍យូដាចាត់ពួកសង្ឃ នឹងពួកលេវីពីក្រុងយេរូសាឡិម ឲ្យមកសួរយ៉ូហានថា តើលោកជាអ្នកណា នោះគាត់ធ្វើបន្ទាល់យ៉ាងនេះ អាល់គីតាប ជនជាតិយូដាចាត់អ៊ីមុាំ និងពួកលេវីពីក្រុងយេរូសាឡឹម ឲ្យទៅជួបយ៉ះយ៉ាដើម្បីសួរថា៖ «អ្នកជានរណា?»។ |
ដូច្នេះពួកសាសន៍យូដាចោមរោមព្រះអង្គ ហើយទូលសួរថា៖ «តើលោកទុកឲ្យយើងខ្ញុំនៅស្ទាក់ស្ទើរដល់កាលណាទៀត? បើលោកជាព្រះគ្រីស្ទពិតមែន សូមប្រាប់យើងខ្ញុំឲ្យច្បាស់មក»។
ហើយមានពួកសាសន៍យូដាជាច្រើនបានមក ដើម្បីជួយកម្សាន្តទុក្ខនាងម៉ាថា និងម៉ារា ពីដំណើរប្អូនស្លាប់។
ពេលនោះ ពួកសាសន៍យូដាទូលសួរព្រះអង្គថា៖ «ដែលលោកធ្វើដូច្នេះ តើលោកមានទីសម្គាល់អ្វីបង្ហាញយើង?»
ពួកសាសន៍យូដាទូលថា៖ «គេសង់ព្រះវិហារនេះអស់សែសិបប្រាំមួយឆ្នាំ តែលោកនឹងសង់ឡើងវិញក្នុងរវាងបីថ្ងៃឬ?»
ដូច្នេះ ពួកសាសន៍យូដានិយាយទៅអ្នកដែលបានជានោះថា៖ «ថ្ងៃនេះជាថ្ងៃសប្ប័ទ អ្នកគ្មានច្បាប់នឹងលីកន្ទេលរបស់អ្នកទេ»។
អ្នកនោះក៏ចេញទៅប្រាប់ពួកសាសន៍យូដា ឲ្យដឹងថា គឺព្រះយេស៊ូវដែលប្រោសគាត់ឲ្យជា។
ហេតុនោះហើយបានជាពួកសាសន៍យូដា ចាប់ផ្តើមបៀតបៀនព្រះយេស៊ូវ ព្រោះព្រះអង្គធ្វើការនៅថ្ងៃសប្ប័ទ។
ដោយហេតុនេះ ពួកសាសន៍យូដារកសម្លាប់ព្រះអង្គរឹតតែខ្លាំងឡើង ព្រោះព្រះអង្គមិនមែនគ្រាន់តែរំលងច្បាប់ថ្ងៃសប្ប័ទប៉ុណ្ណោះទេ គឺថែមទាំងហៅព្រះថា ជាព្រះវរបិតារបស់ព្រះអង្គផ្ទាល់ ហើយលើកអង្គទ្រង់ស្មើនឹងព្រះទៀតផង។
ពេលនោះ ពួកសាសន៍យូដាឌុកដាន់ព្រះអង្គ ដោយព្រោះព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំជានំបុ័ង ដែលចុះពីស្ថានសួគ៌មក»។
ដូច្នេះ ពួកសាសន៍យូដាជជែកគ្នា ហើយនិយាយថា៖ «តើអ្នកនេះអាចនឹងឲ្យសាច់គាត់មកយើងបរិភោគដូចម្តេចបាន?»
ក្រោយនោះមក ព្រះយេស៊ូវយាងចុះឡើងនៅតែក្នុងស្រុកកាលីឡេប៉ុណ្ណោះ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងយាងទៅស្រុកយូដាទេ ព្រោះសាសន៍យូដារកសម្លាប់ព្រះអង្គ។
ពេលនោះ ពួកសាសន៍យូដានិយាយគ្នាថា៖ «តើអ្នកនេះនឹងសម្លាប់ខ្លួនឯងឬ បានជាពោលថា "កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចទៅបានដូច្នេះ"?»
ពួកសាសន៍យូដាទូលព្រះអង្គថា៖ «តើយើងនិយាយត្រូវទេ ថាអ្នកជាសាសន៍សាម៉ារី ហើយមានអារក្សចូល?»
ពួកសាសន៍យូដាទូលព្រះអង្គថា៖ «ឥឡូវនេះ យើងដឹងប្រាកដថា អ្នកមានអារក្សចូលពិតមែន ព្រោះលោកអ័ប្រាហាំ និងពួកហោរា បានស្លាប់អស់ហើយ តែអ្នកថា បើអ្នកណាកាន់តាមពាក្យរបស់អ្នក អ្នកនោះមិនដែលភ្លក់សេចក្តីស្លាប់ទៅវិញ។
ពួកសាសន៍យូដាទូលព្រះអង្គថា៖ «អាយុអ្នកមិនទាន់ដល់ហាសិបឆ្នាំផង តើអ្នកបានឃើញលោកអ័ប្រាហាំដែរឬ?»
កាលលោកយ៉ូហានបានបង្ហើយការងាររបស់លោកចប់សព្វគ្រប់ លោកមានប្រសាសន៍ថា "តើអ្នករាល់គ្នាស្មានថាខ្ញុំជាអ្នកណា? ខ្ញុំមិនមែនជាព្រះអង្គនោះទេ តែមើល៍ ព្រះអង្គនោះយាងមកក្រោយខ្ញុំ ខ្ញុំមិនសមនឹងស្រាយខ្សែសុព័ណ៌បាទព្រះអង្គផង"។
លោកប៉ុលមានប្រសាសន៍ថា៖ «លោកយ៉ូហានបានធ្វើពិធីជ្រមុជខាងឯការប្រែចិត្ត ទាំងប្រាប់ប្រជាជនឲ្យជឿដល់ព្រះអង្គ ដែលយាងមកក្រោយលោក គឺជឿដល់ព្រះយេស៊ូវ»។
ចូរប្រយ័ត្ន ក្នុងករណីមានរោគឃ្លង់ គឺត្រូវប្រយ័ត្ននឹងធ្វើតាមគ្រប់សេចក្ដីដែលពួកលេវី ដែលជាសង្ឃបង្រៀនអ្នករាល់គ្នា។ ត្រូវប្រយ័ត្ននឹងធ្វើតាម ដូចខ្ញុំបានបង្គាប់ពួកគេហើយ។
នេះជាដំណឹងដែលយើងបានឮពីព្រះអង្គ ហើយប្រកាសប្រាប់អ្នករាល់គ្នា គឺថា ព្រះទ្រង់ជាពន្លឺ គ្មានសេចក្ដីងងឹតណានៅក្នុងព្រះអង្គទាល់តែសោះ។