Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 21:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 ក្រុង​របស់​ពួក​លេវី​នៅ​កណ្ដាល​ទឹក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ទាំង​អស់​មាន​សែ​សិប​ប្រាំ​បី ព្រម​ទាំង​វាល​ស្មៅ​ជុំ‌វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 រួម​ទាំង​អស់ ក្រុង​របស់​ពួក​លេវី ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​សែ‌សិប​ប្រាំ​បី ក្រុង​ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 ដូច្នេះ អស់​ទាំង​ទី​ក្រុង​របស់​ពួក​លេវី​ដែល​នៅ​ក្នុង​កេរ្តិ៍‌អាករ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល នោះ​មាន​៤៨ ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

41 រួម​ទាំង​អស់ ក្រុង​របស់​ពួក​លេវី ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​សែ‌សិប​ប្រាំ​បី​ក្រុង​ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 21:41
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កំហឹង​របស់​គេ​ត្រូវ​បណ្ដា‌សា​ហើយ ដ្បិត​វា​សាហាវ​ពេក ហើយ​អំពើ​ឃោរ‌ឃៅ​របស់​គេ នោះ​គ្មាន​មេត្តា​ឡើយ ពុក​នឹង​ញែក​គេ​ចេញ​ពី​គ្នា​នៅ​ក្នុង​ពួក​យ៉ាកុប ហើយ​កម្ចាត់‌កម្ចាយ​គេ នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល។


ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​បាន​ឲ្យ​ទី​ក្រុង​ទាំង​នោះ ព្រម​ទាំងវាលស្មៅ​នៅ​ជុំ‌វិញ ទៅ​ពួក​លេវី។


គេ​នឹង​បង្រៀនបញ្ញត្តិ​របស់​ព្រះ‌អង្គ​ដល់​យ៉ាកុប ហើយ​ក្រឹត្យ​វិន័យ​របស់​ព្រះ‌អង្គ​ដល់​អ៊ីស្រា‌អែល គេ​នឹង​ដុត​គ្រឿង​ក្រអូប​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​តង្វាយ​ដុត​ទាំង​មូល​នៅ​លើ​អាសនា​របស់​ព្រះ‌អង្គ។


ដូច្នេះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ញែក​ក្រុង​ទាំង​នេះ ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ ពី​ក្នុង​មត៌ក​របស់​ពួកគេ ឲ្យ​ពួក​លេវី តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា។


ក្រុង​ទាំង​ប៉ុន្មាន​នេះ ជា​របស់​ពួក​កូន​ចៅ​ម្រ៉ារី តាម​ពូជ​អំបូរ​របស់​គេ គឺ​អំបូរ​លេវី​ដែល​សល់​នៅ ឯ​ចំណែក​របស់​គេ​ទាំង​អស់​មាន​ចំនួន​ដប់​ពីរ​ក្រុង។


ក្រុង​នីមួយៗ​សុទ្ធ​តែ​មាន​វាល​ស្មៅ​ជុំ‌វិញ គឺ​ក្រុង​ទាំង​នោះ​សុទ្ធ​តែ​មាន​វាល​ស្មៅ​ដូច​គ្នា​ទាំង​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម