ប៉ុន្ដែ លោកអាប់រ៉ាមឆ្លើយទៅលោកស្រីសារ៉ាយថា៖ «មើល៍! ស្រីបម្រើនេះនៅក្នុងអំណាចរបស់អូនស្រាប់ហើយ ចូរធ្វើចំពោះនាងតាមតែអូនយល់ឃើញទៅចុះ»។ ពេលនោះ លោកស្រីសារ៉ាយក៏ប្រព្រឹត្តនឹងនាងយ៉ាងគ្រោតគ្រាត ហើយនាងក៏រត់ចេញពីគាត់ទៅ។
យ៉ូស្វេ 9:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ មើល៍ យើងខ្ញុំនៅក្នុងកណ្ដាប់ដៃរបស់លោកហើយ សូមប្រព្រឹត្តនឹងយើងខ្ញុំតាមដែលលោកគិតថាល្អ ហើយត្រឹមត្រូវចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ យើងខ្ញុំស្ថិតនៅក្នុងកណ្ដាប់ដៃរបស់លោកហើយ សូមប្រព្រឹត្តចំពោះយើងខ្ញុំ តាមដែលលោកយល់ឃើញថាល្អ និងត្រឹមត្រូវចុះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥឡូវនេះ មើលយើងខ្ញុំនៅក្នុងកណ្តាប់ដៃរបស់លោកហើយ សូមប្រព្រឹត្តនឹងយើងខ្ញុំតាមដែលលោកគិតថាស្រួល ហើយត្រឹមត្រូវចុះ អាល់គីតាប ឥឡូវនេះ យើងខ្ញុំស្ថិតនៅក្នុងកណ្តាប់ដៃរបស់លោកហើយ សូមប្រព្រឹត្តចំពោះយើងខ្ញុំ តាមដែលលោកយល់ឃើញថាល្អ និងត្រឹមត្រូវចុះ»។ |
ប៉ុន្ដែ លោកអាប់រ៉ាមឆ្លើយទៅលោកស្រីសារ៉ាយថា៖ «មើល៍! ស្រីបម្រើនេះនៅក្នុងអំណាចរបស់អូនស្រាប់ហើយ ចូរធ្វើចំពោះនាងតាមតែអូនយល់ឃើញទៅចុះ»។ ពេលនោះ លោកស្រីសារ៉ាយក៏ប្រព្រឹត្តនឹងនាងយ៉ាងគ្រោតគ្រាត ហើយនាងក៏រត់ចេញពីគាត់ទៅ។
តែបើទ្រង់មានរាជឱង្ការមកដូច្នេះថា យើងមិនសព្វព្រះហឫទ័យនឹងឯងទេ នោះមើល៍ យើងនេះហើយ សូមទ្រង់ប្រព្រឹត្តនឹងយើងតាមព្រះហឫទ័យចុះ
ព្រះបាទដាវីឌមានរាជឱង្ការតបថា៖ «យើងមានសេចក្ដីចង្អៀតចិត្តជាខ្លាំង សូមឲ្យយើងរាល់គ្នាធ្លាក់ទៅក្នុងព្រះហស្តនៃព្រះយេហូវ៉ាវិញចុះ ដ្បិតសេចក្ដីមេត្តាករុណារបស់ព្រះអង្គធំណាស់ សូមកុំឲ្យយើងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សឡើយ»។
ដូច្នេះ ឧកញ៉ាវាំង និងចៅហ្វាយទីក្រុង ព្រមទាំងពួកចាស់ទុំ និងពួកអ្នកដែលបានបីបាច់រក្សាពួកបុត្រា ក៏ចាត់គេឲ្យទៅជម្រាបព្រះបាទយេហ៊ូវថា៖ «យើងខ្ញុំរាល់គ្នា ជាអ្នកបម្រើរបស់លោក នឹងធ្វើតាមតែលោកបង្គាប់គ្រប់ជំពូក យើងខ្ញុំមិនព្រមតាំងអ្នកណាឲ្យធ្វើជាស្ដេចទេ សូមលោកធ្វើតាមសេចក្ដីដែលលោកគិតឃើញថាល្អចុះ»។
យើងបានក្រោធចំពោះប្រជារាស្ត្ររបស់យើង ក៏បានឲ្យមត៌កយើងត្រូវទាបចុះ ព្រមទាំងប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់អ្នក ឯអ្នកមិនបានអាណិតមេត្តាដល់គេទេ អ្នកបានដាក់នឹមអ្នកទៅលើពួកចាស់ៗយ៉ាងធ្ងន់។
តែឯខ្ញុំនេះ ខ្ញុំនៅក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ ចូរធ្វើដល់ខ្ញុំតាមដែលអ្នករាល់គ្នាឃើញថាល្អ ហើយទៀងត្រង់ចុះ។
ព្រះបាទសេដេគាមានរាជឱង្ការតបថា៖ «មើល៍! វានៅក្នុងកណ្ដាប់ដៃអ្នករាល់គ្នាហើយ ដ្បិតស្តេចមិនអាចនឹងធ្វើអ្វីទាស់ទទឹងនឹងអ្នករាល់គ្នាបានទេ»។
លោកយ៉ូស្វេក៏ធ្វើដូច្នោះនឹងគេ ព្រមទាំងរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ប្រជាជនអ៊ីស្រាអែល ហើយប្រជាជនអ៊ីស្រាអែលមិនសម្លាប់ពួកគេឡើយ។
ប៉ុន្ដែ ប្រជាជនអ៊ីស្រាអែលទូលទៅព្រះយេហូវ៉ាថា៖ «យើងខ្ញុំបានប្រព្រឹត្តអំពើបាបហើយ សូមប្រព្រឹត្តនឹងយើងខ្ញុំតាមតែព្រះហឫទ័យរបស់ព្រះអង្គចុះ តែសូមព្រះអង្គមេត្តារំដោះយើងខ្ញុំឲ្យរួចនៅថ្ងៃនេះផង!»។
លោកក៏មកឯពួកអ្នកក្រុងស៊ូកូថប្រាប់ថា៖ «មើល៍ នេះនែ៎សេបាស និងសាលមូណា ដែលអ្នករាល់គ្នាបាននិយាយមើលងាយខ្ញុំថា "តើសេបាស និងសាលមូណា បានធ្លាក់ក្នុងកណ្ដាប់ដៃអ្នកហើយឬនៅ បានជាត្រូវឲ្យយើងចែកនំបុ័ងឲ្យពួកពលរបស់អ្នក ដែលនឿយហត់ដូច្នេះ?"»។
សាំយូអែលក៏ជម្រាបដល់លោកទាំងអស់ ឥតមានលាក់អ្វីឡើយ រួចលោកអេលីនិយាយថា៖ «នោះគឺជាព្រះយេហូវ៉ាហើយ សូមព្រះអង្គសម្រេចតាមដែលព្រះអង្គគិតឃើញថាល្អចុះ»។