យ៉ូស្វេ 3:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 រីឯអ្នក ត្រូវបង្គាប់ពួកសង្ឃដែលសែងហិបនៃសេចក្ដីសញ្ញាថា "កាលណាទៅដល់មាត់ទឹកទន្លេយ័រដាន់ ត្រូវចុះទៅឈរស្ងៀមនៅក្នុងទន្លេយ័រដាន់"»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 រីឯអ្នកត្រូវបង្គាប់ឲ្យក្រុមបូជាចារ្យ ដែលសែងហិបនៃសម្ពន្ធមេត្រីថា “កាលណាអ្នករាល់គ្នាទៅដល់មាត់ទន្លេយ័រដាន់ ត្រូវចុះទៅឈរនៅក្នុងទន្លេតែម្ដង”»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ត្រូវឲ្យឯងបង្គាប់ដល់ពួកសង្ឃ ដែលសែងហឹបនៃសេចក្ដីសញ្ញា ថាកាលណាទៅដល់មាត់ទឹកទន្លេយ័រដាន់ហើយ នោះត្រូវចុះទៅឈរនៅក្នុងទឹកនោះទៅ។ សូមមើលជំពូកអាល់គីតាប8 រីឯអ្នកត្រូវបង្គាប់ឲ្យក្រុមអ៊ីមុាំ ដែលសែងហិបនៃសម្ពន្ធមេត្រីថា “កាលណាអ្នករាល់គ្នាទៅដល់មាត់ទន្លេយ័រដាន់ ត្រូវចុះទៅឈរនៅក្នុងទន្លេតែម្តង”»។ សូមមើលជំពូក |
បន្ទាប់មក លោកអេលីយ៉ាប្រាប់គាត់ថា៖ «ចូររង់ចាំនៅទីនេះ ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅទន្លេយ័រដាន់»។ តែគាត់ប្រកែកថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដែលនៅរស់ដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ» ដូច្នេះ អ្នកទាំងពីរក៏ដើរទៅមុខទៀត។