ប៉ុន្តែ សាសន៍អេដុមបានបះបោរដោះខ្លួនចេញពីអំណាចពួកយូដា ដរាបដល់សព្វថ្ងៃនេះ។ នៅគ្រានោះ ក្រុងលិបណាក៏បះបោរដែរ។
យ៉ូស្វេ 21:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានឲ្យក្រុងហេប្រុន និងវាលស្មៅជុំវិញ ដល់ពួកកូនចៅសង្ឃអើរ៉ុន ទុកជាក្រុងជម្រកសម្រាប់អ្នកដែលសម្លាប់គេ ព្រមទាំងក្រុងលិបណា និងវាលស្មៅជុំវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេបានចែកក្រុងឲ្យកូនចៅលោកបូជាចារ្យអើរ៉ុន សម្រាប់ជាជម្រកដល់អ្នកសម្លាប់គេដូចតទៅនេះ គឺក្រុងហេប្រូន និងវាលស្មៅនៅជុំវិញ ក្រុងលីបណា និងវាលស្មៅនៅជុំវិញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ គេបានឲ្យក្រុងហេប្រុននេះ នឹងដីនៅជុំវិញ ដល់ពួកកូនចៅអើរ៉ុនដ៏ជាសង្ឃ ទុកជាទីក្រុងពំនាក់ សំរាប់អ្នកណាដែលសំឡាប់គេ ព្រមទាំងក្រុងលិបណា នឹងដីនៅជុំវិញ អាល់គីតាប ពួកគេបានចែកក្រុងដូចតទៅនេះ ឲ្យកូនចៅអ៊ីមុាំហារូន សម្រាប់ជាជំរកដល់អ្នកសម្លាប់គេ គឺក្រុងហេប្រូន និងវាលស្មៅនៅជុំវិញ ក្រុងលីបណា និងវាលស្មៅនៅជុំវិញ |
ប៉ុន្តែ សាសន៍អេដុមបានបះបោរដោះខ្លួនចេញពីអំណាចពួកយូដា ដរាបដល់សព្វថ្ងៃនេះ។ នៅគ្រានោះ ក្រុងលិបណាក៏បះបោរដែរ។
ចំណែករ៉ាបសាកេ ក៏ត្រឡប់ទៅរកស្តេចអាសស៊ើរ ឃើញកំពុងតែច្បាំងនឹងក្រុងលិបណា ដ្បិតលោកបានឮថា ទ្រង់ថយពីក្រុងឡាគីសទៅហើយ។
ទីក្រុងទាំងប៉ុន្មានដែលអ្នករាល់គ្នាប្រគល់ឲ្យពួកលេវី ត្រូវឲ្យមានទីក្រុងជម្រកចំនួនប្រាំមួយ សម្រាប់ឲ្យអ្នកណាដែលសម្លាប់គេបានរត់ទៅជ្រក ហើយក្រៅពីនោះ អ្នករាល់គ្នាត្រូវប្រគល់ទីក្រុងចំនួនសែសិបពីរទៀតទៅគេ។
បន្ទាប់មក លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់ ក៏ចេញពីក្រុងម៉ាកេដា ទៅក្រុងលិបណា ហើយច្បាំងនឹងក្រុងនោះ។
ហិមតា គារយ៉ាត់-អើបា (គឺជាក្រុងហេប្រុន) និងស៊ីអោរ ទាំងអស់មានប្រាំបួនក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។
ដូច្នេះ គេក៏ញែកក្រុងកេដេស នៅស្រុកកាលីឡេ ក្នុងស្រុកភ្នំណែបថាលី ក្រុងស៊ីគែម នៅស្រុកភ្នំអេប្រាអិម ក្រុងគារយ៉ាត់-អើបា (គឺជាក្រុងហេប្រុន) នៅស្រុកភ្នំយូដា។
ប៉ុន្តែ ដីចម្ការ និងភូមិនានាដែលនៅជុំវិញក្រុង គេបានឲ្យដល់លោកកាលែប ជាកូនរបស់លោកយេភូនេ ទុកជាកម្មសិទ្ធិ។