ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 21:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ញែក​ក្រុង​ទាំង​នេះ ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ ពី​ក្នុង​មត៌ក​របស់​ពួកគេ ឲ្យ​ពួក​លេវី តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​យក​ក្រុង​ខ្លះ និង​វាល​ស្មៅ​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ ចែក​ឲ្យ​ពួក​លេវី ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ញែក​ទី​ក្រុង​ទាំង​ប៉ុន្មាន​នេះ ព្រម​ទាំង​ដី​នៅ​ជុំវិញ ពី​ក្នុង​មរដក​របស់​គេ ឲ្យ​ដល់​ពួក​លេវី​តាម​បង្គាប់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​យក​ក្រុង​ខ្លះ និង​វាល​ស្មៅ​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ ចែក​ឲ្យ​ពួក​លេវី ស្រប​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក



យ៉ូស្វេ 21:3
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កំហឹង​របស់​គេ​ត្រូវ​បណ្ដា‌សា​ហើយ ដ្បិត​វា​សាហាវ​ពេក ហើយ​អំពើ​ឃោរ‌ឃៅ​របស់​គេ នោះ​គ្មាន​មេត្តា​ឡើយ ពុក​នឹង​ញែក​គេ​ចេញ​ពី​គ្នា​នៅ​ក្នុង​ពួក​យ៉ាកុប ហើយ​កម្ចាត់‌កម្ចាយ​គេ នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល។


អស់​ទាំង​ទី​ក្រុង​ដែល​ត្រូវ​ប្រគល់​ឲ្យ​ពួក​លេវី មាន​ទាំង​អស់​សែ‌សិប​ប្រាំបី ព្រម​ទាំង​វាល​ស្មៅ​ដែល​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ​ផង។


នៅ​ស៊ីឡូរ​ក្នុង​ស្រុក​កាណាន ជម្រាប​ថា៖ «ព្រះ‌យេហូវ៉ា​បាន​បង្គាប់តាម​រយៈ​លោក​ម៉ូសេ ឲ្យ​ចែក​ក្រុង​ខ្លះ​មក​យើង​ខ្ញុំ​ជា​ទី​លំនៅ ព្រម​ទាំង​វាល​ស្មៅ​ជុំ‌វិញ​សម្រាប់​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ដែរ»។


គេ​ចាប់​ឆ្នោត​ត្រូវ​ចំ​លើ​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​កេហាត់។ ដូច្នេះ ពួក​លេ​វី​ដែល​ជា​កូន​ចៅរបស់​សង្ឃ​អើរ៉ុន ចាប់​ឆ្នោត​បាន​ក្រុង​ចំនួនដប់​បី ពី​កុល‌សម្ព័ន្ធ​យូដា ស៊ីម្មាន និង​បេនយ៉ាមីន។


ក្រុង​របស់​ពួក​លេវី​នៅ​កណ្ដាល​ទឹក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ទាំង​អស់​មាន​សែ​សិប​ប្រាំ​បី ព្រម​ទាំង​វាល​ស្មៅ​ជុំ‌វិញ។