Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 2:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ដោយ​ប្រាប់​ថា ចូរ​អ្នក​កាត់​ដំរង់​ទៅ​ឯ​ភ្នំ​សិន​ទៅ ក្រែង​ពួក​អ្នក​ដែល​ដេញ​តាម គេ​ជួប​ប្រទះ​នឹង​អ្នក ត្រូវ​ឲ្យ​ពួន​នៅ​ទី​នោះ​គ្រប់​៣​ថ្ងៃ ដរាប​ដល់​គេ​ត្រឡប់​មក​វិញ រួច​សឹម​ទៅ​តាម​ផ្លូវ​របស់​អ្នក​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 នាង​និយាយ​ទៅ​កាន់​អ្នក​ទាំង​ពីរ​ថា៖ «សូម​ទៅ​ឯ​ស្រុក​ភ្នំ​ទៅ ក្រែង​ពួក​អ្នក​ដេញ​តាម​ជួប​ប្រទះ​នឹង​ពួក​លោក។ សូម​ពួន​នៅ​ទី​នោះ​បី​ថ្ងៃ រហូត​ដល់​ពួក​អ្នក​ដេញតាម​ត្រឡប់​មក​វិញ រួច​សឹម​ពួក​លោក​បន្ត​ដំណើរ​ទៅ​ទៀត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 នាង​និយាយ​ទៅ​កាន់​បុរស​ទាំង​ពីរ​ថា៖ «សូម​រត់​ទៅ​កាន់​ភ្នំ​ទៅ ដើម្បី​កុំ​ឲ្យ​គេ​ដេញ​តាម​ទាន់! សូម​ពួន​នៅ​ទី​នោះ​ចំនួន​បី​ថ្ងៃ ចាំ​ពួក​អ្នក​ដែល​ដេញ​តាម​ត្រឡប់​មក​វិញ រួច​សឹម​អញ្ជើញ​បន្ត​ដំណើរ​ទៅ​ទៀត»។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 នាង​និយាយ​ទៅ​កាន់​បុរស​ទាំង​ពីរ​ថា៖ «សូម​រត់​ទៅ​កាន់​ភ្នំ​ទៅ ដើម្បី​កុំ​ឲ្យ​គេ​ដេញ​តាម​ទាន់! សូម​ពួន​នៅ​ទី​នោះ​ចំនួន​បី​ថ្ងៃ ចាំ​ពួក​គេ​ដែល​ដេញ​តាម​ត្រឡប់​មក​វិញ រួច​សឹម​អញ្ជើញ​បន្ត​ដំណើរ​ទៅ​ទៀត»។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 2:16
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​យក​ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង​ជ្រក ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​បាន​និយាយ​នឹង​ខ្ញុំ​ថា ចូរ​រត់​ទៅ​ឯ​ភ្នំ​របស់​ឯង ដូច​ជា​សត្វ​ហើរ​ចុះ


ឯ​នាង​រ៉ាហាប ជា​ស្រី​សំផឹង ក៏​ដូច្នោះ​ដែរ តើ​នាង​មិន​បាន​រាប់​ជា​សុចរិត ដោយ‌សារ​ការ​នាង​ប្រព្រឹត្ត​ទេ​ឬ​អី គឺ​ក្នុង​កាល​ដែល​នាង​ទទួល​ពួក​អ្នក ដែល​គេ​ចាត់​មក​នោះ ហើយ​នាង​បាន​ឲ្យ​គេ​ចេញ​ទៅ​វិញ​តាម​ផ្លូវ​១​ទៀត


នាង​ក៏​សំរូត​គេ​ដោយ​ខ្សែ​ចុះ​តាម​បង្អួច​ទៅ ដ្បិត​ផ្ទះ​នាង​ជាប់​នឹង​កំផែង​ទី​ក្រុង ហើយ​នាង​នៅ​ចំ​ពី​លើ​កំផែង​នោះ


អ្នក​ទាំង​២​ក៏​ចេញ​ទៅ​ដល់​ភ្នំ ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​៣​ថ្ងៃ កំពុង​ដែល​ពួក​អ្នក​ដេញ​តាម បាន​ពិនិត្យ​រក​គ្រប់​សព្វ​តាម​ផ្លូវ​ឥត​មាន​ឃើញ​សោះ ហើយ​បាន​ត្រឡប់​វិល​ទៅ​វិញ


ឯ​ដាវីឌលោក​អាស្រ័យ​នៅ​ទី​ពំនួន ក្នុង​ទី​រហោ‌ស្ថាន ក៏​នៅ​តែ​ក្នុង​ស្រុក​ភ្នំ​នៃ​ទី​រហោ‌ស្ថាន​ស៊ីភ​នោះ ចំណែក​សូលទ្រង់​ចេះ​តែ​រក​លោក​រាល់​តែ​ថ្ងៃ​ជានិច្ច តែ​ព្រះ‌ទ្រង់​មិន​ប្រគល់​លោក​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​ឡើយ។


រួច​ដាវីឌ​ក៏​ចាក​ចេញ​ពី​ទី​នោះ ទៅ​អាស្រ័យ​នៅ​ក្នុង​ទី​ពំនួន​ទាំង​ប៉ុន្មាន​ដែល​នៅ​ស្រុក​អេន-កេឌី​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម