ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 2:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​ជិត​ដល់​ពេល​បិទ​ទ្វារ​ក្រុង​នៅ​ពេល​ព្រលប់ បុរស​នោះ​បាន​ចេញទៅ​បាត់។ នាង​ខ្ញុំមិន​ដឹង​ថា​បុរស​នោះ​ទៅទីណា​ទេ។ សូម​ដេញ​តាម​គេ​ឲ្យ​លឿន​ទៅ ដ្បិត​អស់​លោក​នឹង​ដេញ​តាម​គេ​ទាន់មិន​ខាន»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លុះ​ដល់​ពេល​ព្រលប់ គឺ​ពេល​ដែល​គេ​បិទ​ទ្វារ​ក្រុង បុរស​នោះ​បាន​ចេញ​ទៅ​បាត់ នាង​ខ្ញុំ​ពុំ​ដឹង​ថា​ពួក​គេ​ទៅ​ទី​ណា​ទេ។ សូម​ដេញ​តាម​ឲ្យ​លឿន អស់​លោក​មុខ​ជា​ទាន់​ពួក​គេ​ពុំ‌ខាន!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ជិត​ដល់​ពេល​បិទ​ទ្វារ​ក្រុង កាល​ងងឹត​ហើយ នោះ​ស្រាប់​តែ​គេ​ចេញ​បាត់​ទៅ ខ្ញុំ​ឥត​បាន​ដឹង​ជា​គេ​ទៅ​ឯ​ណា​ទេ ដូច្នេះ​ចូរ​ដេញ​តាម​គេ​ជា​ប្រញាប់​ទៅ ដ្បិត​មុខ​ជា​នឹង​តាម​គេ​ទាន់

សូមមើលជំពូក

អាល់គីតាប

លុះ​ដល់​ពេល​ព្រលប់ គឺ​ពេល​ដែល​គេ​បិទ​ទ្វារ​ក្រុង បុរស​នោះ​បាន​ចេញ​ទៅ​បាត់ នាង​ខ្ញុំ​ពុំ​ដឹង​ថា​ពួក​គេ​ទៅ​ទី​ណា​ទេ។ សូម​ដេញ​តាម​ឲ្យ​លឿន អស់​លោក​មុខ​ជា​ទាន់​ពួក​គេ​ពុំ​ខាន!»។

សូមមើលជំពូក



យ៉ូស្វេ 2:5
11 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ចាប់​ផ្ដើម​ងងឹតនៅ​ទ្វារ​ក្រុង​យេរូ‌សាឡិម នៅ​ល្ងាច​ថ្ងៃ​សប្ប័ទ ខ្ញុំ​បង្គាប់​ឲ្យ​គេ​បិទ​ទ្វារ ហើយ​ហាម​មិន​ឲ្យ​គេ​បើក រហូតដល់​ផុត​ថ្ងៃ​សប្ប័ទ។ ខ្ញុំ​ដាក់​អ្នក​បម្រើ​របស់​ខ្ញុំ​ខ្លះនៅតាម​ទ្វារ​ក្រុង ដើម្បី​កុំ​ឲ្យ​អ្នក​ណា​យក​បន្ទុក​អ្វីចូល​មកនៅ​ថ្ងៃ​សប្ប័ទ​ឡើយ។


ទ្វារ​កំផែង​របស់​អ្នក​នឹង​នៅ​ចំហ​ជា‌និច្ច ឥត​ដែល​បិទ​ទាំង​យប់​ទាំង​ថ្ងៃ​ឡើយ ដើម្បី​ឲ្យ​មនុស្ស​បាន​នាំ​យក​ទ្រព្យ‌សម្បត្តិ របស់​សាសន៍​ទាំង​ប៉ុន្មាន​មក​ឯ​អ្នក ព្រម​ទាំង​ដឹក‌នាំ​ស្តេច​របស់​គេ​មក​ជា​ឈ្លើយ​ផង។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​គ្រា​នោះ គេ​នឹង​រក​អំពើ​ទុច្ចរិត​របស់​ពួក​អ៊ីស្រា‌អែល តែ​រក​មិន​ឃើញ​ទេ ហើយ​រក​អំពើ​បាប​របស់​ពួក​យូដា តែ​មិន​ឃើញ​ឡើយ ពី​ព្រោះ​យើង​នឹង​អត់​ទោស​ដល់​ពួក​អ្នក​ដែល​យើង​ទុក​ឲ្យ​នៅ​សល់»។


ឯ​តាម​មាត់​ច្រាំង​ទាំង​សង​ខាង​ទន្លេ​នោះ នឹង​មាន​ដុះ​ដើម​ឈើ​គ្រប់​យ៉ាង សម្រាប់​ជា​អាហារ ជា​ដើម​ដែល​ស្លឹក​មិន​ស្រពោន​ឡើយ ហើយ​មិន​ដែល​ខាន​មាន​ផ្លែ​ដែរ គឺ​នឹង​កើត​ផ្លែ​ថ្មី​រាល់​តែ​ខែ ពី​ព្រោះ​ទឹក​នោះ​ចេញ​ពី​ទី​បរិសុទ្ធ​មក ហើយ​ផ្លែ​ឈើ​ទាំង​នោះ នឹង​បាន​សម្រាប់​ជា​អាហារ ឯ​ស្លឹក​ក៏​សម្រាប់​នឹង​កែ​រោគ​ឲ្យ​ជា​ដែរ»។


ប៉ុន្ដែ ស្ត្រី​នោះ​បាន​នាំបុរស​ពីរ​នាក់​នោះ​ទៅ​លាក់​ទុក រួច​ប្រាប់​ថា៖ «មាន​មនុស្ស​មក​ឯនាង​ខ្ញុំ​មែន តែ​នាង​ខ្ញុំ​មិន​បាន​ដឹងថា​គេ​មក​ពី​ណា​ទេ។


ប៉ុន្ដែ នាង​បាន​នាំ​អ្នក​ទាំង​ពីរ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ ហើយ​លាក់​នៅ​ក្នុង​គំនរ​ដើម​ខ្លូត‌ទេស ដែល​នាង​បាន​បញ្ឈរ​នៅ​លើ​ដំបូល។


ដូច្នេះ បុរស​ទាំង​នោះ​ក៏​ដេញ​តាម​អ្នក​ទាំង​ពីរ តាម​ផ្លូវ​ទៅ​កាន់​ទន្លេ​យ័រដាន់ រហូត​ដល់​កន្លែង​ឆ្លង។ កាល​ពួក​អ្នក​ដេញ​តាម​បាន​ចេញ​ទៅ​ផុត​ហើយ នោះ​គេ​ក៏​បិទ​ទ្វារ​ក្រុង។


ទ្វារ​ក្រុង​ទាំង​ប៉ុន្មាន​មិន​ដែល​បិទ​នៅ​ពេល​ថ្ងៃ​ទេ ហើយ​នៅ​ទី​នោះ​គ្មាន​យប់​ឡើយ។


ពេល​ស្ដេច​សូល​ចាត់​គេ​ឲ្យ​ទៅ​ចាប់​ដាវីឌ នោះ​នាង​ប្រាប់​ថា៖ «លោក​ឈឺ»។