ក្រោយមក មានចម្បាំងនឹងពួកភីលីស្ទីននៅត្រង់ក្រុងកេស៊ើរ នៅគ្រានោះ ស៊ីបាកាយ ជាសាសន៍ហ៊ូសាយ បានសម្លាប់ស៊ីផាយ ជាកូនម្នាក់ដែលមានមាឌធំនោះ ហើយគេត្រូវចុះចាញ់។
យ៉ូស្វេ 16:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចេញពីទីនោះចុះទៅខាងលិច តាមព្រំប្រទល់ស្រុករបស់ពួកយ៉ាផ្លេទីត រហូតដល់ដែនដីបេត-ហូរ៉ុនខាងក្រោម ហើយដល់ក្រុងកេស៊ើរ រួចទៅផុតត្រឹមសមុទ្រ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រួចចុះទៅខាងលិចដល់ព្រំប្រទល់របស់ជនជាតិយ៉ាផ្លេទីត រហូតដល់តំបន់បេតហូរ៉ូនក្រោម និងរហូតដល់កេស៊ើរ ហើយទៅទល់នឹងសមុទ្រមេឌីទែរ៉ាណេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីទីនោះក៏ចុះទៅខាងលិច តាមព្រំស្រុករបស់ពួកយ៉ាផ្លេទីត ខាងព្រំក្រុងបេត-ហូរ៉ុនខាងក្រោម រហូតដល់ក្រុងកេស៊ើរ រួចក៏ទៅផុតត្រឹមសមុទ្រ អាល់គីតាប រួចចុះទៅខាងលិចដល់ព្រំប្រទល់របស់ជនជាតិយ៉ាផ្លេទីត រហូតដល់តំបន់បេតហូរ៉ូនក្រោម និងរហូតដល់កេស៊ើរ ហើយទៅទល់នឹងសមុទ្រមេឌីទែរ៉ាណេ។ |
ក្រោយមក មានចម្បាំងនឹងពួកភីលីស្ទីននៅត្រង់ក្រុងកេស៊ើរ នៅគ្រានោះ ស៊ីបាកាយ ជាសាសន៍ហ៊ូសាយ បានសម្លាប់ស៊ីផាយ ជាកូនម្នាក់ដែលមានមាឌធំនោះ ហើយគេត្រូវចុះចាញ់។
កូនស្រីរបស់គាត់ គឺសេអេរ៉ា ជាអ្នកសង់ក្រុងបេត-ហូរ៉ុនខាងក្រោម ហើយខាងលើផង និងក្រុងអ៊ូសេន-សេអេរ៉ាដែរ។
រីឯកេរអាករ និងទីលំនៅរបស់គេ គឺនៅក្រុងបេត-អែល និងភូមិនៅជុំវិញ ហើយទៅខាងកើតដល់ក្រុងណាអារ៉ាន ខាងលិចដល់ក្រុងកេស៊ើរ និងភូមិជុំវិញ ព្រមទាំងក្រុងស៊ីគែម និងភូមិនៅជុំវិញ រហូតដល់ក្រុងកាសា និងភូមិនៅជុំវិញទាំងប៉ុន្មាន
ទ្រង់ក៏សង់ក្រុងបេត-ហូរ៉ុនខាងលើ និងខាងក្រោម ជាទីក្រុងមានបន្ទាយ មានកំផែង មានទ្វារ និងរនុកផង
ព្រំដែនខាងលិច មានសមុទ្រធំ និងឆ្នេរ ហើយសមុទ្រនេះនឹងបានជាព្រំដែនខាងលិចរបស់អ្នករាល់គ្នា។
ពេលនោះ ព្រះបាទហោរាមជាស្តេចក្រុងកេស៊ើរ ក៏ឡើងមកជួយក្រុងឡាគីស តែលោកយ៉ូស្វេលោកវាយប្រហារស្តេចនោះ និងប្រជារាស្ត្ររបស់ស្ដេច រហូតទាល់តែគ្មានសល់អ្នកណាម្នាក់ឡើយ។
បន្ទាប់មក ព្រំប្រទល់បត់ចេញពីទីនោះ ទៅខាងត្បូង ក្បែរក្រុងលូស (គឺជាក្រុងបេត-អែល) រួចចុះទៅដល់អាថារ៉ូត-អាដើរ កាត់តាមភ្នំដែលនៅខាងត្បូងបេត-ហូរ៉ុនក្រោម។
មួយពួកទៀតចេញតាមផ្លូវបេត-ហូរ៉ុន ហើយមួយពួកទៀតចេញតាមផ្លូវព្រំប្រទល់ ដែលមើលទៅឃើញជ្រលងភ្នំសេបោម ឆ្ពោះទៅទីរហោស្ថាន។