Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 17:14 - អាល់គីតាប

14 កូន​ចៅ​របស់​យូសុះ ជម្រាប​យ៉ូស្វេ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ចែក​ទឹក​ដី​ជា​មត៌ក ឲ្យ​យើង​ខ្ញុំ​តែ​មួយ​ចំណែក​ដូច្នេះ? យើង​ខ្ញុំ​មាន​គ្នា​ច្រើន ព្រោះអុលឡោះ‌តាអាឡា​ប្រទាន​ពរ​ឲ្យ​យើង​ខ្ញុំ រហូត​មក​ទល់​ពេល​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ពួក​កូន​ចៅ​យ៉ូសែប​ជម្រាប​លោក​យ៉ូស្វេ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ចែក​ទឹក​ដី​ឲ្យ​យើង​ខ្ញុំ​ជា​មត៌ក​តែ​មួយ​ចំណែក​ដូច្នេះ? ដ្បិត​យើង​ខ្ញុំ​មាន​គ្នា​យ៉ាង​ច្រើន ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​មក​យើង​ខ្ញុំ រហូត​មក​ទល់​ពេល​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 កូន​ចៅ​របស់​លោក​យ៉ូសែប​ជម្រាប​លោក​យ៉ូស្វេ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ចែក​ទឹក​ដី​ជា​មត៌ក​ឲ្យ​យើង​ខ្ញុំ​តែ​មួយ​ចំណែក​ដូច្នេះ? យើង​ខ្ញុំ​មាន​គ្នា​ច្រើន ព្រោះ​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឲ្យ​យើង​ខ្ញុំ រហូត​មក​ទល់​ពេល​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ពួក​កូន​ចៅ​យ៉ូសែប​ក៏​សួរ​យ៉ូស្វេ​ថា ហេតុ​អ្វី​បាន​ជា​លោក​ឲ្យ​យើង​ខ្ញុំ​ចាប់​ឆ្នោត មាន​ចំណែក​តែ​១​ទុក​ជា​មរដក​ដូច្នេះ ដ្បិត​យើង​ខ្ញុំ​ជា​ពួក​ធំ​ណាស់​ដែរ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​មក​យើង​ខ្ញុំ តាំង​ពី​ដើម​រៀង​មក

សូមមើលជំពូក ចម្លង




យ៉ូស្វេ 17:14
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ឪពុក​គាត់​ប្រកែក​ថា៖ «ពុក​ដឹង​ហើយ​កូន ពុក​ដឹង​ហើយ​ថា ម៉ាណា‌សេ​ជា​កូន​ច្បង វា​ក៏​នឹង​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ​ដែរ។ ប៉ុន្តែ ប្អូន​របស់​វា​នឹង​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ធំ​ជាង​វា​ទៅ​ទៀត។ ពូជ‌ពង្ស​របស់​អេប្រា‌អ៊ីម​នឹង​ទៅ​បាន​ជា​ប្រជា‌ជាតិ​មួយ​ចំនួន​ធំ»។


នៅ​ថ្ងៃ​នោះ អ៊ីស្រ‌អែល​ឲ្យ​ពរ​កូន​ទាំង​ពីរ​នាក់​ថា៖ «ជន‌ជាតិ​អ៊ីស្រ‌អែល​នឹង​យក​ឈ្មោះ​កូន​ទាំង​ពីរ​ទៅ​ឲ្យ​ពរ​គ្នា​ថា: សូម​អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​អ្នក​បាន​ចំរុង​ចំរើន ដូច​អេប្រា‌អ៊ីម និង​ម៉ាណា‌សេ!»។ អ៊ីស្រ‌អែល​ហៅ​ឈ្មោះ​អេប្រា‌អ៊ីម មុន​ម៉ាណា‌សេ។


ពុក​ឲ្យ​តំបន់​ស៊ីគែម​ដល់​កូន គឺ​មួយ​ចំណែក​លើស​បង‌ប្អូន​របស់​កូន ជា​ដី​ដែល​ពុក​បាន​រឹប​យក​ពី​ជន‌ជាតិ​អាម៉ូ‌រី​ដោយ​ដាវ និង​ធ្នូ​របស់​ពុក​ផ្ទាល់»។


ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​នៅ​ជាប់​នឹង​ទឹក​ដី​ម៉ាណា‌សេ ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។


កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ គឺ​លោក​យីកាល់ ជា​កូន​របស់​យូសុះ។


គឺ​កុល‌សម្ព័ន្ធ​ដែល​មាន​គ្នា​ច្រើន​ត្រូវ​ចែក​ទឹក​ដី​ឲ្យ​ច្រើន ហើយ​កុល‌សម្ព័ន្ធ​ដែល​មាន​គ្នា​តិច​ត្រូវ​ចែក​ឲ្យ​តិច។ ត្រូវ​ចែក​ទឹក​ដី​ឲ្យ​ពួក​គេ​តាម​ចំនួន​ដែល​បាន​ជំរឿន។


ពួក​គេ​បាន​រៀប​ការ​នឹង​បុរស​មក​ពី​អំបូរ កូន​ចៅ​លោក​ម៉ាណាសេ ជា​កូន​របស់​យូសុះ។ ដូច្នេះ ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ ស្ថិត​នៅ​ក្នុង​អំបូរ​នៃ​កុល‌សម្ព័ន្ធ​របស់​ឪពុក​នាង។


នេះ​ហើយ​ទឹក​ដី ដែល​ជា​មត៌ក​របស់​កូន​ចៅ​យូសុះ គឺ​កុល‌សម្ព័ន្ធ​ម៉ាណាសេ និង​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម។


យ៉ូស្វេ​តប​ថា៖ «បើ​សិន​ជា​បង​ប្អូន​មាន​គ្នា​ច្រើន​ដូច្នេះ ហើយ​បើ​តំបន់​ភ្នំ​អេប្រា‌អ៊ីម​នេះ​ចង្អៀត​ពេក ចូរ​ឡើង​ទៅ​តំបន់​ព្រៃ កាប់​ឆ្ការ​យក​ដី​មួយ​កន្លែង​នៅ​ក្នុង​ស្រុក​ពេរីស៊ីត និង​ស្រុក​រេផែម​ទៅ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម