Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 13:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 លោក​ម៉ូសេ​បាន​យក​ឆ្អឹង​របស់​លោក​យ៉ូសែប​ទៅ​ជា‌មួយ​ដែរ ដ្បិត​លោក​យ៉ូសែប​បាន​ចាប់​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ស្បថ ដោយ​ប្រាប់​ថា «ព្រះ‌ទ្រង់​នឹង​ប្រោស​អ្នក​រាល់​គ្នា​ជា​មិន​ខាន ហើយ​ពេល​នោះ ត្រូវ​យក​ឆ្អឹង​ខ្ញុំ​ចេញ​ពី​ទី​នេះ​ទៅ​ជា‌មួយ​ផង» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 លោក​ម៉ូសេ​បាន​យក​ធាតុ​របស់​លោក​យ៉ូសែប​ទៅ​ជា​មួយ​លោក​ដែរ ដ្បិត​លោក​យ៉ូសែប​បាន​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា «ព្រះ‌ជាម្ចាស់​ប្រាកដ​ជា​មក​ជួយ​អ្នក​រាល់​គ្នា​មិន​ខាន ដូច្នេះ សុំ​ស្បថ​នឹង​ខ្ញុំ​ថា ពេល​ណា​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ទី​នេះ​ទៅ សុំ​យក​ធាតុ​របស់​ខ្ញុំ​ចេញ​ទៅ​ជា​មួយ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ម៉ូសេ​ក៏​យក​ឆ្អឹង​ខ្មោច​យ៉ូសែប​ទៅ​ជា​មួយ​ដែរ ដ្បិត​យ៉ូសែប​បាន​ចាប់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ឲ្យ​ស្បថ​ដោយ​ថា ព្រះ‌ទ្រង់​នឹង​ប្រោស​ឯង​រាល់​គ្នា​ជា​មិន​ខាន នោះ​ត្រូវ​ឲ្យ​យក​ឆ្អឹង​អញ​ពី​ទី​នេះ​ឡើង​ទៅ​ជា​មួយ​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ម៉ូសា​បាន​យក​ឆ្អឹង​របស់​យូសុះ​ទៅ​ជា​មួយ​គាត់​ដែរ ដ្បិត​យូសុះ​បាន​ប្រាប់​កូន​ចៅ​អ៊ីស្រ‌អែល​ថា «អុលឡោះ​ប្រាកដ​ជា​មក​ជួយ​អ្នក​រាល់​គ្នា​មិន​ខាន ដូច្នេះ សុំ​ស្បថ​នឹង​ខ្ញុំ​ថា ពេល​ណា​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ទី​នេះ​ទៅ សុំ​យក​ឆ្អឹង​របស់​ខ្ញុំ​ចេញ​ទៅ​ជា​មួយ​ផង»។

សូមមើលជំពូក ចម្លង




និក្ខមនំ 13:19
9 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​លោក​យ៉ូសែប​ថា៖ «មើល៍! ពុក​នឹង​ត្រូវ​ស្លាប់ តែ​ព្រះ‌ទ្រង់​នឹង​គង់​នៅ​ជា‌មួយ​កូន​រាល់​គ្នា ហើយ​នឹង​នាំ​កូនៗ​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​ដូន​តា​កូន​វិញ។


បណ្ដា‌ជន​ក៏​ជឿ ហើយ​កាល​ណា​គេឮ​ថា ព្រះ‌យេហូវ៉ា​បាន​យាង​មក​ប្រោស​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ថា ព្រះ‌អង្គ​បាន​ទត​ឃើញ​ទុក្ខ​វេទនា​របស់​គេ គេ​ក៏​នាំ​គ្នា​ឱន​ក្បាល ថ្វាយ​បង្គំ​ព្រះ‌អង្គ។


អ្នក​ជិត​ខាង និង​ញាតិ​សន្តាន​របស់​គាត់​បាន​ឮ​ថា ព្រះ‌អម្ចាស់​បាន​សម្តែង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ជា​ខ្លាំង​ដល់​គាត់ គេ​ក៏​មាន​ចិត្ត​អរ​សប្បាយ​ជា​មួយ​គាត់។


មនុស្ស​ទាំង​អស់​គ្នា​កើត​មាន​សេចក្តី​ស្ញែង​ខ្លាច ក៏​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ពាក្យ​ថា៖ «មាន​ហោរា​មួយ​ធំ​បាន​លេច​ឡើង​ក្នុង​ចំណោម​យើង» ហើយ​ថា «ព្រះ​បាន​យាង​មក​រក​ប្រ‌ជារាស្ត្រ​របស់​ព្រះ‌អង្គ​ហើយ!»។


ដូច្នេះ លោក​យ៉ាកុប​ក៏​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​លោក និងបុព្វ‌បុរស​របស់​យើងក៏​បាន​ស្លាប់​នៅ​ទី​នោះ។


គេ​បាន​ដង្ហែ​សព​លោកទៅ​ក្រុង​ស៊ីគែម ហើយ​បាន​បញ្ចុះ​ក្នុង​ផ្នូរ ដែល​លោក​អ័ប្រា‌ហាំ​បាន​ទិញពី​កូន​ចៅ​ហេម័រ នៅក្រុង​ស៊ីគែម​នោះ។


ដោយ​សារ​ជំនឿ កាល​លោក​យ៉ូសែប​ហៀប​នឹង​ផុត​ដង្ហើម លោក​បាន​ថ្លែង​ប្រាប់​ពី​ដំណើរ​ចាក​ចេញ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​បាន​ផ្តាំ​អំពី​ឆ្អឹង​របស់​លោក។


រីឯ​ឆ្អឹង​សព​របស់​លោក​យ៉ូសែប ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​នាំ​យក​ពី​ស្រុក​អេស៊ីព្ទ​មក គេ​បញ្ចុះ​នៅ​ស៊ីគែម ក្នុង​ដី​ដែល​លោក​យ៉ាកុប​បាន​ទិញ​ពី​ពួក​កូន​ចៅ​ហាម៉ោរ ជា​ឪពុករបស់​ស៊ីគែម មាន​តម្លៃ​ជា​ប្រាក់​មួយរយ​ដួង ហើយ​ដី​នោះក្លាយ​ជា​មត៌ក​របស់​ពួក​កូន​ចៅ​លោក​យ៉ូសែប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម