Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 11:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ពេល​នោះ អ៊ីស្រាអែល​បាន​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​ទៅ​ជួប​ស្តេច​ស្រុក​អេដុម ទូល​ថា "សូម​មេត្តា​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុករបស់​ព្រះ​ករុណា​ផង" តែ​ស្តេច​សាសន៍អេដុម​មិន​យល់​ព្រម​ទេ រួច​គេ​ក៏​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​ទៅ​ជួប​ស្តេច​សាសន៍​ម៉ូអាប់ ទូល​ដូច្នោះ​ដែរ តែ​ស្ដេច​មិន​យល់​ព្រម​ទៀត។ ដូច្នេះ អ៊ីស្រាអែល​ក៏ស្នាក់​នៅ​តែ​ត្រង់​កាដេស​នោះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ពេល​នោះ គេ​បាន​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​ទៅ​គាល់​ស្ដេច​ស្រុក​អេដុម ដើម្បី​សុំ​ឆ្លង​កាត់​ទឹក​ដី​ស្រុក​អេដុម តែ​ស្ដេច​មិន​បាន​យល់​ព្រម​ទេ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​បាន​ធ្វើ​សំណូម​ពរ​ដូច​គ្នា​ចំពោះ​ស្ដេច​ស្រុក​ម៉ូអាប់ តែ​ស្ដេច​នោះ​ក៏​បដិសេធ​ដែរ។ ដូច្នេះ ពួក​គេ​ក៏​ស្នាក់​នៅ​ត្រង់​កាដេស​នោះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 រួច​ចាត់​សារ​ឲ្យ​ទៅ​ឯ​ស្តេច​ស្រុក​អេដំម ទូល​ថា សូម​បើក​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​ទ្រង់​ផង តែ​ស្តេច​ស្រុក​នោះ​មិន​យល់​ព្រម​តាម​សោះ គេ​ក៏​ចាត់​សារ​ឲ្យ​ទៅ​ឯ​ស្តេច​ម៉ូអាប់ ទូល​ដូច្នោះ​ដែរ តែ​ទ្រង់​ក៏​មិន​យល់​ព្រម​ទៀត បាន​ជា​សាសន៍​អ៊ីស្រាអែល​បង្អង់​នៅ​ក្នុង​ស្រុក​កាដេស​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ពេល​នោះ គេ​បាន​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​ទៅ​ជួប​ស្តេច​ស្រុក​អេដុម ដើម្បី​សុំ​ឆ្លង​កាត់​ទឹក​ដី​ស្រុក​អេដុម តែ​ស្តេច​មិន​បាន​យល់​ព្រម​ទេ។ ជន‌ជាតិ អ៊ីស្រ‌អែល​ក៏​បាន​ធ្វើ​សំណូម​ពរ​ដូច​គ្នា​ចំពោះ​ស្តេច​ស្រុក​ម៉ូអាប់ តែ​ស្តេច​នោះ​ក៏​បដិសេធ​ដែរ។ ដូច្នេះ ពួក​គេ​ក៏​ស្នាក់​នៅ​ត្រង់​កាដែស​នោះ​ទៅ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 11:17
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​អ៊ីស្រា‌អែល គឺ​ក្រុម​ជំនុំ​ទាំង​មូល បាន​មក​ដល់​ទី​រហោ‌ស្ថាន​ស៊ីន នៅ​ខែ​ទីមួយ ហើយ​ប្រជាជន​ស្នាក់​នៅ​កាដេស។ នាង​ម៉ារាម​បាន​ស្លាប់​នៅ​ទី​នោះ ហើយ​គេ​ក៏​បញ្ចុះ​សព​គាត់​នៅ​ទី​នោះ​ទៅ។


ដូច្នេះ អ្នក​រាល់​គ្នា​បាន​ស្នាក់​នៅ​ត្រង់​កាដេស​ជា​ច្រើន​ថ្ងៃ គឺ​អ្នក​រាល់​គ្នា​ស្នាក់​នៅ​ទី​នោះ​ជា​យូរ»។


ដូច​កូន​ចៅ​អេសាវ​ដែល​រស់​នៅ​ស្រុក​សៀរ និង​សាសន៍​ម៉ូអាប់​នៅ​ស្រុក​អើរ បាន​បើក​ឲ្យ​យើង​ខ្ញុំ​ដែរ រហូត​ដល់​យើង​ខ្ញុំ​ឆ្លង​ហួស​ទន្លេ​យ័រ‌ដាន់ ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​ប្រទាន​មក​យើង​ខ្ញុំ"។


បន្ទាប់​មក បាឡាក​ជា​កូន​ស៊ីបព័រ ស្តេច​ស្រុក​ម៉ូអាប់ បាន​លើក​ទ័ព​មក​ច្បាំង​នឹង​សាសន៍​អ៊ីស្រា‌អែល។ ស្ដេច​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បាឡាម​ជា​កូន​បេអរ មក​ដាក់​បណ្ដា‌សា​អ្នក​រាល់​គ្នា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម