Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ យ៉ូហាន 1:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 នេះ​ជា​ដំណឹង​ដែល​យើង​បាន​ឮ​ពី​ព្រះ‌អង្គ ហើយ​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា គឺ​ថា ព្រះ‌ទ្រង់​ជា​ពន្លឺ គ្មាន​សេចក្ដី​ងងឹត​ណានៅ​ក្នុង​ព្រះ‌អង្គ​ទាល់​តែ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 នេះ​ជា​សារ​ដែល​យើង​បាន​ឮ​ពី​ព្រះគ្រីស្ទ​មក ហើយ​ប្រកាស​ដល់​អ្នករាល់គ្នា គឺថា​ព្រះ​ជា​ពន្លឺ ហើយ​ក្នុង​ព្រះអង្គ​គ្មាន​សេចក្ដីងងឹត​ណា​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 នេះ​ជា​សេចក្ដី​ដែល​យើង​បាន​ឮ​ពី​ព្រះអង្គ​មក​ ហើយ​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​ គឺ​ថា​ ព្រះជាម្ចាស់​ជា​ពន្លឺ​ ហើយ​គ្មាន​សេចក្ដី​ងងឹត​នៅ​ក្នុង​ព្រះអង្គ​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ដំណឹង​ដែល​យើង​បាន​ឮ​ពី​ព្រះ‌យេស៊ូ‌គ្រិស្ត* ហើយ​យក​មក​ជម្រាប​ជូន​បងប្អូន​នេះ មាន​សេចក្ដី​ដូច​ត​ទៅ: ព្រះ‌ជា‌ម្ចាស់​ជា​ពន្លឺ គ្មាន​សេចក្ដី​ងងឹត​នៅ​ក្នុង​ព្រះអង្គ​ទាល់​តែ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 នេះ​ជា​ដំណឹង ដែល​យើង​ខ្ញុំ​បាន​ឮ​ពី​ទ្រង់ ហើយ​ក៏​ប្រាប់​មក​អ្នក​រាល់​គ្នា គឺ​ថា ព្រះ‌ទ្រង់​ជា​ពន្លឺ​ភ្លឺ គ្មាន​សេចក្ដី​ងងឹត​ណា នៅ​ក្នុង​ទ្រង់​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ដំណឹង​ដែល​យើង​បាន​ឮ​ពី​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ហើយ​យក​មក​ជម្រាប​ជូន​បង​ប្អូន​នេះ មាន​សេចក្ដី​ដូច​ត​ទៅៈ អុលឡោះ​ជា​ពន្លឺ គ្មាន​សេចក្ដី​ងងឹត​នៅ​ក្នុង​ទ្រង់​ទាល់​តែ​សោះ។

សូមមើលជំពូក ចម្លង




១ យ៉ូហាន 1:5
19 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​សូម្បី​តែ​ភាព​ងងឹត ក៏​លាក់​ពី​ព្រះ‌អង្គ​មិន​បាន​ឡើយ គឺ​យប់​ភ្លឺ​ដូច​ជា​ថ្ងៃ ដ្បិត​ភាព​ងងឹត និង​ពន្លឺ ស្មើ​គ្នា​នៅ​ចំពោះ​ព្រះ‌អង្គ។


ព្រះ‌យេហូវ៉ា​ជា​ពន្លឺ និង​ជា​ព្រះ‌សង្គ្រោះ​ខ្ញុំ តើ​ខ្ញុំ​នឹង​ខ្លាច​អ្នក​ណា? ព្រះ‌យេហូវ៉ា​ជា​ទី​ជម្រក​យ៉ាង​មាំ​នៃ​ជីវិត​ខ្ញុំ តើ​ខ្ញុំ​ញញើត​នឹង​អ្នក​ណា?


ដ្បិត​ប្រភព​ទឹក​នៃ​ជីវិត​ស្ថិត​នៅ​ជា​មួយ​ព្រះ‌អង្គ យើង​ខ្ញុំ​មើល​ឃើញ​ពន្លឺ ដោយ​សារ​ពន្លឺ​របស់​ព្រះ‌អង្គ។


ដ្បិត​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ព្រះ‌អង្គ​ជា​ព្រះ‌អាទិត្យ និង​ជា​ខែល ព្រះ‌យេហូវ៉ា​នឹង​ផ្តល់​ព្រះ‌គុណ ព្រម​ទាំង​កិត្តិយស ព្រះ‌អង្គ​នឹង​មិន​សំចៃ​ទុក​របស់​ល្អ​អ្វី ដល់​អស់​អ្នក​ដែល​ដើរ​ដោយ​ទៀង​ត្រង់​ឡើយ។


ឱ​ពួក​វង្ស​យ៉ាកុប​អើយ ចូរ​មក យើង​ដើរ​ក្នុង​ពន្លឺ​របស់​ព្រះ‌យេហូវ៉ា។


គ្រា​នោះ ព្រះ‌អាទិត្យ​នឹង​លែង​ធ្វើ​ជា​ពន្លឺ ដល់​អ្នក​នៅ​ពេលថ្ងៃ ឯ​ព្រះ‌ចន្ទ​ក៏​នឹង​លែងធ្វើ​ជា​ពន្លឺ​ដល់​អ្នក​នៅ​ពេល​យប់ តទៅ គឺ​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ជា​ពន្លឺ​ដល់​អ្នក​ជា​រៀង​រហូត ហើយ​ព្រះ​របស់​អ្នក​នឹង​បាន​ជា​សិរី‌ល្អ​ដល់​អ្នក។


ព្រះ​អង្គ​សម្ដែង​ឲ្យ​ឃើញ​អស់​ទាំង​សេចក្ដី​ជ្រាល‌ជ្រៅ ហើយ​លាក់​កំបាំង ព្រះ‌អង្គ​ជ្រាប​សេចក្ដី​ដែល​ស្ថិត​ក្នុង​ទី​ងងឹត ហើយ​មាន​ពន្លឺ​ស្ថិត​នៅ​ជា​មួយ​ព្រះ‌អង្គ។


កាល​ពួក​សាសន៍​យូដា​ចាត់​ពួក​សង្ឃ និង​ពួក​លេវី​ពី​ក្រុង​យេរូ‌សាឡិម ឲ្យ​មក​សួរ​លោក​យ៉ូហាន​ថា៖ «តើ​លោក​ជា​អ្នក​ណា?» លោក​ធ្វើ​បន្ទាល់​យ៉ាង​នេះ


នៅ​ក្នុង​ព្រះ‌អង្គ អ្វីៗ​ដែល​បាន​កើត​មក​មាន​ជីវិត ហើយ​ជីវិត​នោះ​ជា​ពន្លឺ​នៃ​មនុស្ស​លោក។


ពន្លឺ​ដ៏​ពិត​ដែល​មក​ក្នុង​លោកីយ៍ គឺ​ជា​ពន្លឺ​ដែល​បំភ្លឺ​ដល់​មនុស្ស​ទាំង​អស់។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា៖ «ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក អ្នក​ណា​ដែល​មក​តាម​ខ្ញុំ អ្នក​នោះ​មិន​ដើរ​ក្នុង​ទី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ»។


កាល​ខ្ញុំ​កំពុង​តែ​នៅ​ក្នុង​ពិភព​លោក​នេះ ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក»។


ដ្បិត​សេចក្តី​ដែល​ខ្ញុំ​បាន​បង្រៀន​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់​មក​ថា នៅ​យប់​ដែល​ព្រះ‌អម្ចាស់​យេស៊ូវ​ត្រូវ​គេ​បញ្ជូន ទ្រង់​បាន​យក​នំបុ័ង​មក


មាន​តែ​ព្រះ‌អង្គ​មួយ​គត់​ដែល​មាន​ព្រះ​ជន្ម​មិន​ចេះ​សាប​សូន្យ ទ្រង់​គង់​នៅ​ក្នុង​ពន្លឺ​ដែលមិន​អាច​ចូល​ទៅ​ជិត​បាន គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ‌អង្គ​ឡើយ ក៏​មិន​អាច​មើល​ឃើញ​ព្រះ‌អង្គ​ដែរ សូម​លើក​តម្កើងព្រះ​កិត្តិនាម និង​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ អស់​កល្ប​ជានិច្ច។ អាម៉ែន។


គ្រប់​ទាំង​អ្វីៗ​ល្អ​ដែល​ព្រះ​ប្រទាន​មក និង​គ្រប់​ទាំង​អំណោយ‌ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះ‌វរបិតា​នៃ​ពន្លឺ ដែល​ព្រះ‌អង្គ​មិន​ចេះ​ប្រែ​ប្រួល សូម្បី​តែ​ស្រមោល​នៃ​ការ​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ។


ដ្បិត​នេះ​ជា​ដំណឹង​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​រៀង​មក គឺ​យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។


ក្រុង​នោះ​មិន​ត្រូវ​ការ​ព្រះ‌អាទិត្យ ឬ​ព្រះ‌ចន្ទ សម្រាប់​បំភ្លឺ​ទេ ដ្បិត​សិរី‌ល្អ​របស់​ព្រះ​ជា​ពន្លឺ​របស់​ក្រុង​នោះ ហើយ​កូន​ចៀម​ក៏​ជា​ចង្កៀង​របស់​ក្រុង​នោះ​ដែរ។


ក្រុង​នោះនឹង​លែង​មាន​យប់​ទៀត​ហើយ គេ​មិន​ត្រូវ​ការ​ចង្កៀង ឬ​ពន្លឺ​ព្រះ‌អាទិត្យ​ទេ ដ្បិត​ព្រះ​ជា​ព្រះ‌អម្ចាស់ ទ្រង់​ជា​ពន្លឺ​របស់​គេ ហើយ​គេ​នឹង​សោយ​រាជ្យ​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម