ហើយបានតាំងឡើងជាស្តេចលើពួកកាឡាត ពួកអេស៊ើរ ពួកយេសរាល ពួកអេប្រាអិម និងពួកបេនយ៉ាមីន និងលើពួកអ៊ីស្រាអែលទាំងអស់
យ៉ូស្វេ 16:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីក្រុងតាពួរ ព្រំប្រទល់នោះឆ្ពោះទៅខាងលិច ទៅដល់ស្ទឹងខាណា ហើយផុតត្រឹមសមុទ្រ។ នេះហើយជាមត៌ករបស់កុលសម្ព័ន្ធពួកកូនចៅអេប្រាអិម តាមពូជអំបូររបស់គេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មកទៀត ព្រំប្រទល់នោះចេញពីតាពួរឆ្ពោះទៅទិសខាងលិច រហូតដល់ទឹកធ្លាក់ខាណា រួចទៅទល់នឹងសមុទ្រមេឌីទែរ៉ាណេ។ នេះហើយទឹកដីដែលជាមត៌ករបស់កុលសម្ព័ន្ធអេប្រាអ៊ីម តាមអំបូររបស់គេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពីក្រុងតាពួរ ព្រំនោះក៏ទៅលិច ទៅតាមស្ទឹងខាណា រួចផុតត្រឹមសមុទ្រ នេះហើយជាមរដករបស់ពូជអំបូរពួកកូនចៅអេប្រាអិម តាមគ្រួគេទាំងប៉ុន្មាន អាល់គីតាប បន្ទាប់មកទៀត ព្រំប្រទល់នោះចេញពីតាពួរឆ្ពោះទៅទិសខាងលិច រហូតដល់ទឹកធ្លាក់ខាណា រួចទៅទល់នឹងសមុទ្រមេឌីទែរ៉ាណេ។ នេះហើយទឹកដី ដែលជាមត៌ករបស់កុលសម្ព័ន្ធអេប្រាអ៊ីម តាមអំបូររបស់គេ |
ហើយបានតាំងឡើងជាស្តេចលើពួកកាឡាត ពួកអេស៊ើរ ពួកយេសរាល ពួកអេប្រាអិម និងពួកបេនយ៉ាមីន និងលើពួកអ៊ីស្រាអែលទាំងអស់
រីឯកេរអាករ និងទីលំនៅរបស់គេ គឺនៅក្រុងបេត-អែល និងភូមិនៅជុំវិញ ហើយទៅខាងកើតដល់ក្រុងណាអារ៉ាន ខាងលិចដល់ក្រុងកេស៊ើរ និងភូមិជុំវិញ ព្រមទាំងក្រុងស៊ីគែម និងភូមិនៅជុំវិញ រហូតដល់ក្រុងកាសា និងភូមិនៅជុំវិញទាំងប៉ុន្មាន
ជាប់នឹងទឹកដីរបស់ម៉ាណាសេ ចាប់តាំងពីខាងកើត រហូតដល់ខាងលិច មានចំណែកមួយសម្រាប់កុលសម្ព័ន្ធអេប្រាអិម។
ព្រំដែនខាងលិច មានសមុទ្រធំ និងឆ្នេរ ហើយសមុទ្រនេះនឹងបានជាព្រំដែនខាងលិចរបស់អ្នករាល់គ្នា។
រាប់ទាំងក្រុង ព្រមទាំងភូមិនានា នៅក្នុងមត៌ករបស់ពួកកូនចៅម៉ាណាសេ ដែលញែកសម្រាប់ពួកកូនចៅអេប្រាអិម។
ទឹកដីរបស់ម៉ាណាសេលាតសន្ធឹងចាប់តាំងពីស្រុកអេស៊ើរ ទៅដល់ក្រុងមីកមេថា ដែលនៅទល់មុខក្រុងស៊ីគែម រួចលាតសន្ធឹងទៅខាងស្តាំ រហូតដល់ទឹកដីអ្នកស្រុកអេន-តាពួរ។