លោកបានបោះជំរំលើដីមួយកន្លែង ដែលលោកបានទិញពីពួកកូនចៅហាម៉ោ ជាឪពុករបស់ស៊ីគែម តម្លៃជាប្រាក់សុទ្ធមួយរយដួង ។
យ៉ូស្វេ 24:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯឆ្អឹងសពរបស់លោកយ៉ូសែប ដែលពួកកូនចៅអ៊ីស្រាអែលបាននាំយកពីស្រុកអេស៊ីព្ទមក គេបញ្ចុះនៅស៊ីគែម ក្នុងដីដែលលោកយ៉ាកុបបានទិញពីពួកកូនចៅហាម៉ោរ ជាឪពុករបស់ស៊ីគែម មានតម្លៃជាប្រាក់មួយរយដួង ហើយដីនោះក្លាយជាមត៌ករបស់ពួកកូនចៅលោកយ៉ូសែប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯធាតុរបស់លោកយ៉ូសែប ដែលជនជាតិអ៊ីស្រាអែលនាំយកពីស្រុកអេស៊ីបមកនោះ គេបញ្ចុះនៅស៊ីគែម ក្នុងចម្ការដែលលោកយ៉ាកុបបានទិញពីកូនចៅលោកហាម៉ោរ ជាឪពុករបស់លោកស៊ីគែម តម្លៃជាប្រាក់សុទ្ធមួយរយស្លឹង ហើយដីនោះស្ថិតនៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់កូនចៅលោកយ៉ូសែប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯឆ្អឹងសពរបស់យ៉ូសែប ដែលពួកកូនចៅអ៊ីស្រាអែលបាននាំយកពីស្រុកអេស៊ីព្ទមក គេក៏កប់នៅត្រង់ស៊ីគែម ក្នុងដីដែលយ៉ាកុបបានទិញពីពួកកូនចៅហាម៉ោរ ជាឪពុកស៊ីគែម ថ្លៃជាប្រាក់១០០ដួង ហើយដីនោះក៏នៅជាមរដករបស់ពួកកូនចៅយ៉ូសែប អាល់គីតាប រីឯឆ្អឹងរបស់យូសុះ ដែលជនជាតិអ៊ីស្រអែលនាំយកពីស្រុកអេស៊ីបមកនោះ គេបញ្ចុះនៅស៊ីគែមក្នុងចម្ការដែលយ៉ាកកូបបានទិញពីកូនចៅលោកហាម៉ោរ ជាឪពុករបស់លោកស៊ីគែម តម្លៃជាប្រាក់សុទ្ធមួយរយស្លឹង ហើយដីនោះស្ថិតនៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់កូនចៅយូសុះ។ |
លោកបានបោះជំរំលើដីមួយកន្លែង ដែលលោកបានទិញពីពួកកូនចៅហាម៉ោ ជាឪពុករបស់ស៊ីគែម តម្លៃជាប្រាក់សុទ្ធមួយរយដួង ។
មួយទៀត ពុកបានចែកមួយចំណែក ឲ្យកូន លើសជាងបងប្អូនរបស់កូន ជាចំណែកដែលពុកបានយកពីដៃរបស់ពួកសាសន៍អាម៉ូរី ដោយដាវ និងធ្នូរបស់ពុក»។
លោកយ៉ូសែបមានប្រសាសន៍ទៅបងប្អូនរបស់លោកថា៖ «ខ្ញុំជិតស្លាប់ហើយ តែព្រះទ្រង់នឹងយាងមករកអ្នករាល់គ្នាជាមិនខាន ហើយនាំអ្នករាល់គ្នាចេញពីស្រុកនេះ ទៅកាន់ស្រុកដែលព្រះអង្គបានស្បថថានឹងឲ្យដល់លោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប»។
ដូច្នេះ លោកយ៉ូសែបឲ្យកូនចៅអ៊ីស្រាអែលស្បថថា៖ «នៅពេលព្រះយាងមករកអ្នករាល់គ្នា អ្នករាល់គ្នាត្រូវយកឆ្អឹងរបស់ខ្ញុំចេញពីនេះទៅជាមួយកុំខាន»។
លោកម៉ូសេបានយកឆ្អឹងរបស់លោកយ៉ូសែបទៅជាមួយដែរ ដ្បិតលោកយ៉ូសែបបានចាប់ឲ្យកូនចៅអ៊ីស្រាអែលស្បថ ដោយប្រាប់ថា «ព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន ហើយពេលនោះ ត្រូវយកឆ្អឹងខ្ញុំចេញពីទីនេះទៅជាមួយផង» ។
ដូច្នេះ ព្រះអង្គបានយាងមកដល់ក្រុងមួយក្នុងស្រុកសាម៉ារី ឈ្មោះ ស៊ូខារ ជិតដីដែលលោកយ៉ាកុបបានចែកឲ្យយ៉ូសែប ជាកូន។
ដូច្នេះ លោកយ៉ាកុបក៏ចុះទៅនៅស្រុកអេស៊ីព្ទ ហើយលោក និងបុព្វបុរសរបស់យើងក៏បានស្លាប់នៅទីនោះ។
គេបានដង្ហែសពលោកទៅក្រុងស៊ីគែម ហើយបានបញ្ចុះក្នុងផ្នូរ ដែលលោកអ័ប្រាហាំបានទិញពីកូនចៅហេម័រ នៅក្រុងស៊ីគែមនោះ។
ដោយសារជំនឿ កាលលោកយ៉ូសែបហៀបនឹងផុតដង្ហើម លោកបានថ្លែងប្រាប់ពីដំណើរចាកចេញរបស់ពួកកូនចៅអ៊ីស្រាអែល ហើយបានផ្តាំអំពីឆ្អឹងរបស់លោក។