ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 20:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​នោះ​ត្រូវ​រត់​ទៅ​ទី​ក្រុង​ណា​មួយ​ក្នុង​ចំណោម​ទីក្រុង​ទាំង​នោះ ហើយ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង​ប្រកាស​ប្រាប់​ពី​រឿង​រ៉ាវ​របស់​ខ្លួន​ដល់​ពួក​ចាស់​ទុំនៅ​ក្រុង​នោះ រួច​គេ​នឹង​យក​គាត់​ចូល​ក្នុង​ក្រុង ហើយ​ផ្ដល់​កន្លែង​មួយ​ឲ្យ​ស្នាក់​នៅ​ជា​មួយ​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​នោះ​អាច​រត់​ទៅ​កាន់​ក្រុង​ណា​មួយ​ក្នុង​ចំណោម​ក្រុង​ជម្រក ហើយ​ឈប់​នៅ​មាត់​ទ្វារ​ក្រុង និង​បរិយាយ​រៀប​រាប់​រឿង​របស់​ខ្លួន​ប្រាប់​ពួក​ព្រឹទ្ធា‌ចារ្យ​នៅ​ក្រុង​នោះ។ ពួក​ព្រឹទ្ធា‌ចារ្យ​នឹង​អនុញ្ញាត​ឲ្យ​គាត់​ចូល​ក្នុង​ក្រុង ព្រម​ទាំង​ផ្ដល់​កន្លែង​ឲ្យ​ស្នាក់​អាស្រ័យ​នៅ​ជា​មួយ​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​នោះ​ត្រូវ​រត់​ទៅ​ឯ​ទី​ក្រុង​ណា​មួយ​នោះ ហើយ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង ប្រកាស​ប្រាប់​ពី​រឿង​ខ្លួន​ឲ្យ​ពួក​ចាស់‌ទុំ​ក្រុង​នោះ​ស្តាប់ រួច​គេ​នឹង​ទទួល​អ្នក​នោះ​មក​ក្នុង​ក្រុង ព្រម​ទាំង​ឲ្យ​មាន​កន្លែង​នៅ​ជា​មួយ​ផង

សូមមើលជំពូក

អាល់គីតាប

អ្នក​នោះ​អាច​រត់​ទៅ​កាន់​ក្រុង​ណា​មួយ​ក្នុង​ចំណោម​ក្រុង​ជំរក ហើយ​ឈប់​នៅ​មាត់​ទ្វារ​ក្រុង និង​បរិយាយ​រៀប​រាប់​រឿង​របស់​ខ្លួន​ប្រាប់​ពួក​អះលី‌ជំអះ​នៅ​ក្រុង​នោះ។ ពួក​អះលី‌ជំអះ​នឹង​អនុញ្ញាត​ឲ្យ​គាត់​ចូល​ក្នុង ក្រុង​ព្រម​ទាំង​ផ្តល់​កន្លែង​ឲ្យ​ស្នាក់​អាស្រ័យ​នៅ​ជា​មួយ​ពួក​គេ។

សូមមើលជំពូក



យ៉ូស្វេ 20:4
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ​ខ្ញុំ​បាន​ចេញ​ទៅ​ឯ​ទ្វារ​ទី​ក្រុង ហើយ​បាន​រៀបចំ​កន្លែង​អង្គុយ​នៅ​ទី​ធ្លា


កូន​ចៅ​របស់​គេ​នៅ​ឆ្ងាយ​ពី​សេចក្ដី​សង្គ្រោះ ពួក​គេ​ត្រូវ​ជាន់​ឈ្លី​នៅ​ត្រង់​ទ្វារ​ក្រុង ឥត​មាន​អ្នក​ណា​នឹង​ជួយ​ឡើយ។


សូម​កុំផាត់​ព្រលឹង​ទូល‌បង្គំ​ចេញ ជា​មួយមនុស្ស​បាប​ឡើយ ហើយ​ក៏​កុំ​ដក​ជីវិត​ទូល‌បង្គំ ជា​មួយ​មនុស្ស​ដែល​កម្ចាយ​ឈាម​ដែរ


កាល​ណា​ប្តី​នាង​ទៅ​អង្គុយ​ត្រង់​ទ្វារ​ក្រុង ក្នុង​ចំណោម​នៃ​ពួក​ចាស់​ទុំ​ក្នុង​ស្រុក នោះ​គេ​ក៏​ស្គាល់​រាប់​អាន​គាត់​ដែរ។


លោក​អេបេឌ-មេលេក សាសន៍​អេធីយ៉ូពី ដែលជា​មហាតហិក​នៅ​ក្នុង​វាំង​ហ្លួង គាត់​បាន​ឮ​ថា គេ​ដាក់​ហោរា​យេរេមា​ក្នុង​គុក​ងងឹត​ដូច្នោះ (គ្រា​នោះ ស្តេច​កំពុង​គង់​នៅ​ត្រង់​ទ្វារ​បេនយ៉ាមីន)


ដើម្បី​ឲ្យ​យើង​ដែល​បាន​រត់​មក​ជ្រក​កោន បាន​ទទួល​ការ​លើក​ចិត្ត​យ៉ាង​ខ្លាំង ប្រយោជន៍​នឹង​ចាប់​យក​សេចក្តី​សង្ឃឹម ដែល​ដាក់​នៅ​មុខ​យើង តាម​រយៈ​សេចក្ដី​ពីរ​យ៉ាង​ដែល​មិន​ចេះ​ប្រែ​ប្រួល ហើយ​ព្រះ‌ទ្រង់​មិន​ចេះ​កុហក​ឡើយ។


ដើម្បី​ឲ្យ​អ្នក​ណា​ដែល​សម្លាប់​គេ​ដោយ​អចេតនា ឬ​ដោយ​មិន​ដឹង​ខ្លួន បាន​រត់​ទៅ​ជ្រក​កោន​នៅ​ទី​នោះ។ ទី​ក្រុង​ទាំង​នោះ​នឹង​បាន​ជា​ទី​ជ្រក‌កោន​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យរួច​ផុត​ពី​អ្នក​ដែល​សង‌សឹក​នឹង​ឈាម។