ទ្រង់ក៏បះបោរចំពោះព្រះបាទនេប៊ូក្នេសា ដែលស្តេចនោះបានចាប់ឲ្យទ្រង់ស្បថក្នុងនាមព្រះ។ ព្រះបាទសេដេគាបានធ្វើករឹង និងតាំងព្រះហឫទ័យរឹងរូស មិនព្រមបែររកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទេ។
យ៉ូស្វេ 9:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងត្រូវប្រព្រឹត្តនឹងគេដូច្នេះវិញ គឺទុកឲ្យគេនៅរស់ចុះ ក្រែងមានសេចក្ដីក្រោធធ្លាក់មកលើយើង ដោយព្រោះតែសម្បថដែលយើងបានស្បថនឹងគេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងត្រូវប្រព្រឹត្តចំពោះពួកគេដូចតទៅ គឺយើងទុកជីវិតឲ្យគេ។ បើមិនដូច្នោះទេ នឹងនាំឲ្យខ្លួនយើងមានទោស ព្រោះតែពាក្យដែលយើងបានសច្ចាជាមួយពួកគេ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរយើងធ្វើដូច្នេះនឹងគេវិញ ទុកឲ្យគេនៅរស់ចុះ ខ្លាចក្រែងមានសេចក្ដីក្រោធមកលើយើងរាល់គ្នា ដោយព្រោះសម្បថរបស់យើង អាល់គីតាប យើងត្រូវប្រព្រឹត្តចំពោះពួកគេដូចតទៅ គឺយើងទុកជីវិតឲ្យគេ។ បើមិនដូច្នោះទេ យើងនឹងបណ្តាលឲ្យខ្លួនមានទោស ព្រោះតែពាក្យដែលយើងបានសច្ចាជាមួយពួកគេ»។ |
ទ្រង់ក៏បះបោរចំពោះព្រះបាទនេប៊ូក្នេសា ដែលស្តេចនោះបានចាប់ឲ្យទ្រង់ស្បថក្នុងនាមព្រះ។ ព្រះបាទសេដេគាបានធ្វើករឹង និងតាំងព្រះហឫទ័យរឹងរូស មិនព្រមបែររកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទេ។
ការដែលនិយាយឥតបើគិតថា «នេះជាតង្វាយថ្វាយព្រះហើយ» រួចកាលណាបានបន់ព្រះហើយ ទើបស៊ើបសួរជាក្រោយ នោះជាអន្ទាក់ដល់មនុស្សហើយ។
យើងនឹងមកជិតអ្នករាល់គ្នា ដើម្បីនឹងសម្រេចតាមសេចក្ដីយុត្តិធម៌ យើងនឹងធ្វើជាសាក្សីយ៉ាងរហ័ស ទាស់នឹងពួកគ្រូអាបធ្មប់ ទាស់នឹងពួកកំផិត ទាស់នឹងពួកអ្នកដែលស្បថបំពាន ទាស់នឹងពួកដែលកេងបំបាត់ឈ្នួលរបស់កូនឈ្នួល ព្រមទាំងសង្កត់សង្កិនស្ត្រីមេម៉ាយ និងមនុស្សកំព្រាផង ហើយធ្វើបាបអ្នកដែលចូលមកស្នាក់អាស្រ័យ ឥតកោតខ្លាចយើងសោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ពួកសហាយស្មន់ ពួករួមសង្វាសនឹងភេទដូចគ្នា ពួកជួញដូរមនុស្ស ពួកភូតកុហក ពួកស្បថបំពាន និងពួកអ្នកដែលប្រព្រឹត្តអ្វីៗផ្សេងទៀត ផ្ទុយនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ
ប៉ុន្ដែ ពួកមេដឹកនាំទាំងអស់ប្រកាសប្រាប់ជំនុំទាំងមូលថា៖ «យើងបានស្បថនឹងគេ ក្នុងព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលរួចហើយ ដូច្នេះ យើងមិនអាចប៉ះពាល់ពួកគេបានឡើយ។
ពួកមេដឹកនាំពោលទៅគេទៀតថា៖ «ទុកឲ្យគេរស់នៅចុះ»។ ដូច្នេះ ពួកគេក៏ត្រឡប់ជាអ្នកកាប់ឧស និងជាអ្នកដងទឹកឲ្យក្រុមជំនុំទាំងមូល ដូចជាពួកមេដឹកនាំបានសម្រេច។