ព្រះបាទដាវីឌក៏ធ្វើយ៉ាងនោះ ដូចជាព្រះយេហូវ៉ាបានបង្គាប់ ហើយស្តេចបានប្រហារពួកភីលីស្ទីន ចាប់ពីក្រុងកេបារហូតទៅដល់ក្រុងកេស៊ើរ។
យ៉ូស្វេ 18:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កេផា-អាំម៉ូនី អូបនី និងកេបា ទាំងអស់មានដប់ពីរក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កេផា-អាំម៉ូនី អូបនី កេបា គឺមានទាំងអស់ដប់ពីរក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កេផា-អាំម៉ូនី១ អូបនី១ នឹងកេបា១ ទាំងអស់មាន១២ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង អាល់គីតាប កេផា-អាំម៉ូនី អូបនី កេបា គឺមានទាំងអស់ដប់ពីរក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ |
ព្រះបាទដាវីឌក៏ធ្វើយ៉ាងនោះ ដូចជាព្រះយេហូវ៉ាបានបង្គាប់ ហើយស្តេចបានប្រហារពួកភីលីស្ទីន ចាប់ពីក្រុងកេបារហូតទៅដល់ក្រុងកេស៊ើរ។
គ្រានោះ ស្តេចអេសាចេញរាជឱង្ការប្រកាសដល់ពួកយូដាទាំងអស់គ្នា ឥតទុកអ្នកណាមួយឡើយ ហើយគេក៏ទៅយកទាំងថ្ម និងឈើដែលប្អាសាបានប្រើ ដើម្បីនឹងសង់ក្រុងរ៉ាម៉ាមក រួចស្តេចអេសាក៏យកទៅសង់ក្រុងកេបានៅខេត្តបេនយ៉ាមីន ព្រមទាំងក្រុងមីសប៉ាវិញ។
ទ្រង់នាំពួកសង្ឃចេញពីទីក្រុងស្រុកយូដាទាំងអស់ ទៅធ្វើបង្អាប់ដល់អស់ទាំងទីខ្ពស់ ដែលពួកសង្ឃបានដុតកំញាន ចាប់ពីក្រុងកេបារហូតដល់បៀរ-សេបា។ ទ្រង់ក៏បំផ្លាញទីខ្ពស់នៃទ្វារក្រុង ដែលនៅខាងឆ្វេងដៃនៃខ្លោងទ្វាររបស់យ៉ូស្វេ ជាចៅហ្វាយក្រុង។
គេបានឆ្លងមកហួសផ្លូវកាត់ភ្នំ ហើយបានឈប់ស្នាក់នៅត្រង់កេបា ក្រុងរ៉ាម៉ាក៏ភ័យញ័រ ហើយពួកគីបៀរ ជាស្រុករបស់សូល បានរត់អស់ហើយ។
ពីកុលសម្ព័ន្ធបេនយ៉ាមីន គេឲ្យក្រុងគីបៀន និងវាលស្មៅជុំវិញ ក្រុងគេបា និងវាលស្មៅជុំវិញ
គ្រានោះ យ៉ូណាថានក៏វាយបន្ទាយរបស់ពួកភីលីស្ទីនដែលនៅត្រង់កេបា ហើយសាសន៍ភីលីស្ទីនក៏បានឮដំណឹង នោះសូលផ្លុំត្រែឡើងពេញក្នុងស្រុកដោយថា៖ «ចូរឲ្យពួកសាសន៍ហេព្រើរស្តាប់ចុះ»។