គាត់ក៏រស់នៅលយទៅខាងកើត ចាប់តាំងពីទន្លេអ៊ើរប្រាត រហូតដល់មាត់ទីរហោស្ថាន ព្រោះហ្វូងសត្វរបស់គេបានចម្រើនជាច្រើនឡើងនៅស្រុកកាឡាត។
យ៉ូស្វេ 22:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកមានប្រសាសន៍ទៅគេថា៖ «ចូរវិលត្រឡប់ទៅលំនៅរបស់អ្នករាល់គ្នាវិញចុះ ចូរនាំយកទ្រព្យសម្បត្តិដ៏ច្រើន និងហ្វូងសត្វដ៏ច្រើនសន្ធឹកសន្ធាប់ ព្រមទាំងប្រាក់ មាស លង្ហិន ដែក និងសម្លៀកបំពាក់យ៉ាងច្រើនទៅជាមួយផង។ ចូរចែកជ័យភណ្ឌដែលអ្នករាល់គ្នារឹបអូសយកពីខ្មាំងសត្រូវ ដល់ពួកបងប្អូនរបស់អ្នករាល់គ្នាចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមានប្រសាសន៍ទៅគេថា៖ «ចូរវិលត្រឡប់ទៅជំរំរបស់អ្នករាល់គ្នាវិញចុះ ចូរនាំយកទ្រព្យសម្បត្តិដ៏ច្រើន និងហ្វូងសត្វដ៏សន្ធឹកសន្ធាប់ទៅជាមួយ ព្រមទាំងយកមាស ប្រាក់ លង្ហិន ដែក និងសម្លៀកបំពាក់យ៉ាងច្រើនបំផុតនេះ ទៅជាមួយដែរ។ ចូរនាំគ្នាចែកជយភណ្ឌដែលអ្នករាល់គ្នារឹបអូសយកពីខ្មាំងសត្រូវ ឲ្យបងប្អូនរបស់អ្នករាល់គ្នាផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យឯងរាល់គ្នាបានវិលទៅឯលំនៅឯងចុះ ដោយនាំយករបស់ទ្រព្យជាច្រើន នឹងហ្វូងសត្វយ៉ាងសន្ធឹក ព្រមទាំងប្រាក់ មាស លង្ហិន ដែក នឹងសំលៀកបំពាក់ជាច្រើនផង ចូរចែករបឹបរបស់ពួកខ្មាំងសត្រូវដល់ពួកបងប្អូនឯងចុះ អាល់គីតាប គាត់មានប្រសាសន៍ទៅគេថា៖ «ចូរវិលត្រឡប់ទៅជំរំរបស់អ្នករាល់គ្នាវិញចុះ ចូរនាំយកទ្រព្យសម្បត្តិដ៏ច្រើន និងហ្វូងសត្វដ៏សន្ធឹកសន្ធាប់ទៅជាមួយ ព្រមទាំងយកមាស ប្រាក់ លង្ហិន ដែក និងសម្លៀកបំពាក់យ៉ាងច្រើនបំផុតនេះ ទៅជាមួយដែរ។ ចូរនាំគ្នាចែកជយភ័ណ្ឌ ដែលអ្នករាល់គ្នារឹបអូសយកពីខ្មាំងសត្រូវ ឲ្យបងប្អូនរបស់អ្នករាល់គ្នាផង»។ |
គាត់ក៏រស់នៅលយទៅខាងកើត ចាប់តាំងពីទន្លេអ៊ើរប្រាត រហូតដល់មាត់ទីរហោស្ថាន ព្រោះហ្វូងសត្វរបស់គេបានចម្រើនជាច្រើនឡើងនៅស្រុកកាឡាត។
ហេតុនោះបានជាព្រះយេហូវ៉ាតាំងរាជ្យឲ្យមាំមួនក្នុងអំណាចយេហូសាផាត ហើយពួកយូដាទាំងអស់គ្នាក៏នាំយកគ្រឿងបណ្ណាការមកថ្វាយស្តេច ទ្រង់មានព្រះរាជ្យទ្រព្យ និងកិត្តិយសជាបរិបូរ។
ព្រះបាទហេសេគាមានទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងល្បីល្បាញ ស្ដេចបានធ្វើឃ្លាំងសម្រាប់ដាក់ប្រាក់ មាស ត្បូងមានតម្លៃ គ្រឿងក្រអូប និងខែល ហើយគ្រឿងប្រដាប់ល្អគ្រប់មុខ
មានអាយុវែងនៅដៃស្តាំ ព្រមទាំងទ្រព្យសម្បត្តិ និងកិត្តិសព្ទនៅដៃឆ្វេងនៃប្រាជ្ញានោះ។
ហើយបែងចែកជ័យភណ្ឌជាពីរចំណែក ឲ្យដល់ពួកទាហានដែលបានទៅច្បាំង និងក្រុមជំនុំទាំងអស់។
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឈរឲ្យមាំមួន កុំរង្គើ ទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរជានិច្ច ដោយដឹងថា កិច្ចការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនឥតប្រយោជន៍ឡើយ។
លោកបានរាប់ពាក្យត្មះតិះដៀលដោយព្រោះព្រះគ្រីស្ទ ថាជាសម្បត្តិដែលប្រសើរជាងទ្រព្យសម្បិត្តដ៏វិសេសនៅស្រុកអេស៊ីព្ទទៅទៀត ដ្បិតលោកសម្លឹងទៅឯរង្វាន់ដែលនៅខាងមុខ។
ពេលគាត់បាននាំទៅដល់ហើយ នោះឃើញគេនៅពាសពេញលើដីកំពុងតែស៊ីផឹក ហើយលោតកព្ឆោងដោយព្រោះរបឹបជាច្រើន ដែលគេចាប់បាន នាំយកមកពីស្រុកភីលីស្ទីន និងស្រុកយូដានោះ។
តើអ្នកណានឹងស្តាប់តាមអ្នករាល់គ្នាក្នុងដំណើរនេះ ដ្បិតអ្នកដែលចុះទៅច្បាំងបានចំណែកប៉ុណ្ណា នោះអ្នកដែលនៅចាំអីវ៉ាន់ ក៏ត្រូវបានចំណែកប៉ុណ្ណោះដែរ គឺត្រូវចែកឲ្យស្មើៗគ្នា»។