ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 22:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​គេ​ទៅ​ជួប​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង នៅ​ស្រុក​កាឡាដ ហើយ​ប្រាប់​គេ​ថា៖

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​នាំ​គ្នា​ទៅ​ជួប​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល នៅ​ស្រុក​កាឡាដ ហើយ​និយាយ​ដូច​ត​ទៅ៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ក៏​ទៅ​ដល់ ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នៅ​ស្រុក​កាឡាត​ប្រាប់​ថា

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​នាំ​គ្នា​ទៅ​ជួប​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្តាល នៅ​ស្រុក​កាឡាដ ហើយ​និយាយ​ដូច​ត​ទៅ៖

សូមមើលជំពូក



យ៉ូស្វេ 22:15
31 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ូអាប់​តប​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ចម្រើនប្រជា​រាស្ត្រ​របស់​ព្រះ‌អង្គ ឲ្យ​បាន​មួយ​រយ​ដង តែ​បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ តើ​គេ​មិន​មែន​សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ទេ​ឬ? ចុះ​ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​បង្គាប់​ឲ្យ​ធ្វើ​ការ​នេះ បណ្ដាល​ឲ្យ​អ៊ីស្រា‌អែល​មាន​ទោស?»


គឺ​យ៉ាង​នេះ​ហើយ ដែល​ប្រជាជន​អ៊ីស្រា‌អែល​បាន​បះ‌បោរ​នឹង​រាជ​វង្ស​របស់​ព្រះបាទ​ដាវីឌ​ដរាប​ដល់​សព្វ​ថ្ងៃ។


ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​ចាប់​ពី​វេលា​ដែល​ទ្រង់​បាន​បែរ​ចេញ លែង​តាម​ព្រះ‌យេហូវ៉ា​ទៅ នោះ​មាន​គេ​កើត​មាន​គំនិត​គិត​ក្បត់​នឹង​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡិម ទ្រង់​ក៏​រត់​ទៅ​ឯ​ក្រុង​ឡាគីស តែ​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​តាម ហើយ​ធ្វើ​គុត​ទ្រង់​នៅ​ទី​នោះ។


សង្ឃ​ទាំង​នោះ​បាន​ឃាត់​ព្រះបាទ​អូសៀស ដោយ​ពាក្យ​ថា៖ «ឱ​ព្រះ‌ករុណា​អូសៀស​អើយ ការ​ដុត​កំញាន​ថ្វាយ​ព្រះ‌យេហូវ៉ា មិន​មែន​ជា​តួនាទី​របស់​ទ្រង់​ទេ គឺ​ជា​ការ‌ងារ​របស់​ពួក​កូន​ចៅ​សង្ឃ​អើរ៉ុន ដែល​បាន​ញែក​ជា​បរិសុទ្ធ សម្រាប់​ដុត​កំញាន ចូរ​ចេញ​ពី​ទី​បរិសុទ្ធ​នេះ​ទៅ ព្រោះ​ទ្រង់​បាន​រំលង​ច្បាប់​ហើយ ការ​នេះ​ក៏​មិន​បាន​រាប់​ជា​កិត្តិ‌នាម​ដល់​ទ្រង់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ដែរ»។


ដោយ​ពោល​ថា៖ «អ្នក​រាល់​គ្នា​មិន​ត្រូវ​នាំ​ពួក​ឈ្លើយ​ចូល​មក​ក្នុង​ស្រុក​នេះ​ទេ ដ្បិត​អ្នក​រាល់​គ្នា​គិត​ធ្វើ​ការ ដែល​នឹង​នាំ​ឲ្យ​យើង​មាន​ទោស​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទាំង​បន្ថែម​ការ​នេះ​មក​លើ​អំពើ​បាប និង​ការ​រំលង​របស់​យើង​រាល់​គ្នា​ទៀត ដ្បិត​ទោស​របស់​យើង​ធ្ងន់​ណាស់​ហើយ ក៏​មាន​សេចក្ដី​ក្រេវ‌ក្រោធ​យ៉ាង​សហ័ស​គ្រប​លើ​ពួក​អ៊ីស្រា‌អែល​ដែរ»។


ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ព្រះ‌អង្គ​សុចរិត ដ្បិតមាន​តែ​យើង​ខ្ញុំ​ដែល​នៅ​សេស​សល់​នេះ​ទេ​បាន​រួច​ជីវិត ដូច​មាន​សព្វ​ថ្ងៃ​នេះ។ មើល៍ យើង​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌អង្គ ទាំង​ជាប់​មាន​បាប ដ្បិត​ដោយ​ព្រោះ​អំពើ​បែប​នេះ គ្មាន​អ្នក​ណា​អាច​ឈរ​នៅ​ចំពោះ​ព្រះ‌អង្គ​បាន​ឡើយ»។


ដ្បិត​គេ​បាន​យក​កូន​ស្រី​សាសន៍​ទាំង​នោះ​មក​ធ្វើ​ជា​ប្រពន្ធ​សម្រាប់​ខ្លួន​គេ និង​សម្រាប់​កូន​ប្រុស​របស់​គេ ហើយ​ធ្វើ​ឲ្យ​ពូជ​បរិសុទ្ធ​បាន​លាយ‌ឡំ​ជាមួយ​ប្រជា‌ជន​នៅ​ស្រុក​នេះ។ ពួក​អ្នក​ដឹក​នាំ និង​ពួកគ្រប់​គ្រង​បាន​នាំ​អាទិ៍​អំពើ​រំលង​នេះ​មុន​គេ"។


ដើម្បី​កុំ​ឲ្យ​គេ​បាន​ដូច​បុព្វ‌បុរស​រប​ស់​គេ ជា​ជំនាន់​មនុស្ស​រឹង‌រូស ហើយ​បះ‌បោរ ជា​ជំនាន់​មនុស្ស​ដែល​មិន​បាន​តាំង​ចិត្ត ឲ្យ​ទៀង​ត្រង់ ហើយ​វិញ្ញាណ​របស់​គេ មិន​ស្មោះ​ចំពោះ​ព្រះ​នោះ​ឡើយ។


ពួក‌គេ​រហ័ស​នឹង​ងាក​បែរ​ចេញ​ពី​ផ្លូវ​ដែល​យើង​បាន​បង្គាប់ពួក‌គេ គឺ​ពួក‌គេ​បាន​សិត​ធ្វើ​រូប​កូន​គោ ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ​បង្គំ​រូប​នោះ រួច​បាន​ថ្វាយ​យញ្ញ‌បូជា ដោយ​ប្រកាស​ថា "ឱ​អ៊ី‌ស្រា‌អែល​អើយ នេះ​ហើយ​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក"»។


ប៉ុន្តែ គេ​បាន​បះ‌បោរ ហើយ​បាន​បញ្ឈឺ​ព្រះ‌ហឫ‌ទ័យ នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហេតុ​នោះ​បាន​ជា​ព្រះ‌អង្គ​ត្រឡប់​ជា​ខ្មាំង​សត្រូវ​នឹង​គេ​វិញ ហើយ​អង្គ​ទ្រង់​ក៏​តប​ត​នឹង​គេ​ដែរ។


ប៉ុន្តែ ប្រសិន​បើ​គេ​លន់‌តួ​អំពើ​ទុច្ចរិត​របស់​គេ និង​អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស​គេ គឺ​ជា​ការ​រំលង​ដែល​គេ​បាន​ប្រព្រឹត្ត​នឹង​យើង ដោយ​ព្រោះ​ការ​ដែល​គេ​បាន​ដើរ​ទាស់​ទទឹង​នឹង​យើង


នេះ​ហើយ​ជា​តង្វាយ​ដែល​ថ្វាយ ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​រំលង ដ្បិត​ពិត​ជា​អ្នក​នោះ​មាន​ទោស នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​មែន​ហើយ»។


ដ្បិត​សាសន៍​អាម៉ា‌ឡេក និង​សាសន៍​កាណាន​នៅ​ខាង​មុខ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ដួល​ដោយ​ដាវ​របស់​គេ​មិន​ខាន។ ព្រះ‌យេហូវ៉ា​មិន​គង់​ជា‌មួយ​អ្នក​រាល់​គ្នា​ទេ ព្រោះ​អ្នក​រាល់​គ្នា​បាន​ងាក​ចេញ​ពី​ព្រះ‌យេហូវ៉ា​ហើយ»។


ដ្បិត​បើ​អ្នក​រាល់​គ្នា​បែរ​ចេញ​មិន​ព្រម​ធ្វើ​តាម​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ទុក​គេ​ចោល​ឲ្យ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ត​ទៅ​ទៀត ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ឲ្យ​ប្រជាជន​ទាំង​អស់​នេះ​ត្រូវ​វិនាស»។


«ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា ប្រសិន‌បើ​បុរស ឬ​ស្រី​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ទាស់​នឹង​អ្នក​ណា​ម្នាក់ ដោយ​ប្រព្រឹត្ត​រំលង​ចំពោះ​ព្រះ‌យេហូវ៉ា អ្នក​នោះ​មាន​ទោស


ប្រសិន‌បើ​គាត់​មិន​ព្រម​ស្តាប់​អ្នក​ទាំង​នោះ ត្រូវ​នាំ​រឿង​នេះ​ទៅ​ប្រាប់​ដល់​ក្រុម​ជំនុំ ហើយ​បើ​គាត់​នៅ​តែ​មិន​ព្រម​ស្តាប់​ក្រុម​ជំនុំ​ទៀត ត្រូវ​ចាត់​ទុក​គាត់​ដូច​ជា​សាសន៍​ដទៃ ឬ​ជា​អ្នក​ទារ​ពន្ធ​ចុះ។


ឥឡូវ​នេះ បង‌ប្អូន​អើយ ខ្ញុំ​សូម​ទូន្មាន​អ្នក​រាល់​គ្នា​ដោយ​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ចូរ​និយាយ​សេចក្តី​តែមួយ​ទាំង‌អស់​គ្នា កុំ​ឲ្យ​មាន​ការ​បាក់​បែក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ ត្រូវ​រួប​រួម​គ្នា ដោយ​មាន​ចិត្ត​មាន​គំនិត​តែ​មួយ។


ក្នុង​ព្រះ​នាម​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។ ពេល​អ្នក​រាល់​គ្នា​ជួប​ប្រជុំ​គ្នា ហើយ​វិញ្ញាណ​ខ្ញុំ​នៅ​ទី​នោះ ទាំង​មាន​ព្រះ‌ចេស្តា​របស់​ព្រះ‌អម្ចាស់​យេស៊ូវ​នៃ​យើង​គង់​ជាមួយ


ប៉ុន្តែ បើ​ចិត្ត​របស់​អ្នក​បែរ​ចេញ មិន​ព្រម​ស្តាប់​តាម តែ​បណ្ដោយ​ឲ្យ​គេ​ទាញ​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ដទៃ ហើយ​គោរព​ប្រតិ‌បត្តិ​តាម​ដល់​ព្រះ​ទាំង​នោះ


ដ្បិត​គេ​នឹង​បង្វែរ​កូន​របស់​អ្នក​ចេញពី​យើង ឲ្យ​ទៅ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ។ ពេល​នោះ សេចក្ដី‌ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​នឹង​ត្រូវ​ឆួល​ឡើង​ទាស់​នឹង​អ្នក​រាល់​គ្នា ហើយ​ព្រះ‌អង្គ​នឹង​បំផ្លាញ​អ្នក​យ៉ាង​រហ័ស។


ចូរ​ប្រយ័ត្ន ក្រែង​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​ព្រះ‌អង្គដែល​កំពុង​មាន​ព្រះ‌បន្ទូល ដ្បិត​ប្រសិន‌បើ​អ្នក​ទាំង​នោះ ដែល​មិន​ព្រម​ស្តាប់​តាម​អ្នក​ដែល​ទូន្មាន​គេ​នៅ​លើ​ផែនដី មិន​អាច​គេច​ផុត​ទៅ​ហើយ នោះ​ចំណង់​បើ​យើង​ដែល​មិនព្រម​ស្ដាប់​ព្រះ‌អង្គ ដែល​ទូន្មាន​ពី​ស្ថាន‌សួគ៌​មក នោះ​នឹង​រឹត​តែ​ពុំ​អាច​គេច​ផុត​យ៉ាង​ណា​ទៅទៀត!


កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ឮ​ដូច្នោះ ក្រុម​ជំនុំ​ទាំង​អស់​ក៏​ប្រជុំ​គ្នា​នៅ​ស៊ីឡូរ ដើម្បី​ឡើង​ទៅ​ច្បាំង​ទាស់​នឹង​ពួកគេ។


ព្រម​ទាំង​មាន​មេ​ដឹក​នាំ​ដប់​នាក់​ទៅ​ជា​មួយ គឺ​ម្នាក់ៗ​មក​ពី​កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​សាសន៍​អ៊ីស្រា‌អែល អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​លើ​វង្សា‌នុវង្ស​ក្នុង​ពូជ​អំបូរ​អ៊ីស្រា‌អែល។


«ក្រុម​ជំនុំ​របស់​ព្រះ‌យេហូវ៉ា​ទាំង​អស់​គ្នា​សួរ​ដូច្នេះ​ថា "តើ​អំពើ​រំលង​យ៉ាង​ណា​នេះ ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​នេះ ដោយ​សង់​អាស‌នា​សម្រាប់​ខ្លួន ដើម្បី​បះ​បោរ​ទាស់​នឹង​ព្រះ‌យេហូវ៉ា​ដូច្នេះ?


ថ្ងៃ​នេះ អ្នក​រាល់​គ្នា​ក៏ដូច្នោះ​ដែរ តើ​ត្រូវ​ការ​ចង់​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ទៀតឬ? ប្រសិន‌បើ​អ្នក​រាល់​គ្នា​បះ​បោរ​ទាស់​នឹង​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​នេះ នោះ​ថ្ងៃ​ស្អែក ព្រះ​អង្គ​នឹង​ក្រោធ​ជាមួយ​ក្រុម​ជំនុំ​អ៊ីស្រា‌អែល​ទាំង​មូល​មិន​ខាន។


ដ្បិត​ការ​រឹង​ទទឹង នោះ​ក៏​ជា​បាប​ដូច​ជា​មន្ត‌វិជ្ជា​ដែរ ហើយ​ការ​រឹង​ចចេស ក៏​ដូច​ជា​អំពើ​អាក្រក់​ណា​មួយ និង​ការ​ថ្វាយ‌បង្គំ​ដល់​រូប​ព្រះ​ដែរ ឥឡូវ​នេះ ដ្បិតព្រះករុណា​បាន​បដិសេធ លែង​ស្តាប់​តាម​ព្រះ‌បន្ទូល របស់​ព្រះ‌យេហូវ៉ា​ហើយ ព្រះ‌អង្គ​ក៏​បោះ‌បង់ព្រះករុណា​ចោល មិន​ឲ្យ​ធ្វើ​ជា​ស្តេច​ត​ទៅ​ទៀត​ដែរ»។