ខ្ញុំយកព្រះយេហូវ៉ាជាទីពឹងជ្រក តើអ្នកអាចនិយាយមកខ្ញុំដូចម្ដេចបានថា «ចូររត់ទៅឯភ្នំរបស់ឯង ដូចជាសត្វហើរចុះ ?
យ៉ូស្វេ 2:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងនិយាយទៅកាន់អ្នកទាំងពីរថា៖ «សូមទៅឯស្រុកភ្នំទៅ ក្រែងពួកអ្នកដេញតាមជួបប្រទះនឹងពួកលោក។ សូមពួននៅទីនោះបីថ្ងៃ រហូតដល់ពួកអ្នកដេញតាមត្រឡប់មកវិញ រួចសឹមពួកលោកបន្តដំណើរទៅទៀត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងនិយាយទៅកាន់បុរសទាំងពីរថា៖ «សូមរត់ទៅកាន់ភ្នំទៅ ដើម្បីកុំឲ្យគេដេញតាមទាន់! សូមពួននៅទីនោះចំនួនបីថ្ងៃ ចាំពួកអ្នកដែលដេញតាមត្រឡប់មកវិញ រួចសឹមអញ្ជើញបន្តដំណើរទៅទៀត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយប្រាប់ថា ចូរអ្នកកាត់ដំរង់ទៅឯភ្នំសិនទៅ ក្រែងពួកអ្នកដែលដេញតាម គេជួបប្រទះនឹងអ្នក ត្រូវឲ្យពួននៅទីនោះគ្រប់៣ថ្ងៃ ដរាបដល់គេត្រឡប់មកវិញ រួចសឹមទៅតាមផ្លូវរបស់អ្នកចុះ អាល់គីតាប នាងនិយាយទៅកាន់បុរសទាំងពីរថា៖ «សូមរត់ទៅកាន់ភ្នំទៅ ដើម្បីកុំឲ្យគេដេញតាមទាន់! សូមពួននៅទីនោះចំនួនបីថ្ងៃ ចាំពួកគេដែលដេញតាមត្រឡប់មកវិញ រួចសឹមអញ្ជើញបន្តដំណើរទៅទៀត»។ |
ខ្ញុំយកព្រះយេហូវ៉ាជាទីពឹងជ្រក តើអ្នកអាចនិយាយមកខ្ញុំដូចម្ដេចបានថា «ចូររត់ទៅឯភ្នំរបស់ឯង ដូចជាសត្វហើរចុះ ?
នាងរ៉ាហាប ជាស្ត្រីពេស្យា ក៏ដូច្នោះដែរ តើនាងមិនបានរាប់ជាសុចរិត ដោយសារអំពើដែលនាងប្រព្រឹត្តទេឬ? គឺនៅពេលដែលនាងទទួលពួកអ្នកនាំសារ ហើយឲ្យគេចេញទៅវិញតាមផ្លូវមួយផ្សេងទៀត។
បន្ទាប់មក នាងក៏សម្រូតគេដោយខ្សែចុះតាមបង្អួច ដ្បិតផ្ទះរបស់នាងសង់នៅលើកំផែងទីក្រុង ហើយនាងរស់នៅចំពីលើកំផែងនោះ។
អ្នកទាំងពីរក៏ចេញទៅឯស្រុកភ្នំ ហើយស្នាក់នៅទីនោះអស់បីថ្ងៃ រហូតទាល់តែពួកអ្នកដេញតាមបានវិលត្រឡប់មកវិញ ក្រោយពេលដែលពួកគេបានស្វែងរកសព្វតាមផ្លូវ ហើយរកមិនឃើញសោះ។
ដាវីឌបានពួននៅក្នុងជម្រកលាក់ខ្លួន ក្នុងទីរហោស្ថាន ក៏នៅតែក្នុងស្រុកភ្នំនៃទីរហោស្ថានស៊ីភនោះ ចំណែកស្តេចសូលចេះតែរកលោករាល់តែថ្ងៃជានិច្ច តែព្រះមិនប្រគល់លោកទៅក្នុងកណ្ដាប់ដៃរបស់ស្តេចឡើយ។
ដាវីឌក៏ចាកចេញពីទីនោះ ទៅអាស្រ័យនៅក្នុងជម្រកលាក់ខ្លួនទាំងប៉ុន្មាននៅស្រុកអេន-កេឌីវិញ។