មិនត្រូវធ្វើដូចជាយើងធ្វើនៅទីនេះ នៅថ្ងៃនេះ តាមតែអ្វីដែលគ្រប់គ្នាយល់ថាត្រឹមត្រូវនៅចំពោះភ្នែកខ្លួននោះឡើយ
យ៉ូស្វេ 3:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ពួកកូនចៅអ៊ីស្រាអែលថា៖ «ចូរមកណេះ ហើយស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «ចូរមកនេះ ស្ដាប់ព្រះបន្ទូលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាសិន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូស្វេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ចូរឯងរាល់គ្នាមកឯនេះ ដើម្បីនឹងស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯង អាល់គីតាប យ៉ូស្វេមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រអែលថា៖ «ចូរមកនេះ ស្តាប់បន្ទូលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាសិន»។ |
មិនត្រូវធ្វើដូចជាយើងធ្វើនៅទីនេះ នៅថ្ងៃនេះ តាមតែអ្វីដែលគ្រប់គ្នាយល់ថាត្រឹមត្រូវនៅចំពោះភ្នែកខ្លួននោះឡើយ
«ឥឡូវនេះ ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់អស់ទាំងច្បាប់ និងបញ្ញត្តិ ដែលខ្ញុំបង្រៀនអ្នករាល់គ្នា ហើយឲ្យប្រព្រឹត្តតាមចុះ ដើម្បីឲ្យបានរស់នៅ ហើយឲ្យបានចូលទៅកាន់កាប់ស្រុកដែលព្រះយេហូវ៉ាជាព្រះនៃដូនតារបស់អ្នករាល់គ្នាប្រគល់ឲ្យអ្នករាល់គ្នា។
លោកយ៉ូស្វេមានប្រសាសន៍ថា៖ «អ្នករាល់គ្នានឹងដឹងដោយសារសេចក្ដីនេះថា ព្រះដ៏មានព្រះជន្មរស់ ព្រះអង្គគង់នៅក្នុងចំណោមអ្នករាល់គ្នា ហើយថា ព្រះអង្គនឹងបណ្តេញសាសន៍កាណាន សាសន៍ហេត សាសន៍ហេវី សាសន៍ពេរិស៊ីត សាសន៍គើកាស៊ី សាសន៍អាម៉ូរី និងសាសន៍យេប៊ូសចេញពីមុខអ្នករាល់គ្នា។
រីឯអ្នក ត្រូវបង្គាប់ពួកសង្ឃដែលសែងហិបនៃសេចក្ដីសញ្ញាថា "កាលណាទៅដល់មាត់ទឹកទន្លេយ័រដាន់ ត្រូវចុះទៅឈរស្ងៀមនៅក្នុងទន្លេយ័រដាន់"»។