ប៉ុន្ដែ ឪពុកប្រកែកថា៖ «ពុកដឹងហើយ កូនអើយ ពុកដឹងហើយ វាក៏នឹងបានទៅជាជាតិសាសន៍មួយដែរ ហើយវាបានជាធំផង។ ប៉ុន្ដែ ប្អូនរបស់វានឹងបានទៅជាជាតិសាសន៍មួយធំជាងវាទៅទៀត ពូជពង្សរបស់វានឹងបានទៅជាជាតិសាសន៍ដែលមានគ្នាច្រើន»។
យ៉ូស្វេ 17:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកកូនចៅយ៉ូសែបជម្រាបលោកយ៉ូស្វេថា៖ «ហេតុអ្វីបានជាលោកចែកទឹកដីឲ្យយើងខ្ញុំជាមត៌កតែមួយចំណែកដូច្នេះ? ដ្បិតយើងខ្ញុំមានគ្នាយ៉ាងច្រើន ព្រោះព្រះយេហូវ៉ាបានប្រទានពរមកយើងខ្ញុំ រហូតមកទល់ពេលនេះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់លោកយ៉ូសែបជម្រាបលោកយ៉ូស្វេថា៖ «ហេតុអ្វីបានជាលោកចែកទឹកដីជាមត៌កឲ្យយើងខ្ញុំតែមួយចំណែកដូច្នេះ? យើងខ្ញុំមានគ្នាច្រើន ព្រោះព្រះអម្ចាស់ប្រទានពរឲ្យយើងខ្ញុំ រហូតមកទល់ពេលនេះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកកូនចៅយ៉ូសែបក៏សួរយ៉ូស្វេថា ហេតុអ្វីបានជាលោកឲ្យយើងខ្ញុំចាប់ឆ្នោត មានចំណែកតែ១ទុកជាមរដកដូច្នេះ ដ្បិតយើងខ្ញុំជាពួកធំណាស់ដែរ ដោយព្រោះព្រះយេហូវ៉ាបានប្រទានពរមកយើងខ្ញុំ តាំងពីដើមរៀងមក អាល់គីតាប កូនចៅរបស់យូសុះ ជម្រាបយ៉ូស្វេថា៖ «ហេតុអ្វីបានជាលោកចែកទឹកដីជាមត៌ក ឲ្យយើងខ្ញុំតែមួយចំណែកដូច្នេះ? យើងខ្ញុំមានគ្នាច្រើន ព្រោះអុលឡោះតាអាឡាប្រទានពរឲ្យយើងខ្ញុំ រហូតមកទល់ពេលនេះ»។ |
ប៉ុន្ដែ ឪពុកប្រកែកថា៖ «ពុកដឹងហើយ កូនអើយ ពុកដឹងហើយ វាក៏នឹងបានទៅជាជាតិសាសន៍មួយដែរ ហើយវាបានជាធំផង។ ប៉ុន្ដែ ប្អូនរបស់វានឹងបានទៅជាជាតិសាសន៍មួយធំជាងវាទៅទៀត ពូជពង្សរបស់វានឹងបានទៅជាជាតិសាសន៍ដែលមានគ្នាច្រើន»។
នៅថ្ងៃនោះ លោកឲ្យពរដល់ក្មេងទាំងពីរថា៖ «ដោយសារឯង អ៊ីស្រាអែលនឹងឲ្យពរគ្នាថា "សូមព្រះទ្រង់ប្រោសប្រទានឲ្យអ្នក បានដូចជាអេប្រាអិម និងម៉ាណាសេ"» គឺយ៉ាងនេះឯង ដែលលោកបានដាក់អេប្រាអិម មុនម៉ាណាសេ។
មួយទៀត ពុកបានចែកមួយចំណែក ឲ្យកូន លើសជាងបងប្អូនរបស់កូន ជាចំណែកដែលពុកបានយកពីដៃរបស់ពួកសាសន៍អាម៉ូរី ដោយដាវ និងធ្នូរបស់ពុក»។
ជាប់នឹងទឹកដីរបស់ម៉ាណាសេ ចាប់តាំងពីខាងកើត រហូតដល់ខាងលិច មានចំណែកមួយសម្រាប់កុលសម្ព័ន្ធអេប្រាអិម។
កុលសម្ព័ន្ធណាដែលមានគ្នាច្រើន ត្រូវចែកមត៌កឲ្យច្រើន ហើយកុលសម្ព័ន្ធណាមានគ្នាតិច ត្រូវចែកមរតកឲ្យតិច។ គ្រប់កុលសម្ព័ន្ធត្រូវទទួលមត៌កតាមចំនួនដែលគេបានរាប់។
ពួកនាងបានរៀបការក្នុងពូជអំបូរកូនចៅម៉ាណាសេ ជាកូនរបស់យ៉ូសែប ហើយមត៌ករបស់ពួកគេក៏បាននៅជាប់ក្នុងកុលសម្ព័ន្ធនៃពូជអំបូររបស់ឪពុកពួកនាងតទៅ។
នេះហើយជាទឹកដីដែលពួកកូនចៅយ៉ូសែប គឺពួកម៉ាណាសេ និងពួកអេប្រាអិម បានទទួលជាមត៌ក។
លោកយ៉ូស្វេតបទៅគេថា៖ «បើអ្នករាល់គ្នាមានគ្នាច្រើនដូច្នេះ ហើយបើស្រុកភ្នំអេប្រាអិមនេះចង្អៀតពេកសម្រាប់អ្នក ចូរឡើងទៅតំបន់ព្រៃ ក្នុងស្រុកពេរិស៊ីត និងស្រុករេផែម ហើយកាប់ឆ្ការទីនោះ យកដីសម្រាប់អ្នករាល់គ្នាទៅ»។