បន្ទាប់មក បាឡាកជាកូនស៊ីបព័រ ស្តេចស្រុកម៉ូអាប់ បានលើកទ័ពមកច្បាំងនឹងសាសន៍អ៊ីស្រាអែល។ ស្ដេចចាត់គេឲ្យទៅហៅបាឡាមជាកូនបេអរ មកដាក់បណ្ដាសាអ្នករាល់គ្នា
ស្ដេចបាឡាក់ជាបុត្ររបស់ស្ដេចស៊ីបព័រ ដែលគ្រងរាជ្យនៅស្រុកម៉ូអាប់ បានលើកទ័ពមកច្បាំងនឹងជនជាតិអ៊ីស្រាអែល។ ស្ដេចបានចាត់គេឲ្យទៅហៅបាឡាម ជាកូនរបស់បេអ៊រ មកដាក់បណ្ដាសាអ្នករាល់គ្នា។
គ្រានោះ បាឡាកជាកូនស៊ីបព័រ ស្តេចស្រុកម៉ូអាប់ ក៏លើកទ័ពមកច្បាំងនឹងសាសន៍អ៊ីស្រាអែល ក៏ចាត់គេឲ្យទៅហៅបាឡាមជាកូនបេអ៊រមក ឲ្យដាក់បណ្តាសាដល់ឯង
ស្តេចបាឡាក់ជាបុត្ររបស់ស្តេចស៊ីបព័រ ដែលគ្រងរាជ្យនៅស្រុកម៉ូអាប់ បានលើកទ័ពមកច្បាំងនឹងជនជាតិអ៊ីស្រអែល។ ស្តេចបានចាត់គេឲ្យទៅហៅបាឡាម ជាកូនរបស់បេអ៊រមកដាក់បណ្តាសាអ្នករាល់គ្នា។
ឱប្រជារាស្ត្ររបស់យើងអើយ ឥឡូវនេះ ចូរនឹកចាំពីកិច្ចឧបាយដែលបាឡាក ស្តេចម៉ូអាប់ បានបង្កើត ពីសេចក្ដីដែលបាឡាម ជាកូនបេអ៊របានឆ្លើយតបជាយ៉ាងណា ហើយនឹកពីដំណើរដែលឯងដើរ ចាប់តាំងពីស៊ីទីម រហូតដល់គីលកាល ដើម្បីឲ្យឯងបានស្គាល់អស់ទាំងកិច្ចការសុចរិត របស់ព្រះយេហូវ៉ាចុះ»។
រីឯបាឡាក ជាបុត្រាស៊ីបព័រ ឃើញអស់ទាំងការដែលពួកអ៊ីស្រាអែលបានប្រព្រឹត្តចំពោះសាសន៍អាម៉ូរី។
ពេលនោះ អ៊ីស្រាអែលបានចាត់អ្នកនាំពាក្យឲ្យទៅជួបស្តេចស្រុកអេដុម ទូលថា "សូមមេត្តាឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ព្រះករុណាផង" តែស្តេចសាសន៍អេដុមមិនយល់ព្រមទេ រួចគេក៏ចាត់អ្នកនាំពាក្យឲ្យទៅជួបស្តេចសាសន៍ម៉ូអាប់ ទូលដូច្នោះដែរ តែស្ដេចមិនយល់ព្រមទៀត។ ដូច្នេះ អ៊ីស្រាអែលក៏ស្នាក់នៅតែត្រង់កាដេសនោះទៅ។
ឥឡូវនេះ តើព្រះករុណាវិសេសជាងបាឡាក ជាកូនស៊ីបព័រ ស្តេចសាសន៍ម៉ូអាប់ឬ? តើស្តេចហ៊ានឈ្លោះប្រកែកនឹងអ៊ីស្រាអែលឬទេ? តើស្ដេចហ៊ានច្បាំងនឹងគេឬទេ?