មានថ្ងៃមួយ នៅពេលល្ងាចជិតងងឹតទៅហើយ ព្រះបាទដាវីឌក្រោកពីព្រះទែនយាងទៅមក នៅលើដំបូលដំណាក់ ក៏ទតព្រះនេត្រទៅឃើញស្ត្រីម្នាក់កំពុងងូតទឹក នាងនោះមានរូបឆោមស្រស់ល្អណាស់។
យ៉ូស្វេ 2:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ នាងបាននាំអ្នកទាំងពីរឡើងទៅលើដំបូលផ្ទះ ហើយលាក់នៅក្នុងគំនរដើមខ្លូតទេស ដែលនាងបានបញ្ឈរនៅលើដំបូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តាមពិត នាងនាំពួកគេឡើងទៅលើដំបូលផ្ទះ លាក់ក្នុងគំនរដើមធ្មៃដែលនាងទុកនៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែនាងបាននាំយកអ្នកទាំង២នោះឡើងទៅឯលើដំបូលផ្ទះវិញ ហើយលាក់ទុកនៅក្នុងគំនរដើមខ្លូតទេស ដែលនាងបានបញ្ឈរនៅលើដំបូលនោះ អាល់គីតាប តាមពិត នាងនាំពួកគេឡើងទៅលើដំបូលផ្ទះ លាក់ក្នុងគំនរដើមធ្មៃដែលនាងទុកនៅទីនោះ។ |
មានថ្ងៃមួយ នៅពេលល្ងាចជិតងងឹតទៅហើយ ព្រះបាទដាវីឌក្រោកពីព្រះទែនយាងទៅមក នៅលើដំបូលដំណាក់ ក៏ទតព្រះនេត្រទៅឃើញស្ត្រីម្នាក់កំពុងងូតទឹក នាងនោះមានរូបឆោមស្រស់ល្អណាស់។
ឯស្ត្រីជាម្ចាស់ផ្ទះ ក៏យកសំពត់គ្របមាត់អណ្តូង ហើយរាយហាលអង្ករពីលើ ឥតមានអ្នកណាសង្ស័យឡើយ។
តើគេមិនបានជម្រាបដល់លោក ជាម្ចាស់ខ្ញុំទេឬ ពីការដែលខ្ញុំបានធ្វើ ក្នុងកាលដែលយេសិបិលសម្លាប់ពួកហោរានៃព្រះយេហូវ៉ា ថាខ្ញុំបានបំពួនពួកហោរានៃព្រះយេហូវ៉ា ចំនួនមួយរយនាក់នៅក្នុងរអាងភ្នំ ក្នុងមួយពួកៗហាសិបនាក់ ព្រមទាំងចិញ្ចឹមគេ ដោយនំបុ័ង និងទឹក
ដ្បិតកាលយេសិបិលបានសម្លាប់ពួកហោរានៃព្រះយេហូវ៉ា នោះលោកក៏នាំយកពួកហោរានោះមួយរយនាក់ ទៅបំពួននៅក្នុងរអាង ក្នុងមួយពួកហាសិបនាក់ ហើយបានចិញ្ចឹម ដោយនំបុ័ង និងទឹក)។
ប៉ុន្តែ ព្រះនាងយ៉ូសេបា ជាបុត្រីព្រះបាទយ៉ូរ៉ាម និងជាកនិដ្ឋារបស់ព្រះបាទអ័ហាស៊ីយ៉ាបានលួចយកយ៉ូអាស ជាបុត្រារបស់ព្រះបាទអ័ហាស៊ីយ៉ា ចេញពីពួកបុត្រារបស់ស្ដេចដែលត្រូវគេសម្លាប់។ ព្រះនាងយ៉ូសេបា បានដាក់ យ៉ូអាស និងមេដោះនៅក្នុងបន្ទប់ដេក។ គេបានលាក់រាជកុមារពីព្រះនាងអ័ថាលាបែបដូច្នេះឯង ដើម្បីឲ្យបានរួចពីស្លាប់។
នាងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ កាលនាងឃើញកូននោះថ្លោសល្អ នាងក៏លាក់ទុកបានបីខែ។
រួចស្ដេចបង្គាប់យេរ៉ាម្អែល ជាកូនហាម៉ាលេក និងសេរ៉ាយ៉ាជាកូនអាសរាល ហើយសេលេមា ជាកូនអាប់ឌាល ឲ្យទៅចាប់ស្មៀនបារូក និងហោរាយេរេមាមក តែព្រះយេហូវ៉ាបានលាក់លោកទុក។
កាលណាអ្នកសង់ផ្ទះថ្មី ត្រូវធ្វើបង្កាន់ដៃលើដំបូល ក្រែងមានអ្នកណាម្នាក់ធ្លាក់ពីលើដំបូលនោះមក ហើយនាំឲ្យអ្នកមានទោសចំពោះឈាមនៅលើផ្ទះរបស់អ្នក។
ដ្បិតអ្នករាល់គ្នាបានស្លាប់ហើយ ឯជីវិតរបស់អ្នករាល់គ្នាក៏បានលាក់ទុកជាមួយព្រះគ្រីស្ទក្នុងព្រះដែរ។
ដោយសារជំនឿ កាលលោកម៉ូសេកើតមក ឪពុកម្តាយរបស់លោកបានលាក់ទុកអស់បីខែ ព្រោះពួកគាត់ឃើញថាកូននោះស្អាត ហើយពួកគាត់មិនខ្លាចបញ្ញត្តិរបស់ស្តេចឡើយ។
នាងរ៉ាហាប ជាស្ត្រីពេស្យា ក៏ដូច្នោះដែរ តើនាងមិនបានរាប់ជាសុចរិត ដោយសារអំពើដែលនាងប្រព្រឹត្តទេឬ? គឺនៅពេលដែលនាងទទួលពួកអ្នកនាំសារ ហើយឲ្យគេចេញទៅវិញតាមផ្លូវមួយផ្សេងទៀត។
លុះជិតដល់ពេលបិទទ្វារក្រុងនៅពេលព្រលប់ បុរសនោះបានចេញទៅបាត់។ នាងខ្ញុំមិនដឹងថាបុរសនោះទៅទីណាទេ។ សូមដេញតាមគេឲ្យលឿនទៅ ដ្បិតអស់លោកនឹងដេញតាមគេទាន់មិនខាន»។
ដូច្នេះ បុរសទាំងនោះក៏ដេញតាមអ្នកទាំងពីរ តាមផ្លូវទៅកាន់ទន្លេយ័រដាន់ រហូតដល់កន្លែងឆ្លង។ កាលពួកអ្នកដេញតាមបានចេញទៅផុតហើយ នោះគេក៏បិទទ្វារក្រុង។
ចំណែកនាងរ៉ាហាបជាស្រីពេស្យា ក្រុមគ្រួសាររបស់ឪពុកនាង និងមនុស្សរបស់នាងទាំងប៉ុន្មាន លោកយ៉ូស្វេបានទុកជីវិតវិញ។ ក្រុមគ្រួសាររបស់នាង រស់នៅក្នុងចំណោមពួកអ៊ីស្រាអែលរហូតដល់សព្វថ្ងៃ ព្រោះនាងបានបំពួនមនុស្សដែលលោកយ៉ូស្វេបានចាត់ទៅសង្កេតមើលក្រុងយេរីខូរ។