Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 20:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ក្រោយ​មក មាន​ចម្បាំង​នឹង​ពួក​ភីលី‌ស្ទីន​នៅ​ត្រង់​ក្រុង​កេស៊ើរ នៅ​គ្រា​នោះ ស៊ីបា‌កាយ ជាសាសន៍​ហ៊ូសាយ បាន​សម្លាប់​ស៊ី‌ផាយ ជា​កូន​ម្នាក់​ដែល​មាន​មាឌ​ធំ​នោះ ហើយ​គេ​ត្រូវ​ចុះ​ចាញ់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ក្រោយ​មក ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​សង្គ្រាម​ជា​មួយ​ជន‌ជាតិ​ភីលីស្ទីន​នៅ​កេស៊ើរ។ នៅ​គ្រា​នោះ លោក​ស៊ីបា‌កាយ ជា​អ្នក​ស្រុក​ហ៊ូសាយ សម្លាប់​លោក​ស៊ី‌ផាយ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​កូន​ចៅ​រេផែម ហើយ​ជន‌ជាតិ​ភីលីស្ទីន​ត្រូវ​បរា‌ជ័យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ក្រោយ​នោះ​មក ក៏​កើត​មាន​ចំបាំង​នឹង​ពួក​ភីលីស្ទីន​នៅ​ត្រង់​ក្រុង​កេស៊ើរ នៅ​គ្រា​នោះ ស៊ីបា‌កាយ ជា​ពូជ​ហ៊ូសាយ គាត់​បាន​សំឡាប់​ស៊ីផាយ ជា​កូន​នៃ​ម្នាក់​នោះ ដែល​មាន​មាឌ​ធំ​បង់ ហើយ​គេ​ត្រូវ​ចុះ​ចូល

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ក្រោយ​មក​ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​សង្គ្រាម​ជា​មួយ​ជន‌ជាតិ​ភីលី‌ស្ទីន​នៅ​កេស៊ើរ។ នៅ​គ្រា​នោះ​លោក​ស៊ីបា‌កាយ ជា​អ្នក​ស្រុក​ហ៊ូសាយ សម្លាប់​លោក​ស៊ី‌ផាយ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​កូន​ចៅ​រេផែម ហើយ​ជន‌ជាតិ​ភីលី‌ស្ទីន​ត្រូវ​បរា‌ជ័យ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 20:4
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​នៅ​ឆ្នាំ​ទី​ដប់បួន ព្រះ​បាទ​កេដូ‌ឡោមើរ និង​ស្តេច​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ក៏​បាន​លើក​គ្នា​មក​វាយ​ពួក​រេផែម នៅ​ក្រុង​អាស‌ថារ៉ូត-កើណែម ពួក​ស៊ូស៊ីម​នៅ​ក្រុង​ហាំ ពួក​អេមីម នៅ​ក្រុង​គារ‌យ៉ា‌ថែម


ពួក​ភីលី‌ស្ទីន​បាន​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​មួយ​លើក​ទៀត ហើយ​ព្រះបាទ​ដាវីឌ​បាន​យាង​ចុះ​ទៅ​ជា‌មួយ​ពួក​ពល​ទ័ព​របស់​ទ្រង់ ដើម្បី​តស៊ូ​នឹង​ពួក​ភីលី‌ស្ទីន​ដែរ ព្រះបាទ​ដាវីឌ​អស់​កម្លាំង​យ៉ាង​ខ្លាំង។


យីសប៊ី-បេណូប ជា​កូន​របស់​ពួក​អ្នក​ដែល​មាន​មាឌ​ធំ​សម្បើម លំពែង​របស់​វា​មាន​ទម្ងន់​ជា​លង្ហិន​បីរយ​សេកែល ហើយ​វា​ក្រវាត់​ដាវ​ថ្មី ក៏​គិត​ចង់​សម្លាប់​ព្រះបាទ​ដាវីឌ។


ស៊ីបា‌កាយ​ជា​អ្នក​ស្រុក​ហ៊ូសាយ អ៊ីឡាយ​ជា​អ្នក​ស្រុក​អ័ហូ‌អា


ព្រះបាទ​ដាវីឌ​ក៏​ធ្វើ​តាម​បញ្ជា​របស់​ព្រះ ហើយ​ប្រហារ​ពួក​ពល‌ទ័ព​ភីលី‌ស្ទីន ចាប់​តាំង​ពី​ក្រុង​គីបៀន​រហូត​ដល់​ក្រុង​កេស៊ើរ។


មេ​ទី​ប្រាំបី សម្រាប់​ខែ​ទី​ប្រាំ​បី គឺ​ស៊ីបា‌កាយ ជា​ពួក​ហ៊ូសាយ ក្នុង​ពូជ​ពង្ស​សេរ៉ាស ក្នុង​វេន​នេះ​មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់។


ស្តេច​ក្រុង​អេក្លុនមួយ ស្តេច​ក្រុង​កេស៊ើរ​មួយ


ចេញ​ពី​ទី​នោះ​ចុះ​ទៅ​ខាង​លិច តាម​ព្រំ​ប្រទល់​ស្រុក​របស់​ពួក​យ៉ាផ្លេ‌ទីត រហូត​ដល់​ដែន​ដី​បេត-ហូរ៉ុន​ខាង​ក្រោម ហើយ​ដល់​ក្រុង​កេស៊ើរ រួច​ទៅ​ផុត​ត្រឹម​សមុទ្រ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម