ឡើងទៅដល់បេត-ហុកឡា តម្រង់ទៅខាងជើងបេត-អារ៉ាបា រួចឡើងទៅដល់ផ្ទាំងថ្មរបស់បូហាន ជាកូនរូបេន។
យ៉ូស្វេ 18:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយកាត់តាមជម្រាលខាងជើងបេត-អារ៉ាបា រួចចុះទៅដល់អារ៉ាបា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រំប្រទល់នេះកាត់តាមជម្រាលភ្នំខាងជើងដែលនៅជាប់តំបន់អារ៉ាបា ហើយចុះទៅក្នុងតំបន់អារ៉ាបានោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ដំរង់ទៅឯខាងជើង បណ្តោយតាមស្រុកវាល រួចចុះទៅដល់ស្រុកវាលនោះ អាល់គីតាប ព្រំប្រទល់នេះកាត់តាមជំរាលភ្នំខាងជើងដែលនៅជាប់តំបន់អារ៉ាបា ហើយចុះទៅក្នុងតំបន់អារ៉ាបានោះ |
ឡើងទៅដល់បេត-ហុកឡា តម្រង់ទៅខាងជើងបេត-អារ៉ាបា រួចឡើងទៅដល់ផ្ទាំងថ្មរបស់បូហាន ជាកូនរូបេន។
បន្ទាប់មកទៀត ព្រំប្រទល់បត់ទៅខាងជើង ទៅដល់អេន-សេមែស ហើយចេញទីនោះទៅដល់កេលីឡូត ដែលនៅទល់មុខផ្លូវឡើងទៅអាឌូមីម រួចចុះទៅដល់ផ្ទាំងថ្មរបស់បូហាន ជាកូនរូបេន
ព្រំប្រទល់នោះបន្តតាមជម្រាលខាងជើងបេត-ហុកឡា មកផុតត្រឹមឈូងសមុទ្រស្លាប់ ខាងជើង ត្រង់ចុងខាងត្បូងទន្លេយ័រដាន់។ នេះហើយជាព្រំប្រទល់ខាងត្បូង។