យ៉ូស្វេ 2:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ប៉ុន្ដែ នាងបាននាំអ្នកទាំងពីរឡើងទៅលើដំបូលផ្ទះ ហើយលាក់នៅក្នុងគំនរដើមខ្លូតទេស ដែលនាងបានបញ្ឈរនៅលើដំបូល។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 តាមពិត នាងនាំពួកគេឡើងទៅលើដំបូលផ្ទះ លាក់ក្នុងគំនរដើមធ្មៃដែលនាងទុកនៅទីនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 តែនាងបាននាំយកអ្នកទាំង២នោះឡើងទៅឯលើដំបូលផ្ទះវិញ ហើយលាក់ទុកនៅក្នុងគំនរដើមខ្លូតទេស ដែលនាងបានបញ្ឈរនៅលើដំបូលនោះ សូមមើលជំពូកអាល់គីតាប6 តាមពិត នាងនាំពួកគេឡើងទៅលើដំបូលផ្ទះ លាក់ក្នុងគំនរដើមធ្មៃដែលនាងទុកនៅទីនោះ។ សូមមើលជំពូក |
ប៉ុន្តែ ព្រះនាងយ៉ូសេបា ជាបុត្រីព្រះបាទយ៉ូរ៉ាម និងជាកនិដ្ឋារបស់ព្រះបាទអ័ហាស៊ីយ៉ាបានលួចយកយ៉ូអាស ជាបុត្រារបស់ព្រះបាទអ័ហាស៊ីយ៉ា ចេញពីពួកបុត្រារបស់ស្ដេចដែលត្រូវគេសម្លាប់។ ព្រះនាងយ៉ូសេបា បានដាក់ យ៉ូអាស និងមេដោះនៅក្នុងបន្ទប់ដេក។ គេបានលាក់រាជកុមារពីព្រះនាងអ័ថាលាបែបដូច្នេះឯង ដើម្បីឲ្យបានរួចពីស្លាប់។