ឯថ្មដែលខ្ញុំបានដាក់បញ្ឈរទុកជាបង្គោលនេះ នឹងបានជាព្រះដំណាក់របស់ព្រះ។ អ្វីៗទាំងអស់ដែលព្រះអង្គប្រទានមកទូលបង្គំ នោះទូលបង្គំនឹងថ្វាយមួយភាគក្នុងដប់ដល់ព្រះអង្គ»។
យ៉ូស្វេ 4:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយបង្គាប់ពួកគេថា "ចូរអ្នករាល់គ្នាយកថ្មដប់ពីរដុំពីកណ្ដាលទន្លេយ័រដាន់ ត្រង់កន្លែងដែលជើងពួកសង្ឃបានឈរនោះទៅជាមួយ ទៅដាក់នៅកន្លែងដែលអ្នករាល់គ្នានឹងស្នាក់នៅយប់នេះ"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយត្រូវបង្គាប់ពួកគេថា “ចូរយកថ្មដប់ពីរដុំពីកណ្ដាលទន្លេយ័រដាន់នេះ គឺពីកន្លែងដែលក្រុមបូជាចារ្យដាក់ជើងនោះទៅជាមួយ ហើយដាក់នៅកន្លែងដែលអ្នករាល់គ្នាស្នាក់ពេលយប់”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយបង្គាប់គេថា ចូរឯងរាល់គ្នាយកថ្ម១២ដុំ ពីកណ្តាលទន្លេយ័រដាន់ ត្រង់កន្លែងដែលជើងពួកសង្ឃបានឈរនោះ ទៅជាមួយនឹងឯង ហើយដាក់នៅត្រង់កន្លែងដែលឯងនឹងស្នាក់នៅយប់នេះ អាល់គីតាប ហើយត្រូវបង្គាប់ពួកគេថា “ចូរយកថ្មដប់ពីរដុំពីកណ្តាលទន្លេយ័រដាន់នេះ គឺពីកន្លែងដែលក្រុមអ៊ីមុាំដាក់ជើងនោះទៅជាមួយ ហើយដាក់នៅកន្លែងដែលអ្នករាល់គ្នាស្នាក់ពេលយប់”»។ |
ឯថ្មដែលខ្ញុំបានដាក់បញ្ឈរទុកជាបង្គោលនេះ នឹងបានជាព្រះដំណាក់របស់ព្រះ។ អ្វីៗទាំងអស់ដែលព្រះអង្គប្រទានមកទូលបង្គំ នោះទូលបង្គំនឹងថ្វាយមួយភាគក្នុងដប់ដល់ព្រះអង្គ»។
ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហើយកុំឲ្យភ្លេចអស់ទាំងព្រះគុណរបស់ព្រះអង្គ
ព្រះយេហូវ៉ាគង់ក្នុងព្រះវិហារបរិសុទ្ធ របស់ព្រះអង្គ ឯបល្ល័ង្ករបស់ព្រះយេហូវ៉ា ស្ថិតនៅស្ថានសួគ៌ ព្រះនេត្រព្រះអង្គទតមើល ត្របកព្រះនេត្រព្រះអង្គពិចារណា មើលមនុស្សជាតិទាំងឡាយ។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងជំនួសវិញ»។
លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងអស់ថា៖ «មើល៍ ថ្មនេះនឹងបានជាបន្ទាល់ទាស់នឹងយើងរាល់គ្នា ដ្បិតថ្មនេះបានឮអស់ទាំងព្រះបន្ទូល ដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកយើង។ ដូច្នេះ ថ្មនេះនឹងបានជាបន្ទាល់ទាស់នឹងអ្នករាល់គ្នា ក្រែងអ្នករាល់គ្នាធ្វើជាមិនស្គាល់ព្រះរបស់អ្នករាល់គ្នា»។
កាលណាបាតជើងរបស់ពួកសង្ឃ ដែលសែងហិបរបស់ព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃផែនដីទាំងមូល បានដាក់ចុះទៅក្នុងទឹកទន្លេយ័រដាន់ នោះទឹកទន្លេយ័រដាន់នឹងត្រូវកាត់ផ្តាច់លែងហូរ ហើយទឹកដែលហូរចុះពីលើមក នឹងបង្គរឡើងជាគំនរ»។
ពេលនោះ លោកយ៉ូស្វេក៏ហៅបុរសដប់ពីរនាក់ ពីក្នុងចំណោមប្រជាជនអ៊ីស្រាអែល ដែលលោកបានតម្រូវ គឺកុលសម្ព័ន្ធមួយៗយកម្នាក់។
ប្រជាជនអ៊ីស្រាអែលក៏ធ្វើតាមសេចក្ដីដែលលោកយ៉ូស្វេបានបង្គាប់ គឺគេយកថ្មដប់ពីរដុំពីកណ្ដាលទន្លេយ័រដាន់ តាមចំនួនកុលសម្ព័ន្ធនៃប្រជាជនអ៊ីស្រាអែល ដូចព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេ។ ពួកគេលីថ្មទាំងនោះទៅជាមួយ យកទៅដាក់នៅត្រង់កន្លែងដែលគេស្នាក់នៅ។
ពេលនោះ លោកសាំយូអែលយកថ្មដាក់នៅកណ្ដាលមីសប៉ា និងសេន ហើយក៏ហៅថ្មនោះថា អេបេន-អេស៊ើរ ដោយពោលថា៖ «ព្រះយេហូវ៉ាបានជួយយើងខ្ញុំរហូតដល់ឥឡូវនេះ»។