មួយទៀត ពេលពួកសាសន៍ដទៃ ដែលមិនមែនជាពូជពង្សអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ បើកាលណាគេចាកចេញពីស្រុកឆ្ងាយមក ដោយយល់ដល់ព្រះនាមព្រះអង្គ
យ៉ូស្វេ 9:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេជម្រាបលោកថា៖ «យើងខ្ញុំប្របាទបានមកពីស្រុកឆ្ងាយណាស់ ដោយព្រោះព្រះនាមព្រះយេហូវ៉ាជាព្រះនៃលោក ដ្បិតយើងខ្ញុំបានឮព្រះកិត្តិនាមរបស់ព្រះអង្គ និងពីអស់ទាំងការដែលព្រះអង្គបានធ្វើនៅស្រុកអេស៊ីព្ទ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេឆ្លើយថា៖ «យើងខ្ញុំប្របាទមកពីស្រុកឆ្ងាយណាស់ ព្រោះតែព្រះនាមដ៏ល្បីនៃព្រះអម្ចាស់ ជាព្រះរបស់លោក គឺយើងខ្ញុំបានឮពីកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើនៅស្រុកអេស៊ីប ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ជំរាបថា យើងខ្ញុំប្របាទបានមកពីស្រុកឆ្ងាយណាស់ ដោយព្រោះព្រះនាមព្រះយេហូវ៉ាជាព្រះនៃលោក ដ្បិតយើងខ្ញុំបានឮល្បីព្រះនាមទ្រង់ នឹងពីអស់ទាំងការដែលទ្រង់បានធ្វើនៅស្រុកអេស៊ីព្ទហើយ អាល់គីតាប ពួកគេឆ្លើយថា៖ «យើងខ្ញុំមកពីស្រុកឆ្ងាយណាស់ ព្រោះតែនាមដ៏ល្បីនៃអុលឡោះតាអាឡាជាម្ចាស់របស់អ្នក គឺយើងខ្ញុំបានឮពីកិច្ចការទាំងប៉ុន្មាន ដែលទ្រង់បានធ្វើនៅស្រុកអេស៊ីប |
មួយទៀត ពេលពួកសាសន៍ដទៃ ដែលមិនមែនជាពូជពង្សអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ បើកាលណាគេចាកចេញពីស្រុកឆ្ងាយមក ដោយយល់ដល់ព្រះនាមព្រះអង្គ
បន្ទាប់មក ពួកលេវី យេសួរ កាឌមាល បានី ហាសាបនា សេរេប៊ីយ៉ា ហូឌា សេបានា និងពេថាហ៊ីយ៉ា ពោលថា៖ «ចូរក្រោកឡើង ហើយលើកតម្កើងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដែលគង់នៅតាំងពីអស់កល្ប រហូតដល់អស់ជានិច្ច។ សូមឲ្យព្រះនាមដ៏រុងរឿងរបស់ព្រះអង្គ បានប្រកបដោយព្រះពរ ជាព្រះនាមដែលថ្កើងឡើងខ្ពស់លើសជាងអស់ទាំងពរ និងការសរសើរ»។
៙ ចូរឲ្យទាំងអស់សរសើរតម្កើង ព្រះនាមព្រះយេហូវ៉ា ដ្បិតមានតែព្រះនាមព្រះអង្គប៉ុណ្ណោះ ត្រូវលើកតម្កើង តេជានុភាពរបស់ព្រះអង្គ ខ្ពស់ជាងផែនដី និងផ្ទៃមេឃ។
សូមលើកតម្កើងព្រះនាម ដ៏រុងរឿងរបស់ព្រះអង្គ អស់កល្បជានិច្ច សូមឲ្យផែនដីទាំងមូល មានពេញដោយសិរីល្អរបស់ព្រះអង្គ! អាម៉ែន ហើយអាម៉ែន!
ព្រះអង្គបានធ្វើការចម្លែក នៅនឹងភ្នែកបុព្វបុរសរបស់គេ នៅស្រុកអេស៊ីព្ទ នៅវាលសូអាន។
ដើម្បីឲ្យគេបានដឹងថា មានតែព្រះអង្គប៉ុណ្ណោះ ដែលមានព្រះនាមយេហូវ៉ា ជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល។
ប៉ុន្តែ យើងបានទុកឲ្យអ្នកនៅរស់ ដើម្បីឲ្យអ្នកបានឃើញឫទ្ធិបារមីរបស់យើង ហើយឲ្យកេរ្តិ៍ឈ្មោះរបស់យើងឮសុះសាយពាសពេញផែនដី។
មើល៍ អ្នកនឹងហៅសាសន៍មួយដែលអ្នកមិនបានស្គាល់ ហើយសាសន៍មួយដែលមិនបានស្គាល់អ្នកនោះ នឹងរត់មកឯអ្នក ដោយព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នក គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដ្បិតព្រះអង្គបានលើកតម្កើងអ្នកហើយ។
យើងនឹងដាក់ទីសម្គាល់មួយនៅកណ្ដាលពួកគេ ហើយចាត់ពួកគេខ្លះដែលរួចខ្លួន ឲ្យទៅឯសាសន៍ដទៃ គឺទៅស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ ជាសាសន៍ដែលជំនាញបាញ់ធ្នូ ស្រុកទូបាល និងស្រុកយ៉ាវ៉ាន ហើយទៅកោះទាំងប៉ុន្មាន ដែលនៅឆ្ងាយ ជាពួកអ្នកដែលមិនទាន់ឮនិយាយពីកិត្តិយសរបស់យើង ឬឃើញសិរីល្អរបស់យើងនៅឡើយ។ អ្នកទាំងនោះនឹងប្រកាសប្រាប់ពីសិរីល្អរបស់យើង នៅកណ្ដាលសាសន៍ទាំងប៉ុន្មាន។
ដូច្នេះ ប្រសិនបើព្រះអង្គសម្លាប់ប្រជាជននេះ ដូចជាមនុស្សតែម្នាក់ នោះសាសន៍ទាំងប៉ុន្មានដែលបានឮល្បីពីព្រះអង្គ គេនឹងពោលថា
លោកម៉ូសេបានចាត់អ្នកនាំសារពីកាដេស ទៅជួបស្តេចស្រុកអេដុមទូលថា៖ «អ៊ីស្រាអែលជាប្អូន សូមទូលព្រះករុណាថា ទ្រង់ជ្រាបពីអស់ទាំងការលំបាកដែលកើតឡើងដល់យើងខ្ញុំហើយ
ដ្បិតមានវិញ្ញាណអាក្រក់បានចេញពីមនុស្សជាច្រើន ទាំងស្រែកឡើងជាខ្លាំង ហើយមនុស្សស្លាប់ដៃស្លាប់ជើង និងមនុស្សខ្វិនជាច្រើនបានជា។
ប្រសិនបើអ្នកក្រុងនោះឆ្លើយមកអ្នកដោយសន្ដិភាព ហើយគេបើកទ្វារក្រុងចុះចូលនឹងអ្នក នោះមនុស្សទាំងប៉ុន្មានដែលឃើញមានក្នុងក្រុងនោះ ត្រូវតែចំណុះអ្នក ហើយបម្រើអ្នក។
ត្រូវឲ្យធ្វើយ៉ាងដូច្នោះ ដល់គ្រប់ទាំងក្រុងដែលនៅឆ្ងាយៗពីអ្នក មិនមែនជាក្រុងរបស់សាសន៍នានានៅទីនេះទេ។
ព្រមទាំងកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើដល់ស្តេចសាសន៍អាម៉ូរីទាំងពីរ នៅត្រើយទន្លេយ័រដាន់ខាងកើត គឺព្រះបាទស៊ីហុន ជាស្តេចក្រុងហែសបូន និងព្រះបាទអុក ជាស្តេចស្រុកបាសាន នៅទីក្រុងអាសថារ៉ូត។
លុះផុតបីថ្ងៃ ក្រោយពីបានតាំងសញ្ញាជាមួយគេមក គេក៏ឮថា អ្នកទាំងនោះជាអ្នកជិតខាង ដែលនៅក្នុងស្រុកនោះក្នុងចំណោមពួកគេ។
ដូច្នេះ ប្រជាជនអ៊ីស្រាអែលក៏ធ្វើដំណើរទៅដល់ក្រុងទាំងប៉ុន្មានរបស់ពួកគេនៅថ្ងៃទីបី។ ក្រុងទាំងនោះគឺ ក្រុងគីបៀន ក្រុងកេភីរ៉ា ក្រុងប្អៀរ៉ុត និងក្រុងគារយ៉ាត់-យារីម។
គេឆ្លើយតបលោកយ៉ូស្វេថា៖ «ព្រោះមានគេប្រាប់មកយើងខ្ញុំ ជាបាវបម្រើរបស់លោកជាប្រាកដថា ព្រះយេហូវ៉ាជាព្រះរបស់លោក បានបង្គាប់លោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គ ឲ្យចែកស្រុកនេះទាំងអស់ដល់ពួកលោក ហើយឲ្យបំផ្លាញពួកអ្នកស្រុកនេះទាំងអស់ ចេញពីមុខលោក។ ហេតុនេះហើយបានជាយើងខ្ញុំប្រព្រឹត្តដូច្នេះ ដោយភ័យខ្លាចចំពោះអាយុជីវិតរបស់យើងខ្ញុំជាខ្លាំង ព្រោះតែពួកលោក។